Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន ព្រមានថា លោក ពូទីន អាចព្យាយាមបំផ្ទុះរោងចក្រនុយក្លេអ៊ែរធំបំផុត នៅអឺរ៉ុប

បានផុស

នៅ

ប្រទេសអ៊ុយក្រែន​​ព្រមាន​ថា រុស្ស៊ី​អាច​នឹង​រៀបចំ​ផែនការ​បំផ្ទុះ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ធំ​បំផុត​នៅ​អឺរ៉ុប បន្ទាប់​ពី​ការ​ផ្ទុះ​នៅ​ទំនប់​វារីអគ្គិសនី​ធំ​មួយ ​បាន​បង្កឲ្យ​មាន​ការ​ជន់​លិចធំធេង​ក្នុង​តំបន់ Kherson និង​បង្ក​ជាគ្រោះ​មហន្តរាយ​មនុស្សធម៌។

(រូបថត​៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការផ្ទុះជាបន្តបន្ទាប់កាលពីថ្ងៃអង្គារ ទី៦ ខែមិថុនា បានបណ្តាលឲ្យទំនប់ Nova Kahkovka ដ៏សំខាន់ ស្ថិតនៅតាមដងទន្លេ Dnipro បាក់ផ្នែកខ្លះ ហើយនាំឲ្យមានមហន្តរាយទឹកជំនន់ផងដែរ ។

ស្របពេលជាមួយគ្នានោះ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានចោទរុស្ស៊ីថា ជាអ្នកបំផ្ទុះគ្រាប់បែកបង្កការបំផ្លិចបំផ្លាញធំធេងនេះ ។ លោកនិយាយថា ឧក្រិដ្ឋកម្មនេះ នាំមកនូវការគំរាមកំហែងយ៉ាងសម្បើម ហើយនឹងមានផលវិបាកធ្ងន់ធ្ងរដល់ជីវិតមនុស្ស និងព្រមទាំងបរិស្ថាន ខណៈមន្ត្រីសន្តិសុខអាមេរិកព្រមានថា ទឹកជំនន់ ទំនងជាបណ្តាលឲ្យមានមនុស្សស្លាប់យ៉ាងច្រើន។

(រូបថត៖ E2W)

ទោះបីជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំង បានដាក់ការស្តីបន្ទោសលើអ៊ុយក្រែនចំពោះការបំផ្ទុះនេះ ដោយអះអាងថា វាគឺជាការប៉ុនប៉ងរបស់ទីក្រុងកៀវ ដើម្បីបង្វែរអារម្មណ៍ ពីប្រតិបត្តិការវាយបកទ្រង់ទ្រាយធំ។

ប៉ុន្តែមន្ត្រីសន្តិសុខកំពូលរបស់លោក ហ្សេលេនស្គី គឺលោក អាឡិចស៊ីវ ដានីឡូហ្វ បានច្រានចោលការចោទប្រកាន់នេះ ហើយអះអាងថា ជំហានបន្ទាប់របស់លោក ពូទីន គឺអាចជាការវាយប្រហារទៅលើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia តែម្តង។

(រូបថត​៖ Reuters)

លោក ដានីឡូហ្វ បានប្រាប់កាសែត Times ថា ចាប់តាំងពីប្រតិបត្តិការវាយលុករបស់លោក ពូទីន ឈានចូលដំណាក់កាលថ្មី ហើយចាប់តាំងពីគាត់បានបំផ្ទុះរោងចក្រវារីអគ្គិសនីតាមចិត្តមក គាត់បានត្រៀមខ្លួនធ្វើគ្រប់យ៉ាង។

គួរបញ្ជាក់ថា មូលហេតុនៃការផ្ទុះទំនប់ក្នុងតំបន់ Kherson នៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ ថ្វីបើអ៊ុយក្រែនធ្លាប់ព្រមានកាលពីចុងឆ្នាំមុនថា កងកម្លាំងរុស្ស៊ី បានបង្កៃគ្រាប់មីននៅទំនប់នេះ ពេលដែលពួកគេបានដកចេញពីតំបន់ក៏ដោយ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ចិន បារម្ភអំពី គ្រោះមហន្តរាយនុយក្លេអ៊ែរ ក្រោយបាក់ទំនប់នៅ Kherson

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ៨ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ១៥ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ១៤ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ១៤ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម