ព័ត៌មានអន្ដរជាតិ
លោក Biden បញ្ជាឲ្យវាយតម្លៃការគំរាមកំហែងលើភាពជ្រុលនិយមក្នុងស្រុកនិងតួនាទីរបស់បណ្តាញសង្គមពាក់ព័ន្ធកុបកម្មនៅ វិមានកាពីតូល
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានបញ្ជាឲ្យធ្វើការត្រួតពិនិត្យចារកម្មលើ “អំពើជ្រុលនិយមក្នុងស្រុក” ដែលនេះជាផ្នែកមួយនៃវិធានការធំធេងប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធក្នុងប្រទេសបន្ទាប់ពីកុបកម្មនៅវិមានកាពីតូល។ វិធនាការថ្មីនេះរួមទាំងការស៊ើបអង្កេតលើតួនាទីរបស់បណ្តាញសង្គមផងដែរ។
លេខាធិការសារព័ត៌មានលោកស្រី Jen Psaki បានប្រាប់អ្នកកាសែតថា “ការវាយតម្លៃលើការគំរាមកំហែងដ៏ទូលំទូលាយ” ត្រូវបានចាត់ឲ្យទៅប្រធានផ្នែកស៊ើបការណ៍សម្ងាត់របស់លោក Biden កាលពីថ្ងៃសុក្រ។ លោកស្រីក៏បានប្រកាសពីកិច្ចប្រឹងប្រែងបីយ៉ាងប្រឆាំងនឹងភាពជ្រុលនិយមអំពើហិង្សាក្នុងប្រទេសផងដែរ។
លោកស្រី Psaki បន្តថា “រដ្ឋបាលរបស់លោក Biden នឹងប្រឈមមុខនឹងការគំរាមកំហែងនេះជាមួយធនធានចាំបាច់និងការដោះស្រាយ។ យើងប្តេជ្ញាអភិវឌ្ឍគោលនយោបាយនិងយុទ្ធសាស្ត្រដោយផ្អែកលើអង្គហេតុ ផ្អែកលើការវិភាគគោលដៅនិងម៉ឺងម៉ាត់ និងការគោរពរបស់យើងចំពោះសេរីភាពខាងបញ្ចេញមតិនិងសកម្មភាពនយោបាយដែលការពារដោយរដ្ឋធម្មនុញ្ញ”។
ការវាយតម្លៃនេះត្រូវបានប្រគល់ទៅឲ្យបេក្ខភាពតែងតាំងជានាយកទីភ្នាក់ងារស៊ើបការណ៍ជាតិលោក Avril Haines ដែលជាអតីតអនុប្រធាន CIA សម័យលោកប្រធានាធិបតី Barack Obama ហើយនឹងត្រូវសម្របសម្រួលជាមួយទាំង FBI និងក្រសួងសន្តិសុខមាតុភូមិ (DHS)។
បន្ថែមលើការស៊ើបអង្កេតចារកម្ម លោកស្រី Psaki បាននិយាយថា រដ្ឋបាលនេះនឹងធ្វើការត្រួតពិនិត្យគោលនយោបាយដែលដឹកនាំដោយក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) ដើម្បីកំណត់ពីរបៀបដែលរដ្ឋាភិបាលអាចចែកចាយព័ត៌មានឲ្យបានប្រសើរជាងមុនអំពីការគំរាមកំហែងនេះនិងដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងទប់ស្កាត់អំពើរ៉ាឌីកាល់និយម។
NSC ក៏នឹងសម្របសម្រួលទីភ្នាក់ងារសហព័ន្ធ ដើម្បីផ្តោតលើការគំរាមកំហែងដែលកំពុងវិវឌ្ឍន៍ហើយថែមទាំងពិចារណាពីតួនាទីនៃបណ្តាញសង្គមនៅក្នុងភាពជ្រុលនិយមផងដែរ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ភាពខុសគ្នានៃពិធីឡើងកាន់តំណែងរបស់លោក Biden និងលោក Trump
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ