Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេសអាហ្វ្រិកខាងត្បូង នឹងមិនចាប់ខ្លួនលោក ពូទីន តាមដីការបស់ ICC ទេ

បានផុស

នៅ

ប្រទេសអាហ្រ្វិកខាងត្បូង នឹងមិនអនុវត្តដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នោះទេ។ នេះបើតាមការបញ្ជាក់ពីលោកស្រី Khumbudzo Ntshavheni រដ្ឋមន្ត្រីនៃការិយាល័យប្រធានាធិបតី កាលពីថ្ងៃព្រហស្បតិ៍ ទី៨ ខែមិថុនា ។

លោកស្រី Khumbudzo Ntshavheni (រូបថត៖ GCIS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសំដៅទៅលើសេចក្តីថ្លែងការណ៍របស់លោក ឌីមីទ្រី ម៉េដវេដេហ្វ កាលពីខែមីនា, លោកស្រី Ntshavheni បាននិយាយ ថា “អនុប្រធានក្រុមប្រឹក្សាសន្តិសុខនៃប្រទេសរុស្ស៊ី បានគូសបញ្ជាក់ថា អ្នកណាហ៊ានចាប់ខ្លួនលោកប្រធានាធិបតី ពូទីន គឺស្មើនឹងការប្រកាសសង្គ្រាម”។

នៅពេលនោះ លោក ម៉េដវេដេហ្វ បាននិយាយអំពីប្រទេសអាល្លឺម៉ង់ ដោយប្រកាសថា “ប្រសិនបើលោក ពូទីន ត្រូវបានចាប់ខ្លួនមែននោះ មីស៊ីលរបស់យើងទាំងអស់ នឹងហោះទៅកាន់សភាអាល្លឺមង់ និងទៅការិយាល័យរបស់អធិការបតី”។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន (រូបថត៖ Reuters)

គួររម្លឹកថា កាលពីពាក់កណ្តាលខែមីនា ឆ្នាំ២០២៣, ICC បានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងលោកស្រី ម៉ារៀ ឡូវ៉ា-បេឡូវ៉ា ដែលជាស្នងការប្រធានាធិបតីទទួលបន្ទុកសិទ្ធិកុមារ។ តុលាការបានចោទប្រកាន់អ្នកទាំងពីរ ពីបទបញ្ជូនប្រជាជនដោយបង្ខំ ជាពិសេសកុមារ។

ក្នុងនាមជាប្រទេសហត្ថលេខីនៃលក្ខន្តិកៈទីក្រុងរ៉ូម ឆ្នាំ២០០២, អាហ្វ្រិកខាងត្បូងមានកាតព្វកិច្ចអនុវត្តដីកានេះ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនេះក៏នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល BRICS នៅក្នុងខែសីហាឆ្នាំនេះផងដែរ ដោយពេលនោះ មេដឹកនាំនៃប្រទេសធំៗដែលមានសេដ្ឋកិច្ចរីកចម្រើនលើពិភពលោក ដូចជាប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូងជាដើម នឹងត្រូវជួបប្រជុំគ្នា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ី៖ គ្មានប្រទេសណា ហ៊ានចាប់ខ្លួនលោក ពូទីន តាមដីការបស់ ICC ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ហាម៉ាស បាន​បន្ថែម​កង​កម្លាំង​ថ្មីរហូត​ដល់ ១៥ ០០០​នាក់ គិត​ចាប់​តាំង​ពី​សង្គ្រាម​ផ្ទុះ​ឡើង

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៣៦ នាទីutes មុន

លោក ប៉ែន បូណា៖ប្រពៃណីតជំនាន់របស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៥២ នាទីutes មុន

ហាម៉ាស ត្រៀម​ដោះលែង​​ស្ត្រី​ជាទាហាន​អ៊ីស្រាអែល​៤នាក់ នៅ​ក្នុង​ការ​ដោះដូរ​លើកទី២

ព័ត៌មានជាតិ១ ម៉ោង មុន

អាជីវករលក់ផ្កាគ្រប់ប្រភេទសម្រាប់ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ថា «លក់ដាច់ជាងឆ្នាំមុន»

Sokha Hotels

ព័ត៌មានពេញនិយម