Connect with us

ព័ត៌មានអន្ដរជាតិ

៣៦ប្រទេស ចាប់ផ្តើមសមយុទ្ធជើងទឹក នៅឥណ្ឌូណេស៊ី ចំពេលតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងតានតឹងខ្លាំង

បានផុស

នៅ

ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃចន្ទទី៥ខែមិថុនា បានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹកពហុភាគីនៅក្នុងដែនទឹករបស់ខ្លួន រួមជាមួយកងទ័ពជើងទឹកមកពីប្រទេសចំនួន ៣៦ រួមមានទាំងសហរដ្ឋអាមេរិក អង់គ្លេស ចិន ជប៉ុន រុស្ស៊ី និងកូរ៉េខាងត្បូងផងដែរ ចំពេលមានភាពតានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

(រូបថត៖ Tellerreport)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពជើងទឹកឥណ្ឌូណេស៊ី បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធ Komodo គឺជាសមយុទ្ធ “មិនមែនសង្គ្រាម” ដែលមានគោលបំណង ពង្រឹងទំនាក់ទំនងរវាងកងទ័ពជើងទឹក នៃប្រទេសចំនួន៣៦ ។

សមយុទ្ធនេះកើតឡើងចំពេលប្រទេសចិន និងសហរដ្ឋអាមេរិក បង្កភាពតានតឹងផ្នែកយោធានៅក្នុងតំបន់ ដោយរៀបចំសមយុទ្ធសង្រ្គាមញឹកញាប់ជាងមុនជាមួយសម្ព័ន្ធមិត្ត និងដៃគូជុំវិញកោះតៃវ៉ាន់ និងនៅក្នុងផ្លូវទឹកដ៏មមាញឹកនៃសមុទ្រចិនខាងត្បូង និងមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច។

(រូបថត៖ EPA)

កងនាវាចរឥណ្ឌូណេស៊ីនិយាយថា នាវាចំនួន១៥គ្រឿង រួមទាំងមកពីប្រទេសចិន និងរុស្ស៊ីផងដែរ បានឈប់នៅជិតកោះ Sulawesi កាលពីថ្ងៃចន្ទ ខណៈពេលសមយុទ្ធ Komodo ចាប់ផ្តើម។

ស្របពេលជាមួយគ្នានោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន CCTV បានរាយការណ៍ថា កងទ័ពជើងទឹកចិន ក៏បានបញ្ជូននាវាពិឃាត Zhanjiang និងនាវាចម្បាំង Xuchang ដែលបំពាក់ដោយមីស៊ីលនាំផ្លូវ ទៅកាន់សមយុទ្ធនេះផងដែរ។

គួរបញ្ជាក់ថា សមយុទ្ធ Komodo ឆ្នាំនេះ គឺជាសមយុទ្ធកងទ័ពជើងទឹករួមគ្នាលើកទីបួន ដែលឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះ ចាប់តាំងពីការធ្វើសមយុទ្ធលើកដំបូងក្នុងឆ្នាំ២០១៤មក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ សមយុទ្ធ អាមេរិក-ជប៉ុន នៅជិតព្រំដែន រុស្ស៊ី កំពុងគំរាមកំហែងសន្តិសុខ ក្រុងមូស្គូ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម