Connect with us

ព័ត៌មានជាតិ

​លោក​ ហ៊ុយ វណ្ណៈ ចែករំលែក​បទពិសោធន៍​ ជា​អ្នក​ដឹក​នាំ​គំរូ​ម្នាក់​​ត្រូវ​មាន​ ៣ ​ចំណុច​​​

បានផុស

នៅ

ជា​ថ្នាក់​ដឹក​នាំ​មួយ​រូប​នៅ​ក្នុង​ជួរ​រាជរដ្ឋាភិបាលកម្ពុជា ​និង​ជា​បញ្ញវន្ត​ខ្មែរ​មួយ​រូប​ដ៏​មាន​សក្ដានុពល​ ​លោក​ ហ៊ុយ វណ្ណៈ តាម​រយៈ​ទស្សនៈ​ផ្ទាល់​បាន​លើក​ឡើង​ថា​ ដើម្បី​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ​​​ម្នាក់​ដែល​អាច​ដឹក​​នាំ​ឱ្យ​មាន​ភាព​រីក​ចម្រើន​ គួរ​តែ​​មាន​ ៣​ចំណុច​ ដាក់​ក្នុង​ខ្លួន​មិន​អាច​ខ្វះ​បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិត​ណាស់​ នៅ​ក្នុង​ប្រទេស​នីមួយ​ៗ ព្រម​ទាំង​នៅ​តាម​ក្រសួង​ ស្ថាប័ន គ្រឹះស្ថាន​នានា តែង​តម្រូវ​ឱ្យ​មាន​ថ្នាក់​​ដឹក​នាំ មក​គ្រប់គ្រង​ប្រទេស​ជាតិ និង​ការងារ​ផ្សេង​ៗ​មាន​ភាព​រីក​ចម្រើន​ជា​បន្តបន្ទាប់​។

ជាក់ស្ដែង​ មនុស្ស​អាច​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ​ទៅ​បាន​និង​គ្រប់គ្រង​ការ​ធ្វើ​ការ​ជា​ក្រុម​បាន​ តាម​បទ​ពិសោធន៍ និង​ជា​អ្នក​ដឹក​នាំ​មួយ​រូប លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​សារព័ត៌មាន​កម្ពុជា នៅ​ក្នុង​បទ​​សម្ភាស​ជា​មួយ ​«កម្ពុជា​ថ្មី​» មាន​ប្រសាសន៍​ថា ​ដើម្បី​ក្លាយ​ជា​អ្នក​ដឹក​នាំ​ទៅ​បាន គឺ​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​កត្តា ៣​ចំណុច​សំខាន់​ៗ។​ ទី​១ ត្រូវ​មាន​ចំណេះ​ដឹង​​, ទី​២​ មាន​ភាព​ក្លាហាន និង​ទី​៣ ធ្វើ​ជា​អ្នក​ដឹក​នាំ​ ត្រូវ​មាន​ភាព​ជា​គំរូ​ដល់​អ្នក​ថ្នាក់​ក្រោម​។

ពាក់ព័ន្ធ​ចំណុច​ទាំង ៣​ខាង​លើ លោក ហ៊ុយ វណ្ណៈ​ បាន​ពន្យល់​បន្ថែមពី​ចំណុច​នីមួយ​ៗ​ដូច​ខាង​ក្រោម​នេះ៖

ទី​១. ចំណេះ​ដឹង៖ ធ្វើ​ជា​មេ​ដឹក​នាំ ត្រូវ​មាន​ចំណេះ ឬ​គេ​អាច​ហៅ​ថា​ ដឹង​ធ្វើ។ ព្រោះ​នៅ​ក្នុង​ស្ថាប័ន​មួយ​យើង​អាច​រក​បញ្ហា​ឃើញ ប្រសិន​បើ​មាន​មេ​ដឹក​នាំ​ដែល​មិន​​មាន​ចក្ខុវិស័យ​គ្រប់គ្រាន់់ ​​មិន​អាច​ឆ្លើយ​តប​បាន​ទាន់​ពេល​វេលា​ទៅ​នឹង​បញ្ហា​នានា ដែល​ធ្វើ​ឱ្យ​អ្នក​ថ្នាក់​ក្រោម​ដើរ​ផ្លូវ​ខុស​ទៅ​ជា​មួយ។

ទី​២.​ ភាព​ក្លាហាន៖​ ត្រង់​ចំណុច​នេះ អ្នក​ដឹក​នាំ​ត្រូវ​តែ​មាន​ ​ហើយ​ក៏​ជា​ចំណុច​សំខាន់​បំផុត​។ យើង​ដឹង​​ហើយ​ថា​ការ​ងារ​នីមួយ​ៗ​មិន​អាច​ល្អ​ប្រសើរ​ និង​រលូន​ទាំង​អស់​បាន​ទេ។ ជាក់ស្ដែង បើ​សិន​ជា​ធ្វើ​ជា​មេ​ដឹក​នាំ មិន​មាន​ភាព​ក្លាហាន​​នៅ​ក្នុង​ការ​សម្រេចចិត្ត​លើ​អ្វី​មួយ​ច្បាស់លាស់​ នោះ​ជា​ហេតុ​ធ្វើ​ការ​ឱ្យ​មាន​​ការ​បែក​បាក់​សាមគ្គី​នៅ​ក្នុង​រង្វង់​ការ​ងារ។ មិន​តែ​ប៉ុណ្ណោះ បញ្ហា​នេះ​ក៏​អាច​​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ផង​ដែរ​ថា នៅ​តាម​ស្ថាប័ននានា​ដែល​មាន​មេ​ដឹក​នាំ​ខ្សោយ គ្មានសមត្ថភាព ​មិន​អាច​ឱ្យ​ការងារ​រីក​ចម្រើន​ទៅ​មុខ​បាន​។

ទី​៣. ភាព​ជា​គំរូ៖ ក្លាយ​ជា​មេ​ដឹកនាំ​ទៅ​តាម​ក្រសួង​ ឬ​ស្ថាប័ន​ ត្រូវ​មាន​ភាព​ជា​គំរូតាំង​ពី​ថ្នាក់​លើ រហូត​ដល់​ថ្នាក់​ក្រោម​។ ប៉ុន្តែ​ទោះ​ជា​បែប​នេះ​ក្តី វា​ក៏​ទាម​ឱ្យ​មាន​ភាព​គំរូតាម​រយៈ​ប្រធាន ក៏​ដូច​ជា​បុគ្គលិក​នៅ​ក្នុង​ស្ថាប័ន​ ដែល​ជា​កត្តា​រួម​ផ្សំ​មួយ​ជួយ​ឱ្យ​រីក​ចម្រើន និង​មាន​តម្លៃ​នៅ​ក្នុង​សង្គម​ជាតិ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

តំណាងភាគីនិយោជក និងសហជីព ៖ ប្រាក់ឈ្នួលអប្បបរមាបូកបន្ថែម ប្រាក់អត្ថប្រយោជន៍ ធ្វើឱ្យកម្មករ-និយោជិតរស់នៅក្នុងបន្ទាត់ជីវភាពសមរម្យ

ព័ត៌មានជាតិ៥ នាទីutes មុន

លោក ទៀ សីហា ណែនាំឱ្យរដ្ឋបាលខេត្តសៀមរាបរួមគ្នាបន្តថែរក្សាសន្តិភាពឱ្យបានល្អ ទប់ស្កាត់ភាពវឹកវរក្នុងសង្គម

ព័ត៌មានជាតិ១០ នាទីutes មុន

លោក ម៉ៅ សុផាន់ ប្រាប់អាជ្ញាធរខេត្តព្រះវិហារឱ្យបម្រើប្រជាជន បើមានបញ្ហាត្រូវដោះស្រាយភ្លាម

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

រដ្ឋមន្ត្រី​សំខាន់ៗរបស់​​រដ្ឋបាល​​លោក ដូណាល់ ត្រាំ នៅ​ក្នុង​អាណត្តិ​ទី​២

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

បញ្ជាប្រតិបត្តិសំខាន់ចំនួន១០ ដែលលោក ត្រាំ ចុះហត្ថលេខា នៅថ្ងៃដំបូងក្នុងនាមប្រធានាធិបតីអាមេរិកទី៤៧

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

សន្តិសុខសង្គម៤ ម៉ោង មុន

ចាក់សោផ្ទះទៅផ្សារមួយភ្លែត សង្ស័យឆ្លងចរន្តអគ្គិសនី ឆាបឆេះអស់សម្ភារៈមួយចំនួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

Elon Musk សប្បាយ​អរ​ជាង​គេ​ជាង​ឯង ពេល​ឮ ត្រាំ សន្យា​ដាក់​ទង់ជាតិ​អាមេរិក​លើ​ភព​អង្គារ

ព័ត៌មានជាតិ៧ ម៉ោង មុន

សហភាពអឺរ៉ុបរកឃើញសំណល់ថ្នាំកសិកម្មលើសកម្រិត ក្នុងអង្ករកម្ពុជា ខណៈអង្ករមួយចំនួនត្រូវដឹកត្រឡប់មកវិញ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

TASS: ត្រាំ​បញ្ជា​ឲ្យរៀបចំ​សន្ទនា​តាមទូរស័ព្ទ​ជាមួយ ពូទីន នៅថ្ងៃ​ឡើងកាន់​អំណាច​

Sokha Hotels

ព័ត៌មានពេញនិយម