Connect with us

ជីវិតកម្សាន្ដ

ក្រសួងវប្បធម៌ ចេញវិធានការក្ដៅឲ្យ ឯម រៀម លុបរូបភាពជាបន្ទាន់ បើមិនដូច្នេះ នឹងចាត់វិធានការផ្លូវច្បាប់

បានផុស

នៅ

បន្ទាប់ពី​អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក​ជាច្រើន ផ្ទុះ​ការ​រិះគន់​យ៉ាង​ចាស់ដៃ និង​សម្ដែង​ការ​មិន​ពេញចិត្ត​ចំពោះ​ទង្វើ​របស់ លោក ឯម រៀម ដែល​បង្ហោះ​រូបភាព​សិច​ស៊ី​ស្រើបស្រាល​ននលគក នៅ​លើ Story គឃ្លើន​នោះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ចេញ​វិធានការ​ក្ដៅ​តម្រូវ​ឲ្យ ឯម រៀម លុប​រូបភាព​ជា​បន្ទាន់ បើ​មិន​ដូច្នេះ​ចាត់​វិធានការ​ផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​លើក​ឡើង​ថា «ក្រុម​ប្រឹក្សា​វិន័យ និង​លើក​សរសើរ នៃ​អ្នក​សិល្បៈ សូម​ជូន​ជម្រាប​មក​លោក ឯម រៀម ម្ចាស់​ផេក EM Riem ជ្រាប​ថា ក្រុមប្រឹក្សាវិន័យ និង​លើក​សរសើរ ពិនិត្យ​ឃើញ​នៅ​ក្នុង​ផេក​របស់​លោក បាន​បង្ហោះ​ជា​សាធារណៈ​រូបភាព​របស់​លោក មាន​លក្ខណៈ​អាស ដែល​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​វប្បធម៌ ប្រពៃណី និង​សេចក្ដីថ្លៃថ្នូរ​របស់​សង្គម​ជាតិ​យ៉ាង​ធ្ងន់ធ្ងរ។

ក្រសួង បាន​បន្ត​ថា «ករណី​ដូច​គ្នា​នេះ លេខាធិការដ្ឋាន​ក្រុមប្រឹក្សាវិន័យ និង​លើក​សរសើរ នៃ​អ្នក​សិល្បៈ ក៏​ធ្លាប់​បាន​អញ្ជើញ​លោក​មក​ណែនាំ​អប់រំ​ចំពោះ​ករណី​ដែល​លោក​បាន​បង្ហោះ​ផ្សព្វផ្សាយ​រូបភាព​បែបនេះ​ម្ដង​រួច​ហើយ ហេតុនេះ​ក្រុមប្រឹក្សាវិន័យ និង​លើក​សរសើរ នៃ​អ្នក​សិល្បៈ តម្រូវ​ឲ្យ​លោក ឯម រៀម លុប​រូបភាព​នោះ​ជាបន្ទាន់​ចេញពី​គ្រប់​បណ្ដាញ​ផ្សព្វផ្សាយ​សង្គម»។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​សង្កត់​ធ្ងន់​ថា «ប្រសិន​បើ​លោក​មិន​អនុវត្ត​តាម​សេចក្ដីជូនដំណឹង​នេះ​ទេ ក្រុម​ប្រឹក្សា​វិន័យ និង​លើក​សរសើរ នៃ​អ្នក​សិល្បៈ នឹង​ចាត់​វិធាន​ទៅ​តាម​ផ្លូវ​ច្បាប់​ដែល​មាន​ជា​ធរមាន។ ក្រុម​ប្រឹក្សា​វិន័យ និង​លើក​សរសើរ នៃ​អ្នក​សិល្បៈ សង្ឃឹម និង​ជឿជាក់​ថា លោក​ពិតជា​អនុវត្ត​តាម​សេចក្ដីជូនដំណឹង​នេះ ដោយ​បញ្ឈប់​រាល់​ការ​ប្រើប្រាស់​រូបភាព​ដែល​នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ទំនៀមទម្លាប់ នៃ​ប្រពៃណី​ជាតិ ហើយ​ងាក​មក​ប្រើប្រាស់​ទេពកោសល្យ​ដែល​លោក​មាន​ចូលរួម​លើកស្ទួយ​វប្បធម៌​ប្រពៃណី​ជាតិ​ក្នុង​នាម​ជា​កុលបុត្រ​ខ្មែរ​ដែល​មាន​អរិយធម៌​ខ្ពង់ខ្ពស់​ជាក់​ជា​ពុំខាន»៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញ​ប្រកាស​ទទួលស្គាល់ និង​បញ្ចូល​សមាជិក​ថ្មី គណបក្សប្រជាជនកម្ពុជា ឃុំរលាំងចក ស្រុកសំរោងទង

របាំត្រុដិ​
ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត​ ហ៊ឺ​ វីរៈ​ អញ្ជេីញ​ជា​អធិបតី​​ក្នុង​ពិធី​បេីក​វគ្គ​បង្រៀន​​របាំត្រុដិ​ និង​របាំឆៃយ៉ាំ​ នៅ​ស្រុក​កំពង់ត្រឡាច​ ខេត្ត​កំពង់ឆ្នាំង​

ស្រុកសំឡូត
ព័ត៌មានជាតិ១១ ម៉ោង មុន

ស្រុកសំឡូតមានសក្ដានុពលផ្នែកកសិកម្ម ៧៧ ភាគរយនៃកំណើនប្រជាពលរដ្ឋទូទាំងស្រុក

កម្មការិនី
ព័ត៌មានជាតិ១២ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកស្រាវជ្រាវសង្គម៖ ស្រ្តីត្រូវបានលើកកម្ពស់នៅក្នុងវិស័យការងារ និងទទួលបានកិច្ចគាំពារពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម