Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម បិទរោងចក្រ​វារី​អគ្គិសនី​ចំនួន ១១ ដោយសារ​ខ្វះទឹក​

បានផុស

នៅ

រោងចក្រវារីអគ្គិសនីចំនួន១១ នៅភាគខាងជើងប្រទេសវៀតណាម ត្រូវបិទព្រោះតែខ្វះទឹក ដោយនោះរួមបញ្ចូលទាំងរោងចក្រធំបំផុតមួយចំនួនរបស់ប្រទេសដូចជា Son La, Lai Chau និង Thac Ba ផងដែរ។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រោងចក្រ Thac Ba ក្នុង​ខេត្ត Yen Bai មាន​ទឹកកម្ពស់៤៥.៦៥ម៉ែត្រ ពោលគឺក្រោមកម្រិតស្តុក ០.៥ម៉ែត្រ។ 

រោងចក្រនេះ បានបិទទួរប៊ីនពីរក្នុងចំណោមទួរប៊ីនទាំងបីរបស់ខ្លួន ចាប់តាំងពីថ្ងៃទី១ខែមិថុនាមក ពោលគឺជាលើកដំបូងក្នុងរយៈពេល៥២ឆ្នាំ ដែលរោងចក្រធ្វើបែបនេះ។

យ៉ាងណាមិញ ប្រសិនបើ​កម្ពស់​ទឹក ស្រក​ចុះ​ក្រោម​៤៥​ម៉ែត្រនោះ ទួរប៊ីន​ទី​៣​ក៏​នឹង​ត្រូវ​បិទ​ផងដែរ​។

(រូបថត៖ AFD)

លោក Nguyen Manh Cuong នាយករងរោងចក្របាននិយាយថា បច្ចុប្បន្ន កម្រិតទឹកគឺទាបជាងធម្មតា ៤០% ហើយកាលពីឆ្នាំមុនៗ កម្រិតទឹក គឺខ្ពស់ជាងនេះ ១០ដងឯណោះ។ លោកបន្ថែមថា ឥឡូវ ទួរប៊ីនទីបី កំពុងដំណើរការក្នុងកម្រិតអប្បបរមា ហើយមានហានិភ័យនៃគ្រោះថ្នាក់ ប្រសិនបើទឹកបន្តស្រកថែមទៀត ដូច្នេះ អ្នកបច្ចេកទេសកំពុងបំពេញកាតព្វកិច្ចរាល់ថ្ងៃដើម្បីត្រួតពិនិត្យវា។

ទិន្នផលខែ​ឧសភា ​របស់​រោងចក្រនេះ ​គឺទទួលបាន​ត្រឹមតែ ២​លាន​គីឡូវ៉ាត់ម៉ោង​ប៉ុណ្ណោះ ពោល​គឺ​ទាប​ជាង​ឆ្នាំ​មុនដល់ទៅ ៩០%។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ ក្រុមហ៊ុនអគ្គិសនីរដ្ឋ Vietnam Electricity បាននិងកំពុងកាត់ផ្តាច់ចរន្តអគ្គិសនី នៅទីតាំងភាគខាងជើងមួយចំនួន រួមទាំងនៅទីក្រុងហាណូយ ផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ អ្នកក្រុងហាណូយ សម្រុកចូលផ្សារទំនើប ព្រោះខាងក្រៅក្តៅខ្លាំងពេក អគ្គិសនីក៏គ្មាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម