Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកនាំពាក្យការបរទេស ចិន យល់ស្របតាមសម្ដេចតេជោ ពាក់ព័ន្ធកង្វល់​នាវាដើរដោយថាមពលនុយក្លេអ៊ែរនៅ អាស៊ី

បានផុស

នៅ

ប្រទេស​ចិន​កាលពី​ថ្ងៃ​អង្គារ​បាន​ជំរុញ​ឲ្យសម្ព័ន្ធភាពយោធាត្រីភាគី AUKUS ដែលមានសហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស និង​អូស្ត្រាលី ​បញ្ឈប់​កិច្ចសហប្រតិបត្តិការ​នាវាមុជទឹកដើរដោយថាមពល​នុយក្លេអ៊ែរ​របស់​ពួកគេ ដោយ​ហៅ​ផែនការ​នេះ​ថា​ជា “​ទង្វើ​នៃ​ការរីកសាយ​នុយក្លេអ៊ែរ​” ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Xinhua បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានអំពាវនាវឲ្យសម្ព័ន្ធភាពយោធាត្រីភាគី AUKUS យកចិត្តទុកដាក់ចំពោះការព្រួយបារម្ភរបស់សហគមន៍អន្តរជាតិ និងអាស៊ី ហើយបញ្ឈប់សកម្មភាពនៃការរីកសាយនុយក្លេអ៊ែរ ដូចជាកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែររបស់ពួកគេជាដើម ។

ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានកើតឡើង ស្របតាមសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលអញ្ជើញថ្លែងក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យ​​ភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្ត្រសេដ្ឋកិច្ចកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣ អំពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ ជាពិសេសនាវាដើរដោយថាមពលនុយក្លេអ៊ែរ គឺជាក្តីបារម្ភមួយសម្រាប់ពិភពលោក ។

បើតាមប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ក្រុមមាននាវាមុជទឹកដើរដោយថាមពលនុយក្លេងអ៊ែរ រវាងអាមេរិក អូស្ត្រាលី និងអង់គ្លេស ក៏កំពុងក្លាយជាប្រធានបទរបស់អាស៊ាន និងបណ្តាប្រទេសនៅក្នុងតំបន់ ។ អាស៊ានជាចំណុចពិសេសរបស់ខ្លួន គឺជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ ហើយយើងប្រឆាំងនឹងការរីកសាយអាវុធនុយក្លេអ៊ែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក Wang បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “សុន្ទរកថារបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា អំពីក្ដីកង្វល់នេះត្រូវបានចែករំលែកយ៉ាងទូលំទូលាយដោយប្រទេសក្នុងតំបន់ រួមទាំងប្រទេសអាស៊ានផងដែរ” ។

ជាចុងក្រោយ អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានអះអាងបន្ថែមថា “ក្នុងនាមជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយរបស់អាស៊ាន និងជាអ្នកជិតខាងផងដែរនោះ ប្រទេសចិនគាំប្ដេជ្ជាគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអាស៊ាន ក្នុងការបង្កើតតំបន់គ្មានអាវុធនុយក្លេអ៊ែរនៅអាស៊ីអាគ្នេយ៍” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Xinhua

ចុចអាន ៖ ចិន ថា ប្រទេសអាស៊ីភាគច្រើនប្រឆាំងការពង្រីកអង្គការ ណាតូ នៅក្នុងតំបន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៤ នាទីutes មុន

ក្រសួងមុខងារសាធារណៈ និងក្រសួងសាធារណការ រៀបចំសិក្ខាសាលាស្តីពី «ការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងសាធារណការ និងដឹកជញ្ជូន»

ជីវិតកម្សាន្ដ៤៩ នាទីutes មុន

Super Junior និងតារា K-POP ល្បីៗកូរ៉េ នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ “ប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល”

ចរាចរណ៍៥៨ នាទីutes មុន

សមត្ថកិច្ចខណ្ឌដង្កោ ដាក់គោលដៅពិនិត្យជាតិស្រវឹង ឃាត់យានយន្តល្មើស ១០ គ្រឿង យកទៅរក្សាទុក

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងអប់រំរៀបចំការកែលម្អ និងពិនិត្យដំណើរការនានាសម្រាប់ត្រៀមក្នុងការប្រឡងបាក់ឌុបឆ្នាំ២០២៥

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃព្យាយាមចរចា ក្រោយ​ចិន​ហាមឃាត់ការនាំចូល​ទឹកស្ករអំពៅជុំវិញកង្វល់អនាម័យ

Sokha Hotels

ព័ត៌មានពេញនិយម