Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បារម្ភអំពី គ្រោះមហន្តរាយនុយក្លេអ៊ែរ ក្រោយបាក់ទំនប់នៅ Kherson

បានផុស

នៅ

ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Zhang Jun បានប្រាប់ក្រុមប្រឹក្សាសន្តិសុខនៅថ្ងៃពុធទី៧ខែមិថុនាថា ការបំផ្លិចបំផ្លាញទំនប់ Kakhovka តាមដងទន្លេ Dnipro អាចបង្កគ្រោះថ្នាក់ដល់រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ហើយទីក្រុងប៉េកាំង សូមជំរុញឲ្យអ៊ុយក្រែន និងរុស្ស៊ីត្រូវធានាថា រឿងនេះនឹងមិនកើតឡើងទេ។

ឯកអគ្គរដ្ឋទូតចិនប្រចាំអង្គការសហប្រជាជាតិ លោក Zhang Jun (រូបថត៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Zhang បានប្រាប់សម័យប្រជុំពិសេសរបស់ក្រុមប្រឹក្សាថា “យើងសូមបង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបំផ្លិចបំផ្លាញទំនប់នៅស្ថានីយវារីអគ្គិសនី Kakhovka”។

ដោយកត់សម្គាល់ថាអាងស្តុកទឹក Kakhovka គឺជាប្រភពទឹកដ៏សំខាន់សម្រាប់រោងចក្រថាមពលបរមាណូធំបំផុតរបស់អឺរ៉ុបនោះ, លោក Zhang បានគូសបញ្ជាក់ថា ទឹកនៅក្នុងអាងនេះនៅតែបន្តស្រកចុះ ហើយវាប្រហែលជាមិនអាចបន្តបូមចូលទៅកាន់រោងចក្រថាមពលនុយក្លេអ៊ែរ នាពេលអនាគតបានទេ”។

លោក Zhang និយាយ “ចិន​សូម​បញ្ជាក់​ជាថ្មី​ថា ក្នុង​ករណីមាន​គ្រោះមហន្តរាយ​នុយក្លេអ៊ែរ គ្មាន​នរណា​ម្នាក់​អាចស៊ូទ្រាំ​បានឡើយ។ យើងសូមអំពាវនាវឲ្យមានការអត់ធ្មត់ជាអតិបរមា ចៀសវាងពាក្យសម្ដីនិងទង្វើដែលអាចបង្កើនការប្រឈមមុខដាក់គ្នា និងនាំឲ្យមានការគណនាខុស និងត្រូវរក្សាសុវត្ថិភាពនិងសន្តិសុខ នៃរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye”។

ទំនប់ Kakhovka ដែលបាក់​ (រូបថត៖ Twitter)

គួរបញ្ជាក់ជាថ្មី អ៊ុយក្រែន​បាន​ចោទ​រុស្ស៊ី​ថា ​ជាអ្នក​បំផ្ទុះ​ទំនប់​ទឹក​និងបង្កការ​ជន់​លិច​ទីប្រជុំជន និង​ក្រុងនានា​តាម​ដង​ទន្លេ រួម​ទាំងទីក្រុង Kherson ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូបានចង្អុលទៅទីក្រុងកៀវ ដោយកត់សម្គាល់ថា អ៊ុយក្រែនបានវាយប្រហារទំនប់នេះនាពេលកន្លងមក ដោយប្រើគ្រាប់រ៉ុកកែត HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក ហើយបានទម្លាយទឹកចេញពីអាង មុនពេលបាក់ទំនប់ Kakhovka៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ មនុស្សរាប់ម៉ឺននាក់ត្រូវជម្លៀស បន្ទាប់ពីបាក់ទំនប់វារីអគ្គិសនីនៅ Kherson

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

អយ្យការអមសាលាដំបូងខេត្តសៀមរាប ធ្វើសន្និសីទសារព័ត៌មាន ពាក់ព័ន្ធករណីឃាតកម្មលើអ្នកកាសែត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងអប់រំ ថាខ្លួនមិនដែលទទួលសំណើរណាមួយ ក្នុងការបញ្ចូលភាសាវៀតណាមទៅក្នុងកម្មវិធីសិក្សាផ្លូវការឡើយ

សន្តិសុខសង្គម៣ ម៉ោង មុន

សិស្សស្រីៗ០៨នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់​ខ្លួនធ្វើ​ការ​អប់រំ ក្រោយ​បាន​ណាត់វៃ​គ្នា បង្ក​របួស​ស្នាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រមុខការទូតកម្ពុជា ជជែកជាមួយសមភាគីវៀតណាមលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

កីឡា៣ ម៉ោង មុន

សហព័ន្ធ​បាល់ទាត់​ស៊ី​រី​ ប្តូរ​ពណ៌​ឯកសណ្ឋាន ក្រោយ​​លោក អាសាដ​ បាន​ដួល​រំលំ

Sokha Hotels

ព័ត៌មានពេញនិយម