Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកោះកុង ជំរុញមន្ត្រីទទួលតំណែងភារកិច្ចចាប់ពីអនុប្រធានមន្ទីរ ចុះក្រោម បង្កើនសមត្ថភាព និងចំណេះដឹងបន្ថែម

បានផុស

នៅ

លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង បាន​លើក​ទឹកចិត្ត​ជំរុញ​ដល់​មន្ត្រី​ដែល​មាន​តំណែង​តួនាទី​ចាប់ពី​អនុប្រធាន​មន្ទីរ​ចុះក្រោម ត្រូវ​បង្កើន​សមត្ថភាព ជំនាញ និង​ចំណេះដឹង​បន្ថែម ដើម្បី​ប្រសិទ្ធភាព​ការងារ​កាន់តែ​ច្បាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​បំផុស​ស្មារតី​ដល់​ក្រុម​មន្ត្រីរាជការ​ថ្នាក់ក្រោម​នៅ​ពេលនេះ ធ្វើឡើង​ក្នុង​ពិធី​តែងតាំង និង​ប្រគល់​ភារកិច្ច​មន្ត្រីរាជការ​ចំនួន ១៩ នាក់ មកពី​មន្ទីរអប់រំ មន្ទីរ​សុខាភិបាល និង​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច។

លោកស្រី មិថុនា ភូថង អភិបាល​ខេត្ត​កោះកុង ក្រើន​រម្លឹក​នៅ​ថ្ងៃ​ទី ៦ ខែ​មិថុនា ឆ្នាំ ២០២៣ ថា ក្រុម​មន្ត្រី​រាជការ​ក្នុង​ខេត្ត ត្រូវ​ចេះ​សាមគ្គីភាព​ផ្ទៃក្នុង និង​មន្ទីរ​អង្គភាព​ដទៃ​ទៀត ប្រឹងប្រែង​បំពេញ​ការងារ​ទៅ​តាម​តួនាទី​ភារកិច្ច​ដែល​មាន​ចែង និង​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​វិធានការ​ជា​ធរមាន សំដៅ​ធ្វើ​យ៉ាងណា​ចូលរួម​ចំណែក​អភិវឌ្ឍន៍​អង្គភាព និង​ខេត្ត​កាន់តែ​រីកចម្រើន​ទៅមុខ។

មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ លោកស្រី​អភិបាលខេត្ត​កោះកុង បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​របស់​ខ្លួន ត្រូវ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ ឲ្យ​បាន​ម៉ឺងម៉ាត់។ ព្រោះថា បញ្ហា​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា មិនទាន់​ផុត​រលត់​អស់​ទាំងស្រុង​នៅឡើយ​ទេ ដោយ​តម្រូវ​បន្ត​យក​ចិត្ត​ទុក​ដាក់​តាមដាន និង​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា ហើយ​មាន​ប្រសិទ្ធភាព ដើម្បី​សុខុមាលភាព​គ្រួសារ ក៏ដូចជា​សហគមន៍​ទាំងមូល។

លោក អ៊ូ ឡា ដែល​ទទួល​ភារកិច្ច​ជា​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កោះកុង លើក​ឡើង​ថា លោក​នឹង​ប្រឹងប្រែង​ទៅ​តាម​ការ​ចាត់តាំង​របស់​រដ្ឋបាល​ខេត្ត និង​ប្រធាន​មន្ទីរ លើ​កិច្ច​ការងារ​ស្នូរ​ដែល​ជា​ផ្នែក​ទទួល​បន្ទុក​របស់​ខ្លួន។ ជាក់ស្ដែង នឹង​ពិនិត្យមើល​ពលរដ្ឋ​ណា​ដែល​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស ដោយ​ផ្តល់​សេវា​ទៅផ្ទះ​របស់​ពួកគាត់​តែម្ដង ទើប​ធានា​បាន​ការ​មិន​ឆ្លង​រីក​រាលដាល​ជាថ្មី។

តាម​របាយការណ៍​លទ្ធផល​ការងារ ៥ ឆ្នាំ របស់​រដ្ឋបាល​ខេត្ត​កោះកុង បង្ហាញ​ថា មន្ត្រី​ជំនាញ​ធ្លាប់​បាន​ថែទាំ​ព្យាបាល​អ្នកជំងឺ​កូវីដ-១៩ បាន​ជា​សះស្បើយ​សរុប​ចំនួន ៥.៩៧២ នាក់ ស្ត្រី ៣.៤០៧ នាក់។ ក្នុង​នោះ​ក៏បាន​ផ្ដល់​សេវា​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ជូន​ប្រជាពលរដ្ឋ និង​កុមារ​ទូទាំង​ខេត្ត​ប្រមាណ ១៣ ម៉ឺន​នាក់។

ដោយឡែក​លោក ហែម បូរ័ត្ន អនុប្រធាន​មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ខេត្ត​កោះកុង ប្ដេជ្ញា​ចិត្ត​ថា នឹង​បំពេញ​តួនាទី​ភារកិច្ច​អនុវត្ត​ប្រកប​ដោយ​ភាព​ទំនួល​ខុសត្រូវ​ចំពោះ​តួនាទី​ភារកិច្ច មិន​ធ្វេសប្រហែស​នឹង​ការងារ​ចំពោះ​មុខ​នោះ​ឡើយ។ កន្លងទៅ មន្ទីរ ធ្លាប់​បាន​ចុះ​ធ្វើ​អធិការកិច្ច​បញ្ហា​ដីធ្លី​ជាច្រើន​ករណី​ផង​ដែរ ករណី​ទំនាស់​ណា​ធំ​ហួស​ពី​សមត្ថកិច្ច លោក​នឹង​សុំ​គោលការណ៍​បន្ថែម​ពី​រដ្ឋបាល​ខេត្ត ឬ ក្រសួង​សាមី៕

អត្ថបទ ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៧ នាទី មុន

កសិករក្នុងស្រុកបវេល បង្ខំចិត្តច្រូតស្រូវស្រងែ មុនពេលកំណត់ព្រោះខ្លាចទឹកជំនន់

ព័ត៌មានអន្ដរជាតិ២៦ នាទី មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានជាតិ៣៨ នាទី មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១១ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

Sokha Hotels

ព័ត៌មានពេញនិយម