ជីវិតកម្សាន្ដ
Jay Park បង្ហើបគម្រោងត្រៀមចូលនិវត្តន៍អាជីពរបស់លោក
តារាចម្រៀងនិងរ៉េប Jay Park បានចូលរួមនៅក្នុងកម្មវិធី My Alcohol Diary និងទម្លាយអំពីអាល់ប៊ុមថ្មីគ្រោងនិងចេញ ក៏ដូចជាបទពិសោធន៍ការងាររបស់លោកក្នុងវិស័យសិល្បៈអស់រយៈពេល ១៣ ឆ្នាំក៏ដូចការត្រៀមចូលនិវត្តន៍អាជីពរបស់លោក ។
ថ្មីៗនេះ Jay Park បានក្លាយជាភ្ញៀវកិត្តិយសក្នុងកម្មវិធី My Alcohol Diary ដើម្បីចែករំលែកអំពីអាជីពរបស់លោកក៏ដូចជាជីវិតផ្ទាល់ខ្លួន ជាពិសេសតារាប្រុសរូបនេះធ្វើឲ្យមានការភ្ញាក់ផ្អើលនៅពេលដែលលោកបានរៀបរាប់ពីគម្រោងចូលនិវត្តន៍។ ក្នុងនោះ Jay Park បានរៀបរាប់ពីអាល់ប៊ុមថ្មីនេះ ហើយបានបង្ហើបថា អាល់ប៊ុមនេះពិតជាគ្រោងនឹងចេញនៅឆ្នាំ២០២២ ប៉ុន្តែត្រូវពន្យារ ពេលដោយសារការចូលរួមរបស់លោកក្នុងការថតបទ Show Me the Money ។
បន្ទាប់មកលោកបានប្រកាសថាអាល់ប៊ុមនេះនឹងត្រូវបានចេញផ្សាយនៅឆ្នាំនេះ បន្ទាប់ពីគាត់បានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ចុងក្រោយរបស់ខ្លួន។ Jay Park សារភាពថាលោកបានគិតចង់ចូលនិវត្តន៍ត្រឹមតែ ៣៦ ឆ្នាំក៏ដោយ ក្រោមមូលហេតុលោកចង់ចូលនិវត្តន៍ នៅពេលដែលអ្នកគាំទ្រនៅតែស្រលាញ់ និងគាំទ្រលោកជាជាងទទួលការរិះគន់ និងសំណូមពរពីទស្សនិកជនឲ្យចូលនិវត្តន៍ ។
យ៉ាងណាមិញ ក្រៅពីអាជីពជាតារាចម្រៀងនិងរ៉េប Jay Park ក៏មានផលិតកម្មផ្ទាល់ខ្លួន ដោយមានសិល្បករទោល Jessi ថ្មីៗនេះបានចុះកិច្ចសន្យាផ្តាច់មុខជាមួយផលិតកម្មរបស់លោក។ នេះក៏អាចថាបានលោកនិវត្តន៍ពីអាជីពខ្លួន ដើម្បីទៅគ្រប់គ្រងផលិតកម្មផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖Song Hye Kyo ជាប់ចំណាត់ថ្នាក់កំពូល ជាតារាសម្ដែងស្រីជោគជ័យក្នុងអាជីព
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់