Connect with us

ជីវិតកម្សាន្ដ

សង្ស័យ Mai Davika ប្រេះឆាជាមួយមិត្តប្រុស ស្រាប់តែ Ter ចេញមុខបង្ហាញភស្តុតាងភ្លាម  

បានផុស

នៅ

បន្ទាប់ពី Mai Davika បង្ហោះសារត្អូញត្អែរ ហាក់មានបញ្ហាមិនចុះសម្រុងជាមួយមិត្តប្រុស មហាជនជាច្រើនបានបង្ហាញក្ដីបារម្ភចំពោះនាង និងនាំគ្នាដាក់ការសង្ស័យថា ទំនាក់ទំនងគូស្នេហ៍នេះ អាចដើរដល់ផ្លូវទ័លហើយមើលទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនទុកឱ្យមហាជនមន្ទិលសង្ស័យយូរនោះទេ ​តារាប្រុស Ter Chantwitch មិត្តប្រុសសំណព្វ Mai Davika បានចេញមុខបញ្ជាក់ថា ខ្លួននិងមិត្តស្រីនៅតែស្រឡាញ់គ្នាដូចដើម មិនដូចនឹងអ្វីដែលគេសង្ស័យនោះឡើយ។ តាមរយៈ Story នៅលើបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួន Ter បានបង្ហោះរូបភាពរបស់តារាស្រី Davika ឈរថតរូបជាមួយប៉ោងប៉ោងពណ៌លឿងជាច្រើនសន្លឹក ជាមួយស្ទីកគ័រគួរឱ្យស្រឡាញ់ ថែមទាំង Mention ឈ្មោះ Davika ទៀតផង។

អាច​និយាយ​បាន​ថា ពេលនេះមហាជនបានបំបាត់​មន្ទិល​ពី​រឿង​ស្នេហារបស់ពួកគេហើយ ​ប៉ុន្តែ​ចំពោះ​សារ​របស់ Mai Davika មាន​ន័យ​យ៉ាង​ណា​នោះ ប្រិយមិត្តកំពុង​រង់ចាំ​តាមដាន​ការបញ្ជាក់​ពីសាមីខ្លួន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ បញ្ចាំងភាគដំបូង ខ្សែភាពយន្តរបស់ Jennie ទទួលមតិមិនពេញចិត្តលើឈុតអាសអាភាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម