Connect with us

ព័ត៌មានជាតិ

​ភូមិកីឡាចាប់ផ្ដើមលក់ចេញក្រោយចប់ស៊ីហ្គេមក្នុងតម្លៃចាប់ពី ៦ ម៉ឺនដុល្លារ

បានផុស

នៅ

ក្រោយ​ចប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ ​និង​ប៉ា​រ៉ា​ហ្គេ​ម​ ​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ ភូមិ​បុរី​កីឡា​ ​​ស្ថិតនៅ​ពហុ​កីឡដ្ឋាន​មរតក​តេជោចាប់ផ្ដើមលក់ចេញបណ្ដើៗហើយ ក្នុងតម្លៃចាប់ពី ៦ ម៉ឺនដុល្លារ​ឡើង​ទៅក្នុងមួយយូនីត។

​គម្រោងភូមិកីឡដ្ឋានវើលដ៍ប៊្រីដ ដែលមានទីតាំងនៅជាប់នឹងពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវ​បានអភិវឌ្ឍឡើងដោយក្រុមហ៊ុនវើលដ៍ប៊្រីដ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុង​ការកសាង​ប្រវត្តិសាស្ត្រក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនវើលដ៍ប៊្រីដគ្រុប បានឱ្យដឹងនៅថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២៣នេះថា អគារខុនដូ និងបុរីភូមិកីឡា បានប្រកាសលក់រួចហើយ ក្នុងនោះមានខុនដូ ៦ អាគារ និងបុរីជិត ៣០០ ផ្ទះ បុរីលក់បានប្រមាណ ៤០ ភាគរយ ខណៈខុនដូលក់ចេញ​ជាង ២០ ភាគរយហើយ។ សម្រាប់លក្ខណ្ឌទិញ-លក់ គឺអាចបង់រំលោះតាមរយៈក្រុមហ៊ុន និងធនាគារ។

​គម្រោងបុរី និងខុនដូភូមិ​កីឡា​ចំណាយ​ថវិកា​ប្រមាណ​ជាង​ ​២​០​០​ លាន​ដុល្លារក្នុងនោះ ខុនដូមាន ១២ អគារស្មើងជាង ១៣០០ បន្ទប់មាន​ខុន​ដូរ ​ប្រភេទ​ស្ទូ​ឌី​យ៉ូ ​១​អគារ​ ​ស្មើនឹង​ ​១​៦​៣​បន្ទប់​ ​ដែល​មាន​ក​ម្ពស់ ​១​៣​ជាន់​។​

​ក្រៅពី​នេះ​ ​ក៏មាន​ជា​ប្រភេទ​ផ្ទះល្វែង​ ​ផ្ទះ​អាជីវកម្ម​ ​ផ្ទះ​វី​ឡា ​ផ្សារ​ទំនើប​ ​សារមន្ទីរ​ ​និង​កន្លែង​ហាត់​កីឡា​ ​ជាដើម​។​​

​​ភូមិ​កីឡា​ ​ត្រូវ​បាន​សម្ពោធ​ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​២​០​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៣​ ​ដើម្បី​ទទួល​ប្រតិភូ​កីឡា​ស៊ី​ហ្គេ​ម​-​អា​ស៊ាន​ប៉ា​រ៉ា​ហ្គេ​ម​ ​ចាប់​ពី​ដើម​ខែ​ឧសភា​ ​រហូត​ដល់​ថ្ងៃ​ទី​៩​ ​ខែ​មិថុនា​ ​ឆ្នាំ​ ២០២៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម