Connect with us

ព័ត៌មានជាតិ

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ទៅទទួលពានរង្វាន់មេដាយមាស ៥ សម្រាប់ភេសជ្ជៈប៉ូវកម្លាំង គ្រុឌ និងភេសជ្ជៈ វី-អាកទីវ ពីប្រទេសប៊ែលហ្សិក

បានផុស

នៅ

វឌ្ឍនៈ ប្រ៊ូវើរី គឺជា​ក្រុមហ៊ុន​ដែល​កំពុង​តែ​មាន​ភាព​លេចធ្លោ​ខ្លាំង​ក្នុង​ឧស្សាហកម្ម​ផលិត​ស្រា​បៀរ និង​ភេសជ្ជៈ​នៅ​កម្ពុជា និង​ទទួល​បាន​ពានរង្វាន់​ធំៗ ជា​បន្ត​បន្ទាប់ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ល្បីៗ​ជា​ច្រើន។ ថ្មីៗ​នេះ ផលិតផល​ចំនួន ៥ ផ្សេងទៀត ដែល​ទើប​មាន​វត្តមាន​ក្នុង​ទីផ្សារ ក៏​ទទួល​បាន​ជ័យលាភី​មេដាយ​មាស (GOLD QUALITY AWARD) ក្នុង​កម្មវិធី MONDE SELECTION ប្រចាំ​ឆ្នាំ​២០២៣ ព្រមៗ​គ្នា​ពី “​វិទ្យាស្ថាន​គុណភាព​អន្តរជាតិ​” ក្នុង​នោះ​រួមមាន ៖ ភេសជ្ជៈ​ប៉ូវ​កម្លាំង គ្រុឌ​, ភេសជ្ជៈ​ប៉ូវ​កម្លាំង គ្រុឌ​អាយ​ស៍, ភេសជ្ជៈ​កីឡា វី​-​អាក​ទីវ​, ភេសជ្ជៈ វី​-​អាក​ទីវ ក្រហម​, និង​ភេសជ្ជៈ វី​-​អាក​ទីវ បៃតង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​សក្ខីភាព នៃ​សមិទ្ធផល​ដ៏​អស្ចារ្យ​ដែល​ម៉ាក​សញ្ញា​ថ្មី​បំផុត​ទាំង ២ ទទួល​បាន​មេដាយ​មាស​គុណភាព​ផ្ទួន​គ្នា អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយក​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើរី និង​គណៈ​គ្រប់គ្រង​របស់​ក្រុមហ៊ុន​បាន​ចំណាយ​ពេល​ដ៏​មានតម្លៃ ដើម្បី​ចូលរួម​កម្មវិធី​ប្រគល់​ពានរង្វាន់​ប្រចាំ​ឆ្នាំ​ដោយ​ផ្ទាល់​នៅ​ទីក្រុង​ប្រ៊ូ​សែ​ល ប្រទេស​ហ៊ែល​ហ្សិក ដើម្បី​បង្ហាញ​ពី​ឆន្ទៈ​ដ៏​មោះមុត​របស់​ក្រុមហ៊ុន​ក្នុង​ការ​នាំ​យក​កិត្តិយស​ដែល​ផលិតផល​ក្នុងស្រុក​របស់​ខ្មែរ​ត្រូវ​បាន​ទទួលស្គាល់​នៅ​លើ​ឆាក​អន្តរជាតិ។

នៅ​លើ​វេទិកា នៃ​កម្មវិធី​នេះ​ផង​ដែរ អ្នក​ឧកញ៉ា សំអាង វឌ្ឍនៈ បាន​មាន​ប្រសាសន៍​ថា “​ទោះបី​វា​ជា​លើក​ទីមួយ​របស់ខ្ញុំ​នៅ​ទី​នេះ ប៉ុន្តែ​វា​មិនមែន​ជា​លើកទីមួយ​ដែល​ផលិតផល​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ទទួល​បាន​មេដាយ​មាស​បញ្ជាក់​ពី​គុណភាព​ពី​កម្មវិធី MONDE SELECTION AWARDS នោះ​ឡើយ។ កន្លងទៅ ស្រា​បៀរ វឌ្ឍនៈ និង​ស្រា​បៀរ​គ្រុឌ ក៏​ទទួល​បាន​មេដាយ​មាស​ពី​ស្ថាប័ន​ដ៏​ល្បី​ល្បាញ​មួយ​នេះ​បន្ទាប់ពី​ឈាន​ជើង​ចូល​ទីផ្សារ​ក្នុង​ត្រឹម​រយៈពេល ៦ ខែ ហើយ​ពេលនេះ​សមិទ្ធផល​ថ្មី​របស់​យើង​ចំនួន ៥ ផ្សេង​ទៀត ក៏​ត្រូវ​បាន​ទទួល​ស្គាល់ និង​ផ្តល់​ជូន​មេដាយ​មាស​ត្រឹម​រយៈពេល​ដ៏​ខ្លី​ដូចគ្នា។ នេះ​មិនមែន​ជា​រឿង​ចៃដន្យ វា​កើត​ចេញពី​ឆន្ទៈ និង​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថ្នាក់​ដឹកនាំ បុគ្គលិក​គ្រប់​ផ្នែក ដៃគូ​អាជីវកម្ម ជាពិសេស​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​ចូលចិត្ត​ផលិតផល​របស់​យើង​”។

គិត​មកទល់​ថ្ងៃនេះ ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី មាន​ផលិតផល​សរុប​ទាំងអស់​ចំនួន ៨ ប្រភេទ គឺ ស្រាបៀរ វឌ្ឍនៈ, ស្រា​បៀរ គ្រុឌ​, ស្រា​បៀរ ដ្រា​ហ្គិន​, ភេសជ្ជៈ​ប៉ូវ​កម្លាំង គ្រុឌ​, ភេសជ្ជៈ​ប៉ូវ​កម្លាំង គ្រុឌ​អាយ​ស៍​, ភេសជ្ជៈ​កីឡា វី​-​អាក​ទីវ​, ភេសជ្ជៈ វី​-​អាក​ទីវ ក្រហម​, និង​ភេសជ្ជៈ វី​-​អាក​ទីវ បៃតង ដែល​គ្រប់​ផលិតផល​ទាំងអស់​សុទ្ធតែ​ទទួល​បាន​មេដាយ​មាស​បញ្ជាក់​ពី​គុណភាព​ពី​ស្ថាប័ន​ល្បីៗ​ទូទាំង​ពិភពលោក។ ចំណែក​ឯ​ស្រា​បៀរ ដ្រា​ហ្គិ​ន ទទួល​បាន​ពានរង្វាន់​ចំនួន​ពីរ​ផ្ទួន​គ្នា​ក្នុង​កម្មវិធី​ស្រាបៀរ​លំដាប់​ពិភពលោក WORLD BEER AWARDS ឆ្នាំ ២០២២ សម្រាប់​ជ័យលាភី​មាស (Cambodia Gold Lager Dark) និង​ជ័យលាភី​ស្រា​បៀរ​ទឹកខ្មៅ​ប្រចាំ​ប្រទេស​កម្ពុជា (Cambodia Country Winner Lager Dark) ពី​ចក្រភព​អង់គ្លេស​ភ្លាមៗ បន្ទាប់ពី​មាន​វត្តមាន​ក្នុង​ទីផ្សារ។

អ្នកឧកញ៉ា សំអាង វឌ្ឍនៈ ក៏បាន​បន្ត​ផង​ដែរ​ថា “​តាំងពី​ដើម​រៀងមក ឆន្ទៈ​របស់​យើង​គឺ​មិន​ត្រឹមតែ​ផលិត​នូវ​ផលិតផល​ដែល​មាន​គុណភាព​ល្អ​ដ៏​ពិតប្រាកដ លើស​ពី​នោះ​យើង​ចង់​នាំ​មោទកភាព និង​កិត្តិយស​ជូន​កម្ពុជា​ក្នុង​ការ​ផលិត​នូវ​ផលិតផល​ដែល​មាន​ស្តង់ដារ​ខ្ពស់​ប្រកួតប្រជែង​ទាំង​នៅ​ក្នុង​ថ្នាក់​តំបន់ និង​នៅ​ក្នុង​ពិភពលោក។ វឌ្ឍនៈ ប្រ៊ូ​វើ​រី គឺជា​ក្រុមហ៊ុន​ដែល​មាន​ម្ចាស់​ភាគហ៊ុន​ជា​ជនជាតិ​ខ្មែរ ១០០ ភាគរយ និង​ជា​ក្រុមហ៊ុន​ក្នុងស្រុក​គំរូ​ដំបូង​គេ​បង្អស់​ស្ម័គ្រចិត្ត​ចូលរួម​សហការ​បំពាក់ និង​ដាក់​ឲ្យ​ដំណើរការ​ឧបករណ៍​វាស់​ចំណុះ​ស្រា​បៀរ និង​ភេសជ្ជៈ​គ្មាន​ជាតិ​សុរា អនុលោម​តាម​សេចក្ដីណែនាំ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ដើម្បី​ធានា​បាន​តម្លាភាព​ចំណូល​ពន្ធអាករ​ជាតិ និង​ការ​ប្រកួតប្រជែង​ដោយ​ស្មើភាព​ប្រកបដោយ​សេចក្ដីថ្លៃថ្នូរ ហើយ​យើង​សូម​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ផ្សេងទៀត​ឲ្យ​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា​ដើម្បី​បង្កើន​ចំណូល​ពន្ធ​សម្រាប់​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា​”។

គួរ​បញ្ជាក់​ផង​ដែរ​ថា ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់ វឌ្ឍនៈ គ្រុប ដែល​ជា​គ្រុប​ដ៏​លេចធ្លោ​មួយ​ដែល​បាន​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​រាប់​ម៉ឺន​នាក់ និង​តែងតែ​ចូលរួម​ជំរុញ​ពិពិធ​កម្ម​ផលិតផល​ទំនិញ និង​សេវា​នៅ​ក្នុង​ស្រុក​ឲ្យ​កាន់តែ​មាន​ស្តង់ដារ និង​គុណភាព​ខ្ពស់ ប្រកាន់ខ្ជាប់​នូវ​គុណ​តម្លៃ​ស្នូល «គុណភាព ភាព​ច្នៃប្រឌិត សុខភាព សេវាកម្ម​ល្អ​ឯក និង​មេត្រីភាព​បរិស្ថាន» សម្រាប់​រាល់​ការ​វិនិយោគ​ទាំងឡាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​រួមមាន វិស័យ​ធនាគារ វិស័យ​អចលនទ្រព្យ វិស័យ​បដិសណ្ឋារកិច្ច វិស័យ​ម្ហូបអាហារ​វិស័យ​ទំនិញ និង​សេវាកម្ម ព្រមទាំង​វិស័យ​សំខាន់ៗ ជាច្រើន​ទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៨ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម