Connect with us

កីឡា

លោកគ្រូ Xavi បាននិយាយពីលទ្ធផលផ្ទេររបស់ Kimmich

បានផុស

នៅ

លោក Xavi ​​គ្រូ​​បង្វឹក​របស់​ក្លិប​អ្នក​មាន​បុណ្យ​ FC Barcelona ​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​​រឿង​ដែល​លោក​ធ្លាប់​បាន​ជជែក​​គ្នា​ជា​មួយ​​កីឡាករ Joshua Kimmich របស់​​​ Bayern Munich ជុំ​វិញ​លទ្ធភាព​ដែល​អាច​ផ្ទេរ​ទៅ​កាន់​ក្លិប​នៅ​អេស្ប៉ាញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការចាកចេញរបស់ខ្សែបម្រើឆ្នើម Sergio Busquets ក្រុម Barcelona កំពុងត្រូវការកីឡាករមកជំនួសតំណែងនៅតំបន់បម្រើកណ្ដាលនេះដើម្បីពង្រឹកក្រុមក្នុង​នាមជាម្ចាស់ជើងឯក La Liga រដូវកាល២០២២-២៣។ 

គ្រូបង្វិក​ក្លិប​អ្នកមានបុណ្យ FC Barcelona បាននិយាយថា៖«ខ្ញំបាននិយាយជាមួយ Kimmich ក្នុងព្រឹត្តិការណ៍មួយនៅប្រទេសកាតា។ គាត់បាននិយាយថា គាត់ក៏ជាអ្នកគាំទ្ររបស់ខ្ញុំដែរ។ សម្រាប់ការផ្ទេរមក Barcelona វាអាស្រ័យនៅលើគាត់ផ្ទាល់ដោយសារគាត់នៅជាប់កិច្ចសន្យាជាមួយក្លិប Bayern Munich»។

ខ្សែបម្រើវ័យ​២៨​ឆ្នាំសញ្ជាតិអាល្លឺម៉ង់​រូបនេះក៏មិនមានគម្រោងចាកចេញពីក្លិបដែលមានមូលដ្ឋាន​នៅទីក្រុង Munich ​ដែរដោយកិច្ចសន្យារបស់គាត់មានសុពលភាព​រហូត​ដល់ឆ្នាំ​២០២៥។

ទោះបីមានការចាប់អារម្មណ៍ពី​ក្រុមអ្នកមានបុណ្យ FC Barcelona ក៏ដោយ ចំពោះរូបគេផ្ទាល់ក៏មិនមានបំណងចាកចេញពីក្លិប Bayern Munich ឡើយ។ ស្រប​ពេល​ Bayern Munich ក៏មិនមានគម្រោង​ឲ្យកីឡាករ Kimmich ចាកចេញ​ដែរ៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Bavarianfootballworks

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ក្រើនរំលឹកយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ បង្កើនការចុះឈ្មោះចូលរៀនជំនាញដោយឥតគិតថ្លៃ

លោក សាយ សំអាល់
ព័ត៌មានជាតិ៣៧ នាទីutes មុន

រដ្ឋមន្ត្រីដែនដី​ អះអាងថា ក្បាលដីនៅសល់៥០ម៉ឺនក្បាលដីទៀត និងចុះបញ្ចប់នៅឆ្នាំ២០២៦ខាងមុខ

ព័ត៌មានជាតិ៤៣ នាទីutes មុន

សម្តេច ម៉ែន សំអន អរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្ត (CHPAA) ដែលព្យាបាលជំងឺជូនពលរដ្ឋ នៅកម្ពុជា ដោយឥតគិតថ្លៃ

ជីវិតកម្សាន្ដ៤៥ នាទីutes មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Kids Cambodia រដូវកាលទី២

ព័ត៌មានជាតិ៥១ នាទីutes មុន

អ្នកនាំពាក្យ ៖ សមាជិក ប.ស.ស និងគ្រូពេទ្យ មិនត្រូវសមគំនិតគ្នា កេងផលប្រយោជន៍ពី ប.ស.ស ចៀសវាងប្រឈមនឹងផ្លូវច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម