Connect with us

ព័ត៌មានជាតិ

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ណែនាំឱ្យប្រយ័ត្នករណីឆបោកទិដ្ឋការ

បានផុស

នៅ

ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា មុននេះបន្តិច បានចេញសារជូនដំណឹងដល់សាធារណជន ឱ្យមានការប្រុងប្រយ័ត្ន បើសិនជាមានស្ថាប័ន ឬបុគ្គលណាម្នាក់ អះអាងថា អាចជួយសម្របសម្រួលទិដ្ឋាការ ក្រោមគម្រោងទិដ្ឋាការកសិកម្មអូស្ត្រាលីដែលបានគ្រោងទុក។ សេចក្តីជូនដំណឹងនេះ ធ្វើឡើងបន្ទាប់​ពីស្ថានទូតទទួលបានព័ត៌មានថា មានស្ថាប័ន និងបុគ្គលមួយចំនួន អះអាងថាអាចជួយសម្របសម្រួលករណីខាងលើនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ករណីឆបោកទិដ្ឋការនេះ ធ្វើឡើងក្រោមរូបភាពបោកប្រាស់ជនរងគ្រោះ ដោយប្រាប់ថាអាចជួយសម្របសម្រួលទិដ្ឋាការ បាន សម្រាប់អ្នកដែលមានបំណងចង់ធ្វើការនៅប្រទេសអូស្តា្រលី តាមរយៈទិដ្ឋាការ ETA ឬ Visitor ។ តែបើតាមស្ថានទូត គឺមិនមានការអនុញ្ញាតណាមួយ ឱ្យធ្វើការនៅប្រទេសអូស្ត្រាលីតាមរយៈទិដ្ឋាការទាំងពីរនេះឡើយ។

ស្ថានទូតអូស្ត្រាលី បញ្ជាក់ទៀតថា ការអនុញ្ញាតការធ្វើដំណើរតាមប្រព័ន្ធ ETA ឬទិដ្ឋាការ Visitor មិនមែនជាទិដ្ឋាការការងារទេ។ ហេតុនេះ ស្ថានទូតជូនជាដំណឹងថា នោះគឺជាករណីឆបោកទិដ្ឋការហើយ ប្រសិនបើជនណាម្នាក់មកប្រាប់លោកអ្នកថា អាចធ្វើការតាមទិដ្ឋការទាំងពីរខាងលើនេះបាន ព្រោះកម្មវិធីទិដ្ឋាការកសិកម្មអូស្ត្រាលី គឺលែងស្ថិតក្នុងដំណាក់កាលរៀបចំទៀតហើយ ហើយបច្ចុប្បន្ននេះ មិនមានប្រភេទទិដ្ឋាការកសិកម្មអ្វីទៀតនោះទេ។

ស្ថានទូតគូសបញ្ជាក់ដែរថា ស្ថានទូតក៏បានដឹងអំពីបុគ្គល ក៏ដូចជាភ្នាក់ងារ ដែលកំពុងព្យាយាមរៀបចំ ETAs/Visitor visas និងជើងហោះហើរទៅកាន់ប្រទេសអូស្ត្រាលី សម្រាប់មនុស្សធ្វើការដោយខុសច្បាប់នេះផងដែរ និងស្នើឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការក្លែងបន្លំថាអាចជួយសម្រួលទិដ្ឋាការប្រភេទនេះបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៣ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៥ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម