Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តី​បង្ហើប​លទ្ធភាព​​​ផ្លូវ​ល្បឿន​លឿន​ទី ៤ ទៅ​ក្រចេះ​ មណ្ឌលគីរី រតនគិរី ស្ទឹងត្រែង ព្រះវិហារ

បានផុស

នៅ

លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន បាន​បង្ហើបពី​លទ្ធភាព​ក្នុង​ការ​ស្ថាបនា​ផ្លូវ​ល្បឿន​លឿន​ទី ៤ ក្រោយ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ទី ៣ ទៅ​សៀមរាប បាន​ឈាន​ទៅ​ចុះ​កិច្ចព្រមព្រៀង​ក្របខណ្ឌ​ហើយ​គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​បំណាច់​ឆ្នាំ ២០២៤។

លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​បាន​ថ្លែង​ក្នុង​​ពិធី​ចុះហត្ថលេខា​លើកិច្ចព្រមព្រៀង​ក្របខ័ណ្ឌ (Framework Agreement – FA) គម្រោង​សាងសង់​ផ្លូវល្បឿនលឿន​ពី​រាជធានី​ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ជាមួយ​តំណាង​ក្រុមហ៊ុន​សាជីវកម្មស្ពាន និង​ថ្នល់ចិន (CRBC) កាល​ពី​ម្សិលមិញ​ថា ប្រមុខ​រដ្ឋាភិបាល​បញ្ជាក់​ហើយ​ក្រោយ​មាន​ផ្លូវ​ល្បឿន​លឿន​ទី ១ ប្រាកដ​ជា​មាន​ទី ២ និង​ទី ៣ ជា​បន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​គម្រោង​ផ្លូវ​ល្បឿន​លឿន​ទី ៣ ភ្នំពេញ​-សៀមរាប​-ប៉ោយប៉ែត បាន​ឈាន​ទៅ​ចុះ​កិច្ចព្រមព្រៀង​ក្របខណ្ឌ ហើយ​​អាច​ឈាន​ទៅ​បើក​ការដ្ឋាន​នៅ​ឆ្នាំ​ក្រោយ លោក​រំពឹង​ថា​នឹង​មាន​ផ្លូវ​លឿន​ទី ៤ បន្ត​ទៀត​ទៅ​តំបន់​ភូមិភាគឦសាន​ដែល​មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី រតនគីរី។

«បើ​មាន ៣ មាន ៤ ហើយ​។ ខ្ញុំ​បិទ​ភ្នែក​ស្រមៃ​ៗ​ថា​ទី ៤ អាច​នឹង​មាន​ពី​ភ្នំពេញ​ទៅ​ក្រចេះ​ស្នួល ទៅ​មណ្ឌលគីរី ទៅ​សែន​មនោរម្យ​ ចេញ​ទៅ​កោះញែក ទៅ​បានលុង​រតនគិរី ត្រឡប់​ទៅ​ស្ទឹងត្រែង​អូរពងមាន់ ឡើង​ទៅ​ព្រះវិហារ​ត​ទៅ​សៀមរាប​ត្រឡប់​មក​ភ្នំពេញ​វិញ»។

បើ​តាម​លោក​រដ្ឋមន្រ្តី ថ្ងៃ​ក្រោយ​ជុំវិញ​ប្រទេស​នឹង​មាន​ផ្លូវ​ល្បឿន​លឿន​ធ្វើ​ដំណើរ​ងាយស្រួល គួប​ផ្សំ​ជាមួយ​ផ្លូវ​ជាតិ​ដែល​បាន​ស្ថាបនា​ប្រទាក់ក្រឡា​ទូទាំង​ប្រទេស។

កម្ពុជា​មាន​​ផ្លូវ​ល្បឿន​លឿន​ទី​មួយ​ តភ្ជាប់​ពី​ភ្នំពេញ​ខេត្ត​ព្រះសីហនុដែល​បើក​ឲ្យ​ប្រើប្រាស់​កាលពី​ចុង​ឆ្នាំ​២០២២។ កាលពីម្សិលមិញនេះ ក្នុង​ឱកាស​បាន​បើក​ការដ្ឋាន​សាងសង់​​ផ្លូវ​ល្បឿន​លឿន​ទី​ពីរ​ភ្នំពេញ-បាវិតច្រកព្រំដែន​វៀតណាម​ ក្រោម​វត្តមាន​សម្តេច​តេជោនាយក​រដ្ឋមន្រ្តី នៅរសៀល​ថ្ងៃ​ដដែល​ក្រសួង​សាធារណការ​បានចុះ​ហត្ថលេខា​ក្របខណ្ឌ​ជាមួយ​ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) លើ​គម្រោង​សាងសង់​ផ្លូវ​ល្បឿនលឿនទី ៣ ពីរាជធានីភ្នំពេញ-សៀមរាប-ប៉ោយប៉ែត។ បន្ទាប់ពី​ចុះកិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ តាម​ការ​សន្យា​របស់​ក្រុមហ៊ុន​ យ៉ាងយូរត្រឹមបំណាច់ឆ្នាំ២០២៤ ផ្លូវល្បឿន​​លឿនទី ៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងត្រូវបើក​ការដ្ឋាន​សាងសង់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃ ស្នើសង់ផ្ទះសម្រាប់មន្ត្រីរាជការប្រាក់ខែជាង១លានរៀលឡើងទៅអាចបង់រំលស់បាន

ចរាចរណ៍៥៦ នាទីutes មុន

គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបង្កជាអគ្គិភ័យ​​ស្លាប់មន្ត្រីនគរបាលម្នាក់ និងរបួស៦នាក់

វប្បធម៌ ជំនឿ៥៩ នាទីutes មុន

​ម្ហូបនាំ​សំណាង​៥​មុខ ​អាច​ជួយ​ម្ចាស់​ផ្ទះ​រាសីឡើងខ្ពស់ត្រដែតក្នុងឆ្នាំចិន ២០២៥

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូរ៉េខាងជើង បាញ់មីស៊ីលចេញពីសមុទ្រ កម្លាអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់៖ ខេត្តកោះកុង ជាខេត្តគំរូដែលមានរថយន្តដឹកកម្មករមានលក្ខណៈបច្ចេកទេសល្អ ផាសុកភាព និងសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ១៨ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ចរាចរណ៍២៤ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានជាតិ១៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ២២ ម៉ោង មុន

ក្រុមអ្នកជំនាញបច្ចេកទេសកំពុងសិក្សាសង់ស្ពានកោះកុងថ្មីបន្ថែមមួយទៀត

Sokha Hotels

ព័ត៌មានពេញនិយម