Connect with us

ព័ត៌មានអន្ដរជាតិ

ណាតូ ត្រៀមពង្រីកទីស្នាក់ការ ដើម្បីទុកកន្លែងឲ្យសមាជិកថ្មី

បានផុស

នៅ

យោងតាមសារព័ត៌មានអឺរ៉ុប Euractiv បានរាយការណ៍ថា អង្គការណាតូកំពុងពិចារណាពង្រីកទីស្នាក់ការកណ្តាលរបស់ខ្លួននៅទីក្រុងព្រុចសែល ដើម្បីត្រៀមកន្លែងសម្រាប់ហ្វាំងឡង់ ក៏ដូចជាទុកឲ្យសមាជិកដ៏មានសក្តានុពលផ្សេងទៀតនាពេលអនាគត ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ជាន់ខ្ពស់ម្នាក់របស់អង្គការណាតូបាន​និយាយ​ថា​ “ការរៀបចំកន្លែងសម្រាប់ហ្វាំងឡង់នៅទីស្នាក់ការរបស់អង្គការណាតូ នឹងត្រូវបញ្ចប់ក្នុងប៉ុន្មានសប្ដាហ៍ ឬប៉ុន្មានខែខាងមុខនេះ ហើយយើងក៏នឹងត្រៀមកន្លែងទុកសម្រាប់សមាជិកផ្សេងទៀតរបស់យើងនាពេលអនាគតផងដែរ” ។

ដោយឡែកបើតាមអ្នកការទូតរបស់ណាតូចំនួន ២ នាក់ផ្សេងទៀត ដែលសុំមិនបញ្ចេញឈ្មោះក៏បានឲ្យដឹងដែរថា ចំពោះដំណោះស្រាយដែលថ្នាក់ដឹកនាំរបស់សម្ព័ន្ធមិត្តយោធាមួយនេះ ក្នុងការរៀបចំកន្លែងឲ្យសមាជិកថ្មីរបស់ខ្លួន គឺការសាងសង់អគារបន្ថែមទៀតនៅលើបរិវេណរបស់អង្គការណាតូ ដែលអាចធ្វើជាផ្ទះសម្រាប់បុគ្គលិក និងភ្នាក់ងារអន្តរជាតិរបស់សម្ព័ន្ធភាព ប៉ុន្តែទោះជាយ៉ាងណា នេះគ្រាន់តែជា “ដំណោះស្រាយបណ្តោះអាសន្ន” ប៉ុណ្ណោះ ។

អ្នកការទូតណាតូបានបញ្ជាក់ទៀតថា ការពង្រីកទីស្នាក់ការថ្មីជាមួយនឹងសមាជិកថ្មីបន្ថែមដែលតាមការគ្រោងទុកដំបូងនេះ គឺគ្រាន់តែជាផែនការ B ប៉ុណ្ណោះ ខណៈការសម្រេចចិត្តជាផ្លូវការ គឺត្រូវការមតិយោបល់ជារួម ។

គួរបញ្ជាក់ថា ប្រទេសស៊ុយអែត រួមជាមួយនឹងហ្វាំងឡង់ បានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូនៅក្នុងខែឧសភា ឆ្នាំ២០២២ ប៉ុន្មានខែ បន្ទាប់ពីប្រទេសរុស្ស៊ីបើកប្រតិបត្តិការសឹកមកលើអ៊ុយក្រែន ហើយក្រោយមក ហ្វាំងឡង់បានក្លាយជាសមាជិកទី៣១ នៃសម្ព័ន្ធភាពមួយនេះនៅខែមេសា ឆ្នាំ២០២៣ ខណៈពាក្យស្នើសុំរបស់ប្រទេសស៊ុយអែតវិញ នៅតែរង់ចាំការយល់ព្រមពីប្រទេសហុងគ្រី និងតួកគី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក មិនទាន់អាចទាយពេលវេលានៃកិច្ចចរចាសន្តិភាពដើម្បីដោះស្រាយ ជម្លោះ អ៊ុយក្រែន នៅឡើយទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ហ្សេលេនស្គី៖ អាមេរិក​មិន​ទាន់​កាត់​ជំនួយអ៊ុយក្រែន​ទេ គ្រាន់តែ​មិន​ទាន់​​ចរចាពី​កញ្ចប់​ជំនួយ​ថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

​មេដឹកនាំ​ចិន​និង​ថៃ​ជួបគ្នា ចំពេល​​ លោក ត្រាំ ក្រឡុក​នយោបាយ​និង​សេដ្ឋកិច្ចសកល​​

ព័ត៌មានជាតិ៩ នាទីutes មុន

ឃុំជ្រោយបន្ទាយ​ កែលម្អផ្លូវក្រាលគ្រួសក្រហម ជាផ្លូវកៅស៊ូប្រវែង ៥ ០០០ ម៉ែត្រ ភ្ជាប់ទៅ​ស្ពាន​ថ្មី​​ឆ្លង​ទន្លេ​មេគង្គ​ខេត្តក្រចេះ

ព័ត៌មានជាតិ៩ នាទីutes មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

ព័ត៌មានអន្ដរជាតិ១១ នាទីutes មុន

ត្រាំ ចេញបញ្ជា ហាម អត្តពលិកកែភេទ ចូលរួមប្រកួតក្នុងកីឡាផ្នែកនារីដាច់ខាត

Sokha Hotels

ព័ត៌មានពេញនិយម