ព័ត៌មានជាតិ
ក្រុមគ្រូពេទ្យកាល់ម៉ែត ប្រើពេលជិត ៣ម៉ោង ចាប់គ្រាប់ម៉ាក់ប្រាង ៧៣គ្រាប់ ពីពោះវៀនបុរសម្នាក់
បុរសវ័យ ៤៨ឆ្នាំម្នាក់ មកពីខេត្តតាកែវ ត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត រកឃើញថា មានជាប់គ្រាប់ផ្លែឈើមួយគ្រាប់ នៅនឹងគល់ពោះវៀនតូច (Bulbe) បង្កឲ្យគ្រាប់ជាច្រើនផ្សេងទៀតចាល់ក្នុងក្រពះ បន្ទាប់ពីទទួលទានផ្លែម៉ាក់ប្រាង ដោយលេបទាំងគ្រាប់។ ប្រភពមន្ទីរពេទ្យបានឲ្យដឹងដែរថា ក្នុងការសង្គ្រោះនោះ គឺក្រុមគ្រូពេទ្យប្រើពេលដល់ទៅជិត ៣ម៉ោង និងបានចាប់យកគ្រាប់ផ្លែឈើទាំងនោះចេញ ដែលមានចំនួនដល់ទៅ ៧៣គ្រាប់ ។
តាមការគូសបញ្ជាក់ បុរសខាងលើ បានពិសាផ្លែម៉ាក់ប្រាងជាច្រើនគ្រាប់តាំងពីដើមខែមេសា និងបន្តទទួលទានជាបន្តបន្ទាប់ ដោយពុំបានយកគ្រាប់ចេញនោះទេ ហើយក៏បន្តទទួលទានបែបនេះប្រហែលជា ៤ ទៅ ៥ថ្ងៃ ។ លុះក្រោយមក គាត់ក៏ចាប់ផ្តើមមានអាការៈឆ្អល់នៅចុងដង្ហើម និងក្អួតជាច្រើនដង ដែលអាការៈនេះបន្តមានរហូតដល់ជិត ១ខែឯណោះ។
ប្រភពដដែលបន្តថា ក្រោយកើតមានអាការៈបែបនេះ ភ្លាមៗ បុរសរូបនេះមិនបានស្វែងរកការសង្គ្រោះពីគ្រូពេទ្យជំនាញឡើយ ដោយគាត់បានព្យាយាមលេបថ្នាំដើម្បីបន្ធូរបន្ថយអាការៈ ប៉ុន្តែដោយពុំមានការធូរស្រាលទាល់តែ ទើបគាត់ក៏សម្រេចរកការសង្គ្រោះពីមន្ទីរពេទ្យកាល់ម៉ែត នៅរសៀលថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៣ ។
ក្រោយការសាកសួរពីស្ថានភាពជំងឹ ជាមួយពេទ្យជំនាញយ៉ាងហ្មត់ចត់ គ្រូពេទ្យក៏បានស្នើសុំធ្វើអេកូពោះ និងស្កេនពោះ អ្នកជំងឺតែម្តង ដើម្បីរកមើលពីបញ្ហាកាន់តែច្បាស់។ ជាលទ្ធផល ក៏ឆ្លុះឃើញមានគ្រាប់ម៉ាក់ប្រាងមួយគ្រាប់ ជាប់នៅនឹង គល់ពោះវៀនតូច (Bulbe) ដែលជាមូលហេតុចម្បង នាំឲ្យគ្រាប់ជាច្រើនផ្សេងទៀតចាល់នៅពេញក្រពះ និងធ្វើឲ្យគាត់ មានអាការៈបែបនេះ។
ប្រភពដដែលបន្ថែមទៀតថា ក្រោយពីបានពិភាក្សាគ្នាយ៉ាងម៉ត់ចត់ រវាងគ្រូពេទ្យឯកទេសរួចមក ក្រុមគ្រូពេទ្យក៏សម្រេចចិត្ត ដើម្បីចាប់គ្រាប់ទាំងនោះចេញភ្លាមៗ ហើយក្រុមគ្រូពេទ្យបានព្យាយាមចាប់គ្រាប់ម៉ាក់ប្រាងទាំងនោះចេញម្តងមួយៗ បានដោយជោគជ័យ សរុបចំនួន ៧៣ គ្រាប់ និងប្រើពេលដល់ទៅជិត ៣ម៉ោង។
គួរបញ្ជាក់ថា ករណីខាងលើនេះ អាចកើតមានផលវិបាកធ្ងន់ធ្ងរ ប្រើសិនបើមិនបានព្យាបាលទាន់ពេលវេលា ព្រោះថាគ្រាប់ដែលកកស្ទះយូរក្នុងពោះវៀនធំនោះ អាចនៅលាយឡំនឹងលាមកក្ដៀន បង្កឲ្យពោះវៀនបាត់បង់សមត្ថភាពរុញកាកសំណល់ចេញមកក្រៅ ធ្វើឲ្យអ្នកជំងឺមិនអាចជុះលាមកច្រើនថ្ងៃ រហូតដល់តឹងពោះខ្លាំង ហូបមិនបាន និងមានការក្អួតខ្លាំងក្រោយហូបអាហារ។
លើសពីនេះ គ្រាប់ដែលកកស្ទះយូរក្នុងពោះវៀន នឹងកកិតជាមួយភ្នាស ពោះវៀនដែលកំពុងរលាក ហើយបង្កឲ្យមានការចាក់មុតធ្លុះដាច់ធ្លាយពោះ វៀនសាយភាយលាមកនិងមេរោគ បណ្ដាលឲ្យរលាកស្រោមពោះធ្ងន់ធ្ងរ (Péritonite)។ មួយវិញទៀត បើសិនជាអ្នកជំងឺយឺតយ៉ាវក្នុងការមក កាន់មន្ទីរពេទ្យ នឹងធ្វើឲ្យលំបាកក្នុងការសង្រ្គោះអាយុជីវិតផងដែរ បើទោះបីជាបានព្យាបាលដោយការវះកាត់ក៏ដោយ។ ហេតុនេះ ក្រុមពេទ្យជំនាញ ណែនាំ កុំទទួលទានផ្លែឈើទាំងគ្រាប់ ពិសេសផ្លែឈើដែលមានគ្រាប់ធំៗ៕
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម៧ ម៉ោង ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់