ព័ត៌មានអន្ដរជាតិ
ឆ្នាំ ២០៣០ សមុទ្រអាក់ទិក នឹងលែងមានទឹកកកនៅរដូវក្ដៅទៀតហើយ
ការព្យាករណ៍ថ្មីរបស់អ្នកវិទ្យាសាស្ត្របានព្រមានថា មិនយូរទៀតទេពោលនៅខែកញ្ញា ឆ្នាំ២០៣០ សមុទ្រអាក់ទិកនឹងលែងមានផ្ទាំងទឹកកកទៀតហើយនៅរដូវក្តៅ ដោយសារតែការបម្រែបម្រួលអាកាសធាតុ ។
យោងតាមក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បានឲ្យដឹងថា តំបន់អាក់ទិកអាចនឹងលែងមានទឹកកកក្នុងខែកញ្ញា នាពាក់កណ្តាលសតវត្សទី ២១ នេះ ខណៈការព្យាករណ៍បែបនេះ គឺផ្អែកលើសេណារីយ៉ូដែលត្រូវគ្នាទៅនឹងការបញ្ចេញកាបូនឌីអុកស៊ីតខ្ពស់ និងមធ្យមនាពេលបច្ចុប្បន្ន ពិសេសការបំភាយឧស្ម័នផ្ទះកញ្ចក់នៅលើតំបន់អាក់ទិក នឹងធ្វើឲ្យលែងមានទឹកកកតាមរដូវនាពេលខាងមុខ ។
ទន្ទឹមនោះ IPCC ក៏បានដាក់បន្ទុកការរលាយផ្ទាំងទឹកកកក្នុងមហាសមុទ្រទៅលើឥទ្ធិពលនៃឧស្ម័នផ្ទះកញ្ចក់ផងដែរ ដោយអះអាងថា នៅឆ្នាំ ២០៨០ ដល់ឆ្នាំ ២១០០ សមុទ្រអាកទិកនឹងបាត់បង់គម្របទឹកកកតែម្ដងនៅរដូវក្តៅ ។
លើសពីនេះ អ្នកវិទ្យាសាស្ត្ររកឃើញថា រាល់ឥទ្ធិពលនៃសកម្មភាពមនុស្សទៅលើការបាត់បង់ផ្ទាំងទឹកកកក្នុងមហាសមុទ្រ គឺពេញមួយឆ្នាំមិនមែនមួយខែនោះទេ ហើយគេរំពឹងថា ការរលាយ ឬបាត់បង់ផ្ទាំងទឹកកកនេះ នឹងកើតមានក្នុងខែកញ្ញា ដែលជាខែទឹកកកមានកម្រិតស្តើងបំផុត ។
ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៩ អ្នកវិទ្យាសាស្ត្រ បានធ្វើការសង្កេតទៅលើការវិវឌ្ឍនៃផ្ទាំងទឹកកកដើម្បីកែតម្រូវគំរូវិភាគរបស់ពួកគេ និងធ្វើឲ្យប្រាកដថា មានភាពត្រឹមត្រូវ ហើយតាមរយៈការសង្កេតនេះ អ្នកវិទ្យាសាស្ត្ររកឃើញថា ទឹកកកបានរលាយយ៉ាងលឿនចូលទៅក្នុងមហាសមុទ្រ ជាពិសេសចាប់តាំងពីទសវត្សន៍ឆ្នាំ ១៩៩០ មក ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Sputnik
ចុចអាន ៖ ឥណ្ឌូណេស៊ី នឹងហាមឃាត់មិនឲ្យប្រើថង់ប្លាស្ទិកនៅចុងឆ្នាំ ២០២៩
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពិតទេ ដែលថា កងទ័ពដីឥដ្ឋនៅផ្នូរអធិរាជ ឈិនស៊ី បង្កើតឡើងពីសាកសពមនុស្ស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»