សេដ្ឋកិច្ច
កាសែត អាល្លឺម៉ង់ ផ្សាយថា អឺរ៉ុប កំពុងអស់លុយទប់សេដ្ឋកិច្ចហើយ
យោងតាមការចុះផ្សាយរបស់កាសែត Handelsblatt បានឲ្យដឹងថា បច្ចុប្បន្ននេះសហភាពអឺរ៉ុប (EU) កំពុងអស់លុយទប់ទល់នឹងបញ្ហាសេដ្ឋកិច្ចហើយ ដោយសារតែអត្រាការប្រាក់កាន់តែខ្ពស់ ជាពិសេសការកើតមានវិបត្តិជាច្រើន រួមទាំងជម្លោះនៅអ៊ុយក្រែន ការធ្វើចំណាកស្រុក និងកង្វះការផ្គត់ផ្គង់ថាមពលជាដើម ។

កាសែតអាល្លឺម៉ង់មួយនេះបានសរសេរថា បន្ទាប់ពីការរាតត្បាតនៃជំងឺកូវីដ១៩ បញ្ហាទាំងនោះកំពុងគ្របដណ្តប់លើធនធានហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប ស្របពេលដែលទុនបម្រុងថវិកាសម្រាប់ឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៧ ក៏កំពុងធ្លាក់ចុះដូចគ្នា ។
កាសែត Handelsblatt បានចុះផ្សាយទៀតថា ឆន្ទៈរបស់រដ្ឋជាសមាជិកសហភាពអឺរ៉ុបក្នុងការរ៉ាប់រងការចំណាយនៃថវិការួមតែមួយ គឺនៅមានកម្រិតទាបនៅឡើយ ជាពិសេសប្រទេសអាល្លឺម៉ង់ ដែលជាអ្នករួមចំណែកដ៏សំខាន់បំផុតរបស់ប្លុកមួយនេះ ។

របាយការណ៍នោះចង្អុលបង្ហាញថា ប្លុកអឺរ៉ុបមានការចំណាយចាំបាច់ជាច្រើន ពោលយ៉ាងតិចជាង ៣២ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ ដើម្បីគាំទ្រដល់អ៊ុយក្រែន, ពន្លឿនការផ្លាស់ប្តូរថាមពល, ពង្រឹងឧស្សាហកម្មបន្ទះឈីប, ជំរុញផលិតកម្មបច្ចេកវិទ្យាស្អាតក្នុងស្រុក, បើកប្រភពវត្ថុធាតុដើមថ្មី និងប្រឆាំងគំនិតផ្តួចផ្តើមផ្លូវសូត្ររបស់ចិន ។
ជាចុងក្រោយសារព័ត៌មាន Handelsblatt បានសន្និដ្ឋានថា សហភាពអឺរ៉ុបមិនអាចក្លាយជាមហាអំណាចភូមិសាស្ត្រនយោបាយបាននោះទេ ដោយសារតែរចនាសម្ព័ន្ធសេដ្ឋកិច្ចថវិកាបច្ចុប្បន្នរបស់ប្លុកនេះ គឺស្ថិតក្នុងកម្រិតមិនអាចប្រកួតប្រជែងបាននៅឡើយទេ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ RT
ចុចអាន ៖ ចិន ស្នើឲ្យធនាគារធំៗកាត់បន្ថយអត្រាការប្រាក់បញ្ញើសាជាថ្មី

-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង