សេដ្ឋកិច្ច
កំណើនជនជាតិ ចិន អាចជំរុញទេសចរបរទេសរបស់ ថៃ ដល់ ៣០ លាននាក់នៅឆ្នាំនេះ
ចំណូលទេសចរណ៍ប្រទេសថៃក្នុងរយៈពេល ៥ ខែដំបូងក្នុងឆ្នាំនេះ ប្រមូលបានជាង ២៧ ពាន់លានដុល្លារ ដោយក្នុងនោះមានការរួមចំណែកពីសំណាក់ភ្ញៀវទេសចរបរទេសជិត ២ ភាគ ៣ នៃចំណូលសរុបទាំងនោះ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/20230208_vietnameseinthailand.jpg)
លោកស្រី Thapanee Kiatphaiboon អភិបាលរងអាជ្ញាធរទេសចរណ៍ថៃ (TAT) ទទួលបន្ទុកទីផ្សារក្នុងស្រុក និយាយថា ទេសចរចិនគឺមានឥទ្ធិពលជាងគេ ដែលអាចជំរុញការមកដល់របស់បរទេសចូលមកប្រទេសថៃឡើងដល់ចំណុចគោលដៅ ២៨ ទៅ ៣០ លាននាក់នៅចុងឆ្នាំនេះ ខណៈមុនពេលកូវីដ ចិនគឺជាក្រុមទេសចរធំបំផុតរបស់ថៃ ដែលបានរួមចំណែក ២០ ភាគរយនៃភ្ញៀវទេសចរទាំងអស់ ។
ប្រាក់ចំណូលទេសចរណ៍ថៃសម្រាប់ឆ្នាំ ២០២៣ គឺស្ថិតនៅលើផ្លូវឆ្ពោះទៅដល់ជាង ៦៨ ពាន់លានដុល្លារ ឬប្រហែល ៨០ ភាគរយនៃទឹកប្រាក់ ៨៦ ពាន់លានដុល្លារដែលបានកត់ត្រាក្នុងឆ្នាំ ២០១៩ មុនពេលកូវីដចូលមកដល់ ហើយអត្រាកក់បន្ទប់ស្នាក់នៅមានដល់ ៧០ ភាគរយ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/230113034812-01-thailand-tourists-011323-1024x576.jpg)
ដោយឡែកលោក Yuthasak Supasorn អភិបាលអាជ្ញាធរទេសចរណ៍ថៃ និយាយថា រហូតមកដល់ខែមិថុនាឆ្នាំនេះ ភ្ញៀវទេសចរថៃបានរួមចំណែកចំនួន ១០ ពាន់លានដុល្លារពីការធ្វើដំណើរក្នុងស្រុកជិត ១០០ លាននាក់ ខណៈដែលភ្ញៀវទេសចរបរទេស ចំណាយចំនួន ១៧ លានដុល្លារពីការធ្វើដំណើរចំនួន ១០.៥៦ លាននាក់ ។
ចំណែកនៅក្នុងខែឧសភា ជនបរទេសប្រមាណ ១.៩៧ លាននាក់ បានចូលមកកម្សាន្តក្នុងប្រទេសថៃ ដែលក្នុងនោះ ទេសចរម៉ាឡេស៊ី មានចំនួនច្រើនជាងគេ បន្ទាប់មកគឺ ចិន ឥណ្ឌា កូរ៉េខាងត្បូង និងឡាវ ។
![](https://www.kampucheathmey.com/wp-content/uploads/2023/06/2015-03-26T071332Z_1540707089_GF10000035707_RTRMADP_3_THAILAND-CHINA-TOURISM.jpg)
គួរបញ្ជាក់ថា ថៃបានកំណត់គោលដៅភ្ញៀវទេសចរបរទេសយ៉ាងហោចណាស់ ២៥ លាននាក់ក្នុងរយៈពេល ៧ ខែដែលនៅសល់នៃឆ្នាំនេះ ហើយរំពឹងមានកំណើនខ្ពស់ក្នុងរយៈពេល ៣ ខែចុងក្រោយ ហើយសម្រាប់ឆ្នាំ ២០២៤ ថៃបានដាក់គោលដៅនៃការមកដល់របស់ជនបរទេសពី ៣០ ទៅ ៣៥ លាននាក់ ដោយបង្កើតប្រាក់ចំណូលសរុបចំនួន ៨៦ ពាន់លានដុល្លារ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Nation Thailand
ចុចអាន៖ អាស៊ាន ប្រកាសធ្វើសមយុទ្ធយោធារួមគ្នាលើកដំបូង នៅសមុទ្រចិនខាងត្បូង
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក