ព័ត៌មានអន្ដរជាតិ
គណបក្សជាប់ឆ្នោតថៃ ចេញមុខបំភ្លឺ រឿងដែលថា ខ្លួនគ្រោងបណ្តេញពលករខ្មែរ
គណបក្សចលនាឆ្ពោះទៅមុខ បានបដិសេធទាំងស្រុង ចំពោះសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបរទេសដែលថា ខ្លួនមានគោលនយោបាយ បណ្តេញពលករចំណាកស្រុកចេញពីប្រទេសថៃ ហើយបក្សក៏មិនដែលពិភាក្សាអំពីការធ្វើបែបនេះដែរ ។

គណបក្សបានបង្ហោះលើ Facebook ថា “គណបក្សចលនាឆ្ពោះទៅមុខ សូមបដិសេធយ៉ាងដាច់អហង្ការ នូវរបាយការណ៍ក្នុងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលចោទប្រកាន់លើ គណបក្សដែលមានគោលនយោបាយធ្វើមាតុភូមិនិវត្តន៍ពលករចំណាកស្រុកមកពីប្រទេសជិតខាង”។
ស្របពេលជាមួយគ្នានោះ គណបក្សក៏បញ្ជាក់ជាថ្មីផងដែរ នូវផែនការរបស់ខ្លួន ក្នុងការធ្វើផ្ទុយពីនេះ ពោលគឺបក្សចង់បង្កលក្ខណៈកាន់តែងាយស្រួល ដល់ជនបរទេសដែលទៅធ្វើការនៅប្រទេសថៃ និងពង្រីកសិទ្ធិទទួលបានការការពារការងារ សម្រាប់ពលករទាំងអស់ដោយមិនគិតពីសញ្ជាតិ។
យោងតាមគណបក្សនេះ, ពលករចំណាកស្រុកគឺមានសារសំខាន់ណាស់ សម្រាប់សេដ្ឋកិច្ចថៃ ជាពិសេសនៅក្នុងឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្ម។ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសថៃ នឹងមិនទទួលបានជោគជ័យឡើយ បើមិនមានពលករចំណាកស្រុក។

គណបក្សចលនាឆ្ពោះមុខ បន្ថែមទៀតថា គណបក្ស នឹងផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាមួយដៃគូអាស៊ាន ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ច និងលើកកម្ពស់សិទ្ធិនៅក្នុងតំបន់។ សេដ្ឋកិច្ចដែលរីកចម្រើន នយោបាយស្ថិរភាព និងសង្គមយុត្តិធម៌ក្នុងអាស៊ាន នឹងនាំមកនូវវិបុលភាពដល់តំបន់ទាំងមូល។
ការបញ្ជាក់របស់គណបក្សចលនាឆ្ពោះទៅមុខ ធ្វើឡើងបន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រតិកម្មលើគោលនយោបាយរបស់អ្នកនយោបាយថៃ ដែលមានបំណងដេញពលករខ្មែរចេញពីប្រទេស។
ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិត ជិត២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសនានានៅខេត្តកណ្តាល កំពង់ស្ពឺ និងកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចមានប្រសាសន៍ថា ផែនការណាមួយរបស់ប្រទេសថៃ ក្នុងការបណ្តេញពលករបរទេស ជាពិសេសពលករខ្មែរ ឡាវ និងមីយ៉ាន់ម៉ា នឹងធ្វើឲ្យខូចសេដ្ឋកិច្ចប្រទេសដែលផ្គត់ផ្គង់កម្មករ ក៏ដូចជាប្រទេសថៃផងដែរ ព្រោះពួកគេពឹងផ្អែកខ្លាំងលើពលកម្មបរទេស៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ រំដោះពលករជាង១០០នាក់ ចាញ់បោកមេខ្យល់ក្នុងម្នាក់ជិត១ពាន់ដុល្លារ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ