ព័ត៌មានជាតិ
មុនក្លាយជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនាពេលនេះ បណ្ឌិត សូ ណារ៉ូ មានអតីតកាលជាអ្នកកាសែត
លោកបណ្ឌិត សូ ណារ៉ូ ដែលទើបនឹងត្រូវបានព្រះមហាក្សត្រតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៣ កន្លងទៅនេះ គឺកាលពីអតីតកាល លោកក៏ជាអ្នកសារព័ត៌មានជាន់ខ្ពស់មួយរូបផងដែរនៅក្នុងប្រទេសកម្ពុជា។ លោកបណ្ឌិត សូ ណារ៉ូ បានប្រាប់ឲ្យដឹងពីអតីតភាពជាអ្នកសារព័ត៌មាននេះនៅលើគណនីហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៣។
រូបភាព៖ ហ្វេសប៊ុកហ្វេក So Naro
លោកបណ្ឌិត សូ ណារ៉ូ បានសរសេរពីរឿងនេះនៅលើគណនីហ្វេសប៊ុក ដោយអមជាមួយរូបថតដែលថតជាមួយសម្ដេចតេជោ ហ៊ុន សែន ព្រមទាំងសម្ដេចកត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងខ្លឹមសាររំឮកអនុស្សាវរីយ៍កាលពី៣០ឆ្នាំមុន។ នៅគ្រានោះ លោកកំពុងបម្រើការងារជាអ្នកសារព័ត៌មាន ហើយសម្ដេចតេជោ បានផ្ដល់កិត្តិយសអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម ហើយសម្ដេចបានអរគុណលោកដែលបានជួយផ្សព្វផ្សាយពីយុទ្ធនាការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នាពេលនោះ។ លោកបណ្ឌិត សូ ណារ៉ូ បានរំឮកថា កាលណោះ សម្ដេចតេជោ មានភាពភ្ញាក់ផ្អើលមែនទែន នៅពេលដឹងថា រូបលោក ជាចាងហ្វាងកាសែតគោកធ្លក ដែលមានអាយុត្រឹមតែ ២៨ឆ្នាំប៉ុណ្ណោះ។
លោកបណ្ឌិត សូ ណារ៉ូ បានរំលេចពីអត្តចរិតរបស់សម្ដេចតេជោ ថាតាមចរិតពីធម្មជាតិរបស់សម្ដេចតេជោ សម្ដេចមិនប្រកាន់នឹងអាយុលោកឡើយ ហើយសម្ដេចទាំងទ្វេ បានទទួលពួកលោកយ៉ាងកក់ក្ដៅ ហើយថែមទាំងបានអនុញ្ញាតឱ្យរូបលោក និងលោក ឡុង ផា ថតរូបទុកជាអនុស្សាវរីយ៍ជាមួយថែមទៀត។ លោកថា ដោយសារតែកម្រិតជីវភាពលោកកាលណោះ មានកម្រិត ប្រើត្រឹមកាមេរ៉ាដែលគ្មានគុណភាព និងសល់ហ្វីលតែ៣តែប៉ុណ្ណោះ ទើបថតរូបបានតែ៣ប៉ុស្ដិ៍ ហើយ២ប៉ុស្ដិ៍សស្កុះខូចគុណភាពមើលមិនយល់ តែក៏សំណាងដែលមានមួយប៉ុស្ដិ៍បានក្លាយជារូបដែលមានអនុស្សាវរីយ៍ប្រចាំជីវិតមិនអាចបំភ្លេចបានទោះគុណភាពមិនល្អក្ដី។
រូបភាព៖ ហ្វេសប៊ុកហ្វេក So Naro
សូមបញ្ជាក់ជូនថា លោកបណ្ឌិត សូ ណារ៉ូ មុនពេលតែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីកាលពីពេលថ្មីៗនេះ លោកក៏ធ្លាប់បម្រើការនៅទីស្ដីការគណរដ្ឋមន្ត្រី និងនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រីក្នុងនាមជាជំនួយការផ្ទាល់របស់សម្ដេចតេជោផងដែរ។ ប៉ុន្តែ ក្រោយមក រូបលោក និងក្រុមគ្រួសារ ក៏បានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ២០១២។
រូបភាព៖ Google
ដោយឡែក បើនិយាយពីការមានអតីតភាពជាអ្នកសារព័ត៌មាននេះ មិនមែនមានលោកបណ្ឌិត សូ ណារ៉ូ តែមួយនោះទេ ពោល គឺមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាមួយចំនួនទៀត ក៏មានអតីតភាពជាអ្នកសារព័ត៌មានដូចនេះផងដែរ។ មន្រ្តីទាំងនោះ រួមមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់ធ្វើជាអ្នកសារព័ត៌មាននៅកាសែតពន្លឺបូព៌ា ក្នុងសម័យសង្គ្រាមនៅកម្ពុជា។ លោក ប្រាក់ សុខុន ជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្លាប់បម្រើការងារប្រធានផ្នែកនិពន្ធកាសែតកងទ័ពនៅឆ្នាំ១៩៧៩ ដល់ ឆ្នាំ១៩៨៦ និងនៅឆ្នាំ១៩៨៦ ដល់ឆ្នាំ១៩៩២ ជានិពន្ធនាយករងកាសែតកងទ័ព។
រូបភាព៖ Google
ចំណែក លោកស្រី ឃួន សុដារី គឺជាអនុប្រធានទី២ រដ្ឋសភាជាតិ ធ្លាប់ធ្វើជានិពន្ធនាយកសារព័ត៌មានប្រជាជន នៅក្នុងឆ្នាំ១៩៨៧ ខណៈលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាននាពេលបច្ចុប្បន្ននេះ ក៏ធ្លាប់ជាអ្នកសារព័ត៌មានមួយរូបតាមរយៈតួនាទីជានិពន្ធនាយកកាសែតកម្ពុជា នៅឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩០៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍២ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ