Connect with us

ព័ត៌មានជាតិ

សាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា អង្វរករដល់អ្នកនិពន្ធ គួរសិក្សាស្រាវជ្រាវប្រវត្តិសាស្ត្រឱ្យបានច្បាស់ មុននឹងផ្សព្វផ្សាយ

បានផុស

នៅ

លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា អ្នកជំនាញប្រវត្តិសាស្ត្រខ្មែរ បានលើកដៃសំពះសុំអង្វរករដល់អ្នកនិពន្ធ អ្នកចម្រៀង គួរសិក្សាស្រាវជ្រាវឱ្យបានច្បាស់លាស់ ឬ សូមអ្នកជំនាញជួយពិនិត្យនៅពេលនិពន្ធទាក់ទងជាមួយប្រវិត្តិសាស្ត្រខ្មែរ ចៀសវាងមានកំហុសឆ្គងកើតឡើង។

លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកសាស្ត្រាចារ្យ សំបូរ មាណ្ណារ៉ា បែបនេះ ក្រោយពេលដែលបទចម្រៀងរបស់អ្នកនាង មាស សុខសោភា មានចំណងជើងថា “មរណភាពព្រះស្វាមី ជ័យវរ្ម័នទី៧” ខុសជាមួយនឹងខ្លឹមសារប្រវត្តិសាស្រ្ត និងរាជសព្ទដែលត្រូវប្រើជាមួយព្រះមហាក្រត្ស។ ការចេញបទចម្រៀងនេះ ក៏មានប្រតិកម្មពីសម្តេចតេជោ ហ៊ុន សែន និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដោយស្នើឱ្យតារាចម្រៀង មាស សុខសោភា លុបបទចម្រៀងនេះចេញពីហ្វេសប៊ុក។

លោកសាស្ត្រាចារ្យមានប្រសាសន៍ថា៖ “សុំអង្វរករទៅអ្នកនិពន្ធ ទៅអ្នកច្រៀង មុននឹងចេញអី្វមួយ សូមមេត្តាយកចិត្តទុកដាក់គិតអំពីប្រវត្តិកាល។ បើនិយាយពីប្រវត្តិសាស្ត្រ សូមស្រាវជ្រាវ ឬ សុំអ្នកជំនាញ អ្នកចំណេះ ដើម្បីគេផ្តល់ឱ្យ ដើម្បីគេពន្យល់ ដើម្បីគេណែនាំ។ យ៉ាងហោចណាស់ក៏យើងបានកាត់បន្ថយនៃការខុសឆ្គងជាច្រើន មុននឹងឈានដល់មហាជន”។

លោកជឿថា អ្នកនិពន្ធចម្រៀងក្តី អ្នកនិពន្ធរឿងក្តី ក៏មិនបានសិក្សាពីប្រវត្តិសាស្ត្រ អក្សរសិល្ប៍បានគ្រប់គ្រាន់ទាំងអស់ឡើយ តែងតែមានការភ្លាត់ភ្លាំងបែបនេះ។ ដូច្នេះ មុនចេញអ្វីមួយ ត្រូវក្លាហានហ៊ានសួរ និងសុំជំនួយពីអ្នកជំនាញសម្រាប់ជួយពិនិត្យខ្លឹមសារនោះ។

ទាក់ទិនជាមួយនឹងបទចម្រៀងខាងលើ លោកសាស្ត្រាចារ្យបានបញ្ជាក់ថា គ្មានឯកសារណាមួយដែលបានបញ្ជាក់ពីការសោយទិវង្គតរបស់ព្រះបាទជ័យវរ្ម័នទី៧ បែបណា នៅទីណា ពិតប្រាកដនោះទេ។ ចំណែក ការប្រើពាក្យពេចន៍ជាមួយព្រះមហាក្សត្រ គឺត្រូវប្រើប្រាស់តាមឋានានុក្រម និងរាជសព្ទរបស់ព្រះមហាក្សត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម