នយោបាយ
សម្ដេចតេជោ ហ៊ុន សែន ប្រកាសជាថ្មីស្វាគមន៍រាល់មន្ត្រីបក្សនយោបាយនានា ដែលចង់ចូលរួមជាមួយបក្សប្រជាជន
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ជាថ្មីដល់មន្ត្រីគណបក្សនយោបាយនានា ដែលមានបំណងចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។
ការប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងពីធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (លើកទី២) នៅព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្ននេះ មានមន្ត្រីគណបក្សប្រឆាំងជាច្រើននាក់ បានចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនកម្ពុជា ស្វាគមន៍រាល់មន្ត្រីគណបក្សនយោបាយនានា ដែលមានបំណងមកចូលរួម។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ចឹងឥឡូវគឺថា វាដូចទឹកបាក់ទំនប់អញ្ចឹង ដែលបោះបង់ចូលគណបក្សប្រឆាំង ហើយមករួមរស់ជាមួយនឹងគណបក្សប្រជាជនៗ ហើយស្វាគមន៍គ្រប់និន្នាការនយោបាយទាំងអស់ មករួមរស់ជាមួយគណបក្សប្រជាជន ដើម្បីកសាងប្រទេស»។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា សម្ដេច ស្វាគមន៍ទាំងអស់នូវមន្ត្រីគណបក្សនយោបាយនានា លើកលែងតែបុគ្គលម្នាក់ប៉ុណ្ណោះដែលសម្ដេចមិនទទួលឡើយ នោះគឺជនក្បត់ជាតិ ៣ជំនាន់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា