Connect with us

ជីវិតកម្សាន្ដ

Taylor Swift ប្រេះឆាជាមួយមិត្តប្រុសថ្មី ក្រោយទាក់ទងគ្នាបានមួយខែ

បានផុស

នៅ

យោងទៅតាមប្រភពពីគេហទំព័រ TMZ បានចុះផ្សាយឲ្យដឹងថា Taylor Swift និងមិត្តប្រុស Matty Healy បែកបាក់គ្នាជាផ្លូវការយ៉ាងឆាប់រហ័ស បន្ទាប់ពីពួកគេបង្ហាញការទំនាក់ទំនងគ្នាជាសាធារណៈបានមួយខែ ។

គេហទំព័រ TMZ បានរាយការណ៍ថា Taylor Swift និង Matty Healy បានបែកគ្នាក្រោយទាកទងគ្នាត្រឹមតែ រយៈពេលមួយខែ។ មិនយូរប៉ុន្មាន កាសែត People ក៏បានបញ្ជាក់ព័ត៌មាននេះ ហើយបានបង្ហើបថាការបែកគ្នារបស់ គូស្នេហ៍មួយគូនេះ ត្រូវបានគេរំពឹងទុកងថា Taylor Swift មិនដែលមានចេតនាច្បាស់លាស់ចំពោះទំនាក់ទំនងស្នេហានេះទេ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពមួយបានចែករំលែកថា ” Taylor មានពេលវេលាដ៏ល្អជាមួយ Matty ប៉ុន្តែអ្វីៗតែងតែមើលទៅធម្មតា ហើយនៅពេលបច្ចុប្បន្នអ្នកទាំងពីរលែងមានទាកទងស្នេហាទៀតហើយ” ។ ជាមួយគ្នានេះដែរ ក៏មានប្រភពមួយទៀត លើកឡើងថា មូលហេតុដែលនាំឱ្យមានការប្រេះឆានោះ គឺដោយសារអ្នកទាំងពីររវល់ខ្លាំងជាមួយកាលវិភាគរបស់ពួកគេ។

លើសពីនេះ Taylor និងមិត្តប្រុស Matty ទាំងពីរបានដឹងថាមិនសាកសមនឹងគ្នា នេះក៏ជាហេតុផលចម្បងដែលនាំឱ្យអ្នកទាំងពីរសម្រេចចិត្តបញ្ឈប់ទំនាក់ទំនងបន្ទាប់ពីទំនាក់ទំនងគ្នាបានមួយខែ។ ប្រភពដដែលបានបញ្ជាក់ថា មិត្តភក្តិរបស់អ្នកទាំងពីរមិនភ្ញាក់ផ្អើលនឹងដំណឹងបែកបាក់គ្នានោះទេ។

ទោះយ៉ាងណា លើកចុងក្រោយគេឃើញ Taylor Swift និងមិត្តប្រុសរបស់នាងនៅជាមួយគ្នាគឺថ្ងៃទី ២៥ ខែឧសភា។ប៉ុន្មានថ្ងៃក្រោយមកមិត្តប្រុសរបស់នាងរវល់ជាមួយក្រុមជាមួយក្នុងការប្រគំតន្ត្រីជុំវិញទ្វីបអឺរ៉ុប ទន្ទឹមនឹងនោះ តាំងពីដើមមកទំនាក់ទំនងនេះមិនទទួលបានការគាំទ្រពីអ្នកគាំទ្រទេក៏ព្រោះតែ Matty Healy គឺជាតារាចម្រៀងដែលតែទទួលបានការរិះគន់ចំពោះការប្រើប្រាស់ពាក្យសម្តី និងសកម្មភាពរបស់លោក ៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖Jay Park បង្ហើបគម្រោងត្រៀមចូលនិវត្តន៍អាជីពរបស់លោក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម