Connect with us

ព័ត៌មានជាតិ

RUPP រៀបចំវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាព័ត៌មាន និងភាពជាអ្នកដឹកនាំ ៥ថ្ងៃដល់និស្សិតនារី

បានផុស

នៅ

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) នឹងរៀបចំកម្មវិធីវគ្គបណ្តុះបណ្តាលបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងភាពជាអ្នកដឹកនាំដល់និស្សិតនារីនៅគ្រប់មហាវិទ្យាល័យ និងគ្រប់វិទ្យាស្ថានទាំងអស់រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី៧​ ដល់ទី១១ ខែសីហា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ នេះបើតាមការប្រកាសរបស់សាកលវិទ្យាល័យថ្ងៃទី៧ ខែមិថុនានេះ។

រូបភាពពី៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វគ្គបណ្តុះបណ្តាលនេះ មានការសហការជាមួយសាកលវិទ្យាល័យ Sookmyung Women’s University របស់កូរ៉េខាងត្បូង ។ អត្ថប្រយោន៍ដែលទទួលបានមានដូចជា ទទួលបានជំនាញបច្ចេកវិទ្យាទំនាក់ទំនងព័ត៌មាន និងភាពជាអ្នកដឹកនាំ។ បង្កើនភាពក្លាហាន មានទំនាក់ទំនងល្អជាមួយអ្នកដទៃ និងមានឱកាសបានស្គាល់ ពិភាក្សាជាមួយសាស្ត្រាចារ្យ នៅកូរ៉េបានច្រើន។ ទទួលបានវិញ្ញាបនបត្របញ្ជាក់ពីសាកលវិទ្យាល័យកូរ៉េ។ មានឱកាសចូលរួមកម្មវិធីបន្ទាប់នៅប្រទេសកូរ៉េ សម្រាប់និស្សិតដែលទទួលបានជោគជ័យក្នុងការធ្វើបទបង្ហាញ់ថ្ងៃចុងក្រោយរបស់កម្មវិធី។

ចំពោះលក្ខខណ្ឌដែលអាចចូលរួមវគ្គបណ្តុះបណ្តាលនេះ គឺត្រូវជានិស្សិតនារីមកពីមហាវិទ្យាល័យ និងវិទ្យាស្ថានផ្សេងៗនៃសាកលវិទ្យាល័យភូមិនភ្នំពេញ។ ចំណេះដឹងភាសាអង់គ្លេសអាចប្រើការបានទាំងនិយាយ និងសរសេរ។ មានបំណងចង់ទទួលបានចំណេះដឹងថ្មីៗ និងមានកុំព្យូទ័រផ្ទាល់ខ្លួន។

សម្រាប់និស្សិតនារីដែលមានចំណាប់អារម្មណ៍ចង់ចូលរួមកម្មវិធីនេះ អាចចុះឈ្មោះតាមរយៈតំណភ្ជាប់ (bit.ly/2023unitwin-rupp )។ កម្មវិធីនឹងឈប់ទទួលពាក្យចុះឈ្មោះនៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២៣។ និស្សិតនារីនៅដេប៉ាតឺម៉ង់ព័ត៌មានវិទ្យា វិស្វកម្មជីវសាស្ត្រ វិស្វកម្មព័ត៌មានវិទ្យា គ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ និងទេសចរណ៍ ត្រូវបានលើកទឹកចិត្តឲ្យចូលរួមក្នុងកម្មវិធីនេះ៕

ប្រភព៖ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម