ព័ត៌មានអន្ដរជាតិ
Breaking News! ឆ្មាំជាតិជាង១៥០នាក់ តេស្តវិជ្ជមានជំងឺកូវីដ១៩បន្ទាប់ពីព្រឹត្តិការណ៍ស្បថចូលកាន់តំណែងរបស់លោក Joe Biden
មន្ត្រីអាមេរិកបាននិយាយនៅថ្ងៃសៅរ៍ទី២៣ខែមករានេះថា កងឆ្មាំជាតិពី១៥០ទៅ២០០នាក់ដែលត្រូវបានដាក់ពង្រាយទៅទីក្រុង វ៉ាស៊ីនតោន ឌីស៊ី សម្រាប់ពិធីស្បថចូលកាន់តំណែងរបស់លោកប្រធានាធិបតី Joe Biden បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានដាក់ចេញនូវវិធានការសន្តិសុខដែលមិនធ្លាប់មានពីមុនមកក្នុងទីក្រុងនេះ បន្ទាប់ពីការវាយប្រហារដ៏សាហាវកាលពីថ្ងៃទី៦ខែមករាទៅលើវិមានកាពីតូលដោយក្រុមអ្នកគាំទ្រអតីតប្រធានាធិបតី Donald Trump។

មន្ត្រីម្នាក់ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ចំនួនកងទ័ពឆ្មាំជាតិដែលបានធ្វើតេស្តវិជ្ជមាន អាចកើនឡើងជាបន្តទៀតប៉ុន្តែនៅតែជាចំណែកតូចមួយនៃកងទ័ពជាង២៥,០០០នាក់ដែលត្រូវបានដាក់ពង្រាយនៅក្នុងទីក្រុងកាលពីប៉ុន្មានថ្ងៃមុន។
កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានរាយការណ៍អំពីមនុស្សស្លាប់ប្រចាំថ្ងៃជាង៤,០០០នាក់ដោយសារជំងឺកូវីដ១៩ ដោយនាំឲ្យចំនួនអ្នកស្លាប់សរុបរបស់អាមេរិកកើនដល់៤២៤,១៧៧នាក់។

ឆ្មាំជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងមិនពិភាក្សាអំពីករណីឆ្លងវីរុសកូរ៉ូណាទេប៉ុន្តែបុគ្គលិកបានធ្វើតាមគោលការណ៍ណែនាំស្តីពីការត្រួតពិនិត្យនិងការពារជំងឺ រួមទាំងការត្រួតពិនិត្យសីតុណ្ហភាពផងដែរនៅពេលពួកគេចាកចេញពីរដ្ឋកំណើតរបស់ពួកគេហើយបានមកដល់រដ្ឋធានី៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ កងឆ្មាំជាតិវិលត្រឡប់ទៅវិមានកាពីតូលវិញ ក្រោយបណ្ដេញចេញឲ្យចូលទៅចំណតយានយន្ត

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
សន្តិសុខសង្គម៣ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៨ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ