ជីវិតកម្សាន្ដ
Chompoo សរសើរតារាចិន Yang Yang ថាសង្ហាខ្លាំងដូចគេល្បី ក្រោយប៉ះគ្នាក្នុងកម្មវិធីធំ
អ្នកម្ដាយកូនបី Chompoo Araya ធ្វើឲ្យនារីវ័យក្មេងជាច្រើច្រណែនខ្លាំង ជាមួយនឹងរូបភាពរបស់តារាស្រីរូបនេះថតកៀកស្មានឹងតារាចិន Yang Yang ដែលជាកំពូលប្រុសស្អាតឈរនៅលំដាប់ក្នុងប្រទេសចិន។

បន្ទាប់ពីក្លាយជាអតិថិជនសំខាន់របស់ម៉ាកយីហោ Bvlgari តារាសម្ដែង Chompoo Araya ត្រូវអញ្ជើញឲ្យរួមកម្មវិធីសម្ពោធគ្រឿងអលង្ការលំដាប់ខ្ពស់នេះនៅទីក្រុង Venice ប្រទេសអ៊ីតាលី ខណៈនាងមានឱកាសបានថតកៀកស្មាជាមួយតារាប្រុសនៃទឹកដីនាគ Yang Yang។ ក្នុងព្រឹត្តិការណ៍នេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ជាពិសេសស្រីៗទប់អារម្មណ៍សឹងមិនជាប់ ក្រោយនាងថតជាមួយតួប្រុសសំណព្វចិត្តរបស់ពួកគេ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ Chompoo ទើបតែហ៊ានទម្លាយប្រាប់ពីព្រឹត្តិការណ៍ដែលនាងជួប Yang Yang នៅថ្ងៃនោះថាគាត់ស្អាត គាត់មានស្បែកស និងសង្ហាខ្លាំងហើយមានសុជីវធម៌ក្នុងពេលនិយាយស្ដីណាស់។ យ៉ាងណាមិញ ក្រោយចប់កម្មវិធី ទើបនាងមានឱកាសសួរសុខទុក្ខនិងនិយាយគ្នាទូទៅ មុននឹងថតរូបជុំគ្នាដូចដែលទស្សនិកជនបានឃើញផងដែរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Mai Davika ប្រតិកម្មតបវិញ ក្រោយត្រូវអ្នកលេង អ៊ីនធឺណិតជេរប្រមាថលើរាងកាយរបស់នាង

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត