Connect with us

ព័ត៌មានជាតិ

៥ខែឆ្នាំនេះកម្ពុជាមានអ្នកឆ្លងជំងឺគ្រុនចាញ់ជាង​៦០០ករណីថយចុះជិត៦០% មិនមានអ្នកស្លាប់ទេ

បានផុស

នៅ

នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៣នេះ កម្ពុជាមានអ្នកឆ្លងជំងឺគ្រុនចាញ់ជាង៦០០ករណីមិនមានអ្នកស្លាប់ទេ ថយចុះប្រមាណជិត៦០%បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២២កន្លងទៅមានរហូតដល់ទៅជាង១៤០០ករណី និងមិនមានអ្នកស្លាប់ដូចគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ
បានមានប្រសាសន៍នៅរសៀលថ្ងៃទី០៥ មិថុនានេះថា ចាប់ពីខែមករាដល់ខែឧសភាឆ្នាំ២០២៣នេះ មានករណីជំងឺគ្រុនចាញ់សរុបចំនួន៦៣០នាក់ គ្មានករណីស្លាប់ទេ បើធៀបទៅនឹងរយៈពេល៥ខែដូចគ្នាកាលពីឆ្នាំ២០២២កន្លងទៅឃើញថាមានការថយចុះចំនួន៥៨% ខណៈ៥ខែឆ្នាំមុនមានករណីជំងឺគ្រុនចាញ់ចំនួន១៤៩៨នាក់ និងមិនមានករណីស្លាប់ដូចគ្នា។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល បានបន្តថា ពិសេសបំផុតគឺការធ្លាក់ចុះជំងឺគ្រុនចាញ់សន្ធំ ឬហៅថា ហ្វាល់ស៊ីប៉ារ៉ូមដោយ​រយៈពេល៥ខែដើមឆ្នាំ២០២៣ មានចំនួនតែ២៥នាក់ប៉ុណ្ណោះថយ៨១%បើប្រៀបនឹងពេលដូចគ្នាឆ្នាំ២០២២ មានរហូតដល់ចំនួន១៣៥នាក់។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ពន្យល់ថា មូលហេតុដែលបណ្តាលឲ្យករណីជំងឺគ្រុនចាញ់មានការចុះនេះគឺដោយសារ
យើងបានបន្ថែមវិធីសាស្ត្រនិងបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសំបុកចម្លងជំងឺគ្រុនចាញ់ឱ្យបានយល់ដឹងកាន់តែច្បាស់ពីវិធីការពារជំងឺគ្រុនចាញ់ផ្តល់ថ្នាំបង្ការការពារដល់ប្រជាពលរដ្ឋរស់នៅតំបន់ប្រឈមខ្ពស់ជាងគេទៅនឹងជំងឺគ្រុនចាញ់ដូចជានៅស្រុកប្រតិបត្តិសែនមនោរម្យនៅខេត្តមណ្ឌលគីរីនិងស្រុកប្រតិបត្តិភ្នំក្រវ៉ាញខេត្តពោធិ៍សាត់ក៏ដូចជាផ្តល់មុងជ្រលក់ថ្នាំដល់ប្រជាពលរដ្ឋមានមុខរបរចូលព្រៃប្រចាំថ្ងៃផងដែរ។

លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ក្រៅពីនេះយើងមានសម្ភារគ្រប់គ្រាន់ដូចជាឧបករណ៍ធ្វើតេស្តរកមេរោគគ្រុនចាញ់មុង​ជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់និងឱសថព្យាបាលជំងឺគ្រុនចាញ់ប្រកបដោយប្រសិទ្ធភាពខ្ពស់។ លោកវេជ្ជបណ្ឌិត បានបន្ថែមទៀតថា ជាងនេះទៅទៀតមានការចូលរួមគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មន្ទីរសុខាភិបាល រាជធានីខេត្ត អាជ្ញាធរ​មូលដ្ឋានអង្គការដៃគូពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញយុទ្ធសាស្ត្រជាតិលប់បំបាត់ជំងឺគ្រុនចាញ់ក្រោមការចង្អុលបង្ហាញទិសដ៏ត្រឹមត្រូវរបស់លោកសាស្ត្រាចារ្យម៉មប៊ុនហេងរដ្ឋមន្ត្រីក្រសួងសុខាភិបាលទើបបានធ្វើឲ្យការងារប្រយុទ្ធនឹងជំងឺគ្រុនចាញ់ទទួលបានលទ្ធផលល្អប្រសើរ។

លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល សង្ឃឹមខ្ពស់ថា កម្ពុជានឹងអាចលប់បំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ទាំងស្រុងនៅឆ្នាំ២០២៥​ខាងមុខនេះដោយសារពីមួយឆ្នាំទៅមួយឆ្នាំបានកាត់បន្ថយករណីជំងឺគ្រុនចាញ់ថយចុះស្ទើរមួយរយភាគរយ និងមិនមានអ្នកស្លាប់ដោយសារជំងឺនេះទេប្រសិនបើមិនមានវិបត្តិអ្វីមួយមករារាំងឧបសគ្គដូចជាការផ្ទុះជំងឺកូវីដ១៩ជាដើម។

គួរបញ្ជាក់ថា កម្ពុជាមិនមានអ្នកស្លាប់ដោយសារជំងឺគ្រុនចាញ់តាំងពីឆ្នាំ២០១៨មកម្លេះដែលនាំឱ្យកម្ពុជាជាប្រទេសទទួលបានជោគជ័យក្នុងការកាត់បន្ថយអត្រាស្លាប់ដោយសារជំងឺគ្រុនចាញ់មុនគោលដៅ៣ឆ្នាំ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ២២ នាទីutes មុន

ប្រធានគណបក្សខ្មែរតែមួយ ហៅទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយប្រើគំនុំសងសឹក ធ្វើជាដើមទុនបោកប្រាស់ពលរដ្ឋ

ព័ត៌មានជាតិ៣៥ នាទីutes មុន

ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បីតែ១ ខណៈភ្នំពេញមានច្រើនជាងគេទី១ ខេត្តកំពង់ស្ពឺទី២ ខេត្តតាកែវទី៣

ព័ត៌មានជាតិ៣៦ នាទីutes មុន

ថ្ងៃ​ទី២៩ធ្នូ ខាងមុខនេះ សមត្ថកិច្ច​នឹង​ផ្អាក​ចរាចរណ៍​បណ្ដោះអាសន្ន ពី​គល់ស្ពាន​ព្រែកព្នៅ ដល់ ផ្លូវជាតិលេខ៦ ដើម្បី​ ប្រារព្ធ “ទិវាសន្តិភាពនៅកម្ពុជា”

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​លោក Yoon ប្រឈម​ដី​កាចាប់ខ្លួន​​ ក្រោយ​ខក​ខាន​​​បង្ហាញខ្លួន​តាមដី​ការ​កោះពីរលើក

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ទឹងត្រែងជាខេត្តគ្មានសំណុំរឿងក្មេងទំនើងសូម្បី១ករណី៖មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ឱ្យខេត្តផ្សេងយកគំរូដឹកនាំតាម!

សន្តិសុខសង្គម១១ ម៉ោង មុន

ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង​១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល

ចរាចរណ៍១០ ម៉ោង មុន

អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ

ចរាចរណ៍៨ ម៉ោង មុន

បុរសម្នាក់ បើករថយន្តធុនធំ ងោកមួយភាំង រេចង្កូតបុកស្លាកប៉ាណូអស់ ០២ ដើម និងរបងដីឡូត៍ពលរដ្ឋរងការខូចខាត

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ដំណឹងល្អ! វ៉ាក់សាំងមហារីករុស្ស៊ី ព្យាបាលអ្នកជំងឺជាសះស្បើយ៧នាក់ហើយ និងគ្រោងដាក់លក់លើទីផ្សារនៅឆ្នាំក្រោយ

ព័ត៌មានជាតិ២១ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម