Connect with us

ព័ត៌មានជាតិ

បើក​ការដ្ឋាន​កែលម្អ​ផ្លូវដី​មួយ​ខ្សែ​ជា​ផ្លូវបេតុងប្រវែងជាង ៧០០ ម៉ែត្រនៅ​​ក្នុងក្រុងកែប ​

បានផុស

នៅ

រដ្ឋបាលក្រុងកែបបាន​បើកការដ្ឋានជួសជុលកែលម្អផ្លូវ​ក្នុង​ក្រុង​កែបមួយខ្សែឲ្យទៅជាផ្លូវបេតុងអាមេមានប្រវែងជាង ៧០០ ម៉ែត្រ និងទទឹង ៥ម៉ែត្រ ជូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប បន្ទាប់ពីរងការ​ខូចខាតពិបាកធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបបានលើកឡើងថា ផ្លូវបេតុងអាមេមួយខ្សែនេះបានផ្តល់អត្ថប្រយោជន៍យ៉ាងខ្លាំង ដល់ពលរដ្ឋសម្រាប់បម្រើដល់ជីវភាពរស់នៅក្នុងការធ្វើដំណើរប្រចាំថ្ងៃ ជាពិសេសសម្រួលដល់ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ ព្រោះភូមិអូរក្រសារនិងភូមិជាប់នេះ ជាជង្រុកផលិតផលកសិកម្មចម្រុះមួយដែររបស់ខេត្តកែប។

ពលរដ្ឋឈ្មោះ លោក ញឹម សាន់ ជាចាស់ទុំក្នុងភូមិអូក្រសារបានបញ្ជាក់ថា ផ្លូវមួយខ្សែនេះបង្កការលំបាករាល់ឆ្នាំ ជាពិសេសរដូវវស្សា តែងលិចទឹកជាប្រចាំ និងមានភក់ជ្រាំ។ អាជ្ញាធរកន្លងទៅធ្លាប់បានជួយជួសជុលអោយជាប្រចាំដែរ តែមិនអាចធន់ជាមួយការធ្វើចរាចរណ៍រាល់ព្រឹកល្ងាចបានទេ រាប់ទាំងការដឹកទំនិញ និងកសិផលរបស់ពលរដ្ឋផងដែរ។

ពលរដ្ឋដដែល​សម្តែងការពេញចិត្តចំពោះសមិទ្ទផលថ្មីនេះ ដែលជួយសម្រូលដល់ការលំបាករបស់បងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់​ធ្វើ​ដំណើរ​ងាយស្រួល៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម