Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះការបាញ់ប្រហារនៅភាគខាងត្បូងប្រទេសហ្វីលីពីន ស្លាប់ ១៣ នាក់

បានផុស

នៅ

ប៉ូលិសបាននិយាយថា មនុស្ស ១៣ នាក់រួមទាំងមន្រ្តីប៉ូលិសម្នាក់ត្រូវបានសម្លាប់ និង ៤ នាក់ផ្សេងទៀតបានរងរបួស ក្នុងអំឡុងពេលប្រតិបត្តិការរបស់ប៉ូលិសនៅខេត្ត Maguindanao ភាគខាងត្បូងប្រទេសហ្វីលីពីននៅព្រឹកថ្ងៃសៅរ៍នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលិសបាននិយាយថា ការបាញ់ប្រហារនេះបានផ្ទុះឡើងនៅពេលដែលប៉ូលិសបានទៅកន្លែងលាក់ខ្លួនរបស់ជនរត់គេចខ្លួននៅក្នុងទីក្រុង Sultan Kudarat ប្រហែលជាម៉ោង ៣ ព្រឹកតាមដីកាចាប់ខ្លួនពីបទឃាតកម្ម ប្លន់សម្លាប់ និងមនុស្សឃាត ។

ប៉ូលិសបាននិយាយថា ជនសង្ស័យ និងបក្ខពួកប្រដាប់អាវុធបានតតាំងនឹងការចាប់ខ្លួនក៏ដូចជាបានបាញ់ទៅលើប៉ូលិស ហើយជាលទ្ធផលការបាញ់ប្រហារនេះមានរយៈពេល ៥ ម៉ោង ។

ប៉ូលិសបាននិយាយថា ប៉ូលិស ៤ ​នាក់បានរងរបួសនៅក្នុងឧប្បត្តិហេតុនេះ ។

ទន្ទឹមនោះប៉ូលិសបានរកឃើញកាំភ្លើងម៉ាក M16 ចំនួន ៦ ដើម កាំភ្លើងខ្លីម៉ាក .45 ចំនួន ២ ដើម កាំភ្លើងច្នៃម៉ាក .50 មួយដើម កាំភ្លើងម៉ាក M14 មួយដើម កាំភ្លើងវែង ១ ដើម និងកាំភ្លើងវែងមួយទៀតម៉ាក .22 មួយដើមនៅកន្លែងប៉ះទង្គិចគ្នានេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ XINHUA

ចុចអាន ៖ លទ្ធផលកោសល្យវិច័យលើនារីបម្រើការតាមយន្តហោះហ្វីលីពីន

ចុចអាន ៖ លោក Duterte ហ៊ានលាលែងពីតំណែង បើមានភស្តុតាងបង្ហាញពីការសូកប៉ាន់របស់ខ្លួន តែគំរាមសម្លាប់អ្នកចោទប្រកាន់ខុស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម