Connect with us

ចរាចរណ៍

រថយន្ដតាកូម៉ា បើកធ្លាក់ផ្លូវស្លាប់ និងរបួសធ្ងន់ស្រាល១២នាក់

បានផុស

នៅ

មនុស្សក្មេងចាស់ប្រុសស្រីចំនួន១២នាក់ ក្នុងនោះមានម្នាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដោយ​បើករថយន្ដធ្លាក់ផ្លូវ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទី រសៀលថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ លើផ្លូវជាតិលេខ៣៣ ចំណុចទល់មុខសាកលវិទ្យាល័យ តេជោ ហ៊ុន សែន ចំការដូច ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២១-២២ ស្ថិតនៅភូមិដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ពីស្នងការដ្ឋាននគរបាលខេត្តកែប​បានឲ្យដឹងថា រថយន្ដរងគ្រោះក្នុងហេតុការណ៍នេះម៉ាក តាកូម៉ា ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BC-3606 បើកបរដោយឈ្មោះ ម៉ីន អាស៊ី ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរកសិករ រងរបួសស្រាល។ ចំណែកអ្នករួមដំណើរមាន១១នាក់ របួសធ្ងន់៧នាក់ ស្រាល៣នាក់ និងស្លាប់កុមារ៉ាអាយុ៦ឆ្នាំម្នាក់។

ជនរងគ្រោះក្នុងហេតុការណ៍នេះមាន ១,ឈ្មោះ សារី ភេទ ប្រុស អាយុ ៥៨ ឆ្នាំ មុខរបរ កសិករ (របួសស្រាល)

២,ឈ្មោះ សាតាស់ ភេទ ស្រី អាយុ ៥៨ ឆ្នាំ មុខរបរ កសិករ (របួសធ្ងន់)

៣,ឈ្មោះ និច សូឡោះ ភេទ ប្រុស អាយុ ៧ ឆ្នាំ មុខរបរ សិស្ស (របួសធ្ងន់)

៤,ឈ្មោះ ហាហ្វីស ភេទ ប្រុស អាយុ ១៣ ឆ្នាំ មុខរបរ សិស្ស (របួសធ្ងន់)

៥,ឈ្មោះ រស់ មៃ ភេទ ស្រី អាយុ ៤០ ឆ្នាំ មុខរបរ កសិករ (របួសធ្ងន់)

៦,ឈ្មោះ ហូ ស៊ីត ភេទ ប្រុស អាយុ ៤ ឆ្នាំ មុខរបរ កុមារ (របួសស្រាល)

៧,ឈ្មោះ ស ហ្វីយ៉ា ភេទ ស្រី អាយុ ៣៣ ឆ្នាំ មុខរបរ កសិករ (របួសស្រាល)

៨,មៃ រ៉ា អាយុ ១ខួប ទារក ស្រី (របួសធ្ងន់)

៩,ឈ្មោះ អូម៉ារក់ ភេទ ស្រី អាយុ ៣ ឆ្នាំ មុខរបរ កុមារ (របួសធ្ងន់)

១០,ឈ្មោះ ម៉ូសើត ភេទ ប្រុស អាយុ ៦ ឆ្នាំ មុខរបរ សិស្ស (របួសធ្ងន់)

១១,ឈ្មោះ បូរីរ៉ោះ ភេទ ប្រុស អាយុ ៦ ឆ្នាំ (ស្លាប់) ទាំង១២នាក់ ខាងលើរស់នៅភូមិព្រៃក្រឡាខាងលិច ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

បច្ចុប្បន្នអ្នករងរបួសខាងលើនគរបាលបានសហការដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត និងអ្នកស្លាប់បានរៀបចំប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅមណ្ឌលគិរី អាជ្ញាធរលែងកូនត្រីចម្រុះ២ម៉ឺន៧ពាន់ក្បាលក្នុងទំនប់អូរតេធិបតី ដើម្បីបង្កើនការផ្គត់ផ្គង់ និងស្ទួចលេងកម្សាន្ត

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចកម្ពុជា បញ្ជូនបុរសជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ាទៅឱ្យភាគីថៃ

ព័ត៌មានជាតិ២០ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

ចរាចរណ៍២២ ម៉ោង មុន

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ណុប បាយ៉ារិទ្ធ រន្ធត់ចិត្តរហូតហូរទឹកភ្នែកចំពោះសោកនាដកម្មលើ ក្រុមគ្រួសារមួយ នៅផ្លូវ ៦០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម