Connect with us

វប្បធម៌ ជំនឿ

ក្រុមការងារសម្អាត៖ ប្រាសាទប្រៀបដូចផ្ទះដែលថែទាំដោយក្តីស្រឡាញ់ជាប្រចាំ

បានផុស

នៅ

បើទោះបីជាធ្វើការងារជាអ្នកសម្អាតបរិស្ថាននៅតាមប្រាសាទបុរាណជាច្រើនឆ្នាំហើយក៏ដោយ ក៏អ្នកធ្វើការងារនេះជាច្រើនមិនដែលត្អូញត្អែរពីភាពនឿយហត់ទេ មានតែសប្បាយចិត្ត ដ្បិតបានបម្រើ និងថែទាំប្រាសាទ ថែមទាំងបានជួយលើកសោភ័ណភាពបរិស្ថានរបស់ប្រាសាទឱ្យកាន់តែទាក់ទាញអារម្មណ៍ភ្ញៀវទេសចរពីគ្រប់ជាតិសាសន៍ទៀតផង។ ក្រុមស្ត្រីជាច្រើន ដែលជាអ្នកបំពេញការងារសម្អាតតាមប្រាសាទ បានចាត់ទុកបរិវេណ និងប្រាង្គប្រាសាទបុរាណនានាប្រៀបដូចជាផ្ទះរបស់ខ្លួនដែលត្រូវការថែទាំជាប្រចាំ។

រូបភាព: លោក ភោគ ជា

ប្រធានក្រុមការងារសម្អាតប្រាសាទតាព្រហ្ម អ្នកស្រី ហូ សារី រស់នៅភូមិស្រះស្រង់ បានឱ្យដឹងថា ក្រុមការងាររបស់គាត់មានគ្នាចំនួន ២០នាក់ ហើយជារៀងរាល់ថ្ងៃ គាត់បានបែងចែកការងារឱ្យទទួលខុសត្រូវរៀងៗខ្លួន។ ប្រធានក្រុមដដែលមានប្រសាសន៍ទៀតថា ការងារជាប្រចាំថ្ងៃរបស់ពួកគាត់ គឺបោសសម្អាតនៅក្នុងបរិវេណ និងក្រៅប្រាសាទ ដោយកាត់ស្មៅ បោសដីនៅតាមកម្រាលថ្មប្រាសាទ និងកម្រាលឈើជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ហូ សារី បញ្ជាក់ថា ការងារនេះមិនងាយស្រួល ហើយក៏មិនពិបាកពេកទេ ដោយយោងទៅតាមរដូវកាល គឺខែប្រាំងសម្បូរស្លឹកឈើជ្រុះ និងខែវស្សាភ្លៀងធ្លាក់សម្អាតកាត់ស្មៅ និងបោសស្លឹកឈើ ព្រមទាំងត្រូវចេះបត់បែនតាមស្ថានភាពជាក់ស្តែង។

អ្នកស្រី ម៉ៅ ហឿន រស់នៅភូមិស្រះស្រង់ខាងជើង ដែលធ្វើការជាអ្នកសម្អាតនៅប្រាសាទតាព្រហ្មប្រមាណ ១០ឆ្នាំហើយ ឱ្យដឹងថា ជាប្រចាំអ្នកស្រីតែងទៅដល់កន្លែងការងារចាប់ពីម៉ោង ៧ព្រឹក ដល់ ៥ល្ងាច។ ស្ត្រីដដែលបង្ហាញអារម្មណ៍ថា ការងារបោសសម្អាតនៅប្រាសាទតាព្រហ្មរយៈពេល ១០ឆ្នាំកន្លងមកនេះ អ្នកស្រីមិនដែលមានអារម្មណ៍នឿយណាយ​សោះឡើយ។ ផ្ទុយទៅវិញមានតែសប្បាយចិត្ត និងពេញចិត្តធ្វើការងារដោយក្តីស្រឡាញ់ រំភើប ព្រោះបានធ្វើឱ្យប្រាសាទបុរាណស្អាត ព្រមទាំងមានមោទនភាពចំពោះខ្លួនឯងដែលធ្វើឱ្យប្រាសាទបានស្អាតល្អ ដែលនាំឱ្យភ្ញៀវទេសចរមកទស្សនា​មានការកោតស្ញប់ស្ញែង។

ក្រុមការងារសម្អាតបរិស្ថានក្នុងប្រាសាទតាព្រហ្ម ក៏សំណូមពរដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សូមរួមគ្នាជួយថែរក្សាអនាម័យបរិស្ថាននៅក្នុង និងក្រៅប្រាសាទដើម្បីលើកកម្ពស់បរិស្ថាននៅក្នុងប្រាសាទតាព្រហ្មផ្ទាល់ រួមទាំងរមណីយដ្ឋានអង្គរទាំងមូលឱ្យមានសោភ័ណភាពល្អជានិច្ច៕

អត្ថបទ អាជ្ញាធរជាតិអប្សរា៖ លោក យី សុថា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម