Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋផ្តិតមេដៃប្តឹងស្មៀនឃុំតឺន ឲ្យលោកចៅហ្វាយស្រុកកូនមុំ ជួយរកយុត្តិធម៌

បានផុស

នៅ

ថ្មីៗនេះប្រជាពលរដ្ឋជាច្រើននាក់ រស់នៅឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី បានសរសេរលិខិត ព្រមទាំងផ្តិតមេដៃ គោរពផ្ញើរជូនលោកចៅហ្វាយស្រុកកូនមុំ ដើម្បីប្តឹងលោក ឈន អាន ស្មៀនឃុំតឺន អោយដកចេញពីតំណែង ព្រោះកន្លងមក ពួកគាត់បានរងការគាបសង្កត់ពីលោក ស្មៀនឃុំរូបនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


បើយោងតាមខ្លឹមសារ នៃលិខិតបណ្តឹងរបស់ប្រជាពលរដ្ឋមានខ្លឹមសារថា សព្វថ្ងៃស្មៀនឃុំតឺនរូបនេះ មិនធ្វើការបំរើប្រជាពលរដ្ឋនោះទេ គឺគិតតែពីរត់ការប្លង់ដីឲ្យគេ និងទារប្រាក់ច្រើន បើទោះជាប្រជាពលរដ្ឋរស់នៅក្នុងស្ថានភាពលំបាកសេដ្ឋកិច្ចធ្លាក់ចុះយ៉ាងណាក៏ដោយ តែស្មៀនឃុំតឺនរូបនោះគិតតែជំរិតលុយពីប្រជាពលរដ្ឋ ដែលពួកគាត់បានចូលទៅបំពេញបែបបទឯកសារផ្សេងៗ ស្របពេលដែលប្រជាពលរដ្ឋទៅរកសេវានៅសាលាឃុំ។

នៅក្នុងលិខិតបណ្តឹងនោះ បានសរសេរបញ្ជាក់យ៉ាងច្បាស់ទៀតថា បើសិនប្រជាពលរដ្ឋណាមិនមានលុយគ្រប់គ្រាន់ ហើយចង់រត់ការប្លង់ខ្លួនឯង ដើម្បីដាក់បញ្ចាំនៅធនាគារ គឺលោក ឈន អាន ស្មៀនឃុំតឺនរូបនេះតែងតែធ្វើបាបប្រជាពលរដ្ឋម្តងឲ្យទៅនេះម្តងឲ្យទៅនោះ ពេលយកឯកសារប្លង់ទៅចុះហត្ថលេខា គឺខ្វះនេះខ្វះនោះរួចទាលុយច្រើនដោយសំអាងថា លោកមេឃុំតម្រូវឲ្យយកលុយប៉ុណ្ណេះ សុរិយោដីឲ្យយកលុយប៉ុណ្ណោះ អភិបាលស្រុកឲ្យយកលុយប៉ុណ្ណេះ បើទោះបីប្លង់ដីភូមិមានទំហ៊ុំតូច ក៏ត្រូវចំណាយអស់លុយចាប់ពី៨០ម៉ឺនរៀលយ៉ាងតិច។ និយាយរួមពាក់ព័ន្ធរាល់ការបំពេញបែបបទឯកសារផ្សេងៗ គឺលោកស្មៀនឃុំតឺនរូបនោះត្រូវការតែលុយ។



ដោយឡែកលិខិតស្នាមបណ្តឹង ដែលប្រជាពលរដ្ឋបានដាក់ជូនលោក សេក ហៃ ចៅហ្វាយស្រុកកូនមុំ គឺដើម្បីសុំឲ្យមានការជួយអន្តរាគមន៍ដោះស្រាយរាល់ទង្វើររបស់លោកស្មៀនឃុំ ដែលបានធ្វើមកលើពួកគាត់កន្លងមកនោះ ពួកគាត់មានការឈឺចាប់យ៉ាងខ្លាំង។ ព្រោះការគាបសង្កត់ប្រជាពលរដ្ឋក្រីក្រ ចាប់តាំងពីលោក ឈន អាន មកកាន់តួនាទីជាស្មៀនឃុំតឺននេះ បានបង្ករបញ្ហារហូតមក។

ពាក់ព័ន្ធករណីនេះ លោក សេក ហៃ អភិបាលស្រុកកូនមុំបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទនៅរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ថា នៅក្នុងករណីដែលប្រជាពលរដ្ឋបានប្តឹងលោកស្មៀនឃុំតឺននោះ គឺផ្នែកក្រុមប្រឹក្សាវិន័យ​កំពុងបើកការស៊ើបអង្កេតប្រជុំ ជម្រុញធ្វើកិច្ចការងារនេះយ៉ាងយកចិត្តទុកដាក់ហើយ។ ការដោះស្រាយ លទ្ធផលយ៉ាងណានោះនៅមិនទាន់ដឹងទេ។


ចំណែកលោក ឈន អាន ស្មៀនឃុំតឺន បានបញ្ជាក់ឲ្យអ្នកយកព័ត៌មានដឹងថា លោកមិនដែលចាំប្រជាពលរដ្ឋមានលុយ ទើបលោកផ្ដល់សេវាជូនគាត់នោះទេ គឺលោកតែងតែផ្ដល់សេវាជូនពួកគាត់ជាទូទៅ។ រឿងប្រជាពលរដ្ឋប្ដឹងលោកទៅស្រុក ខាងសាលាស្រុកបានប្រជុំក្រុមប្រឹក្សាគណៈអភិបាលស្រុក ហើយបានកោះអញ្ជើញប្រជាពលរដ្ឋដែលមានស្នាមមេដៃប្ដឹងនោះមកសួរនាំដឹងហេតុដឹងផលអស់ហើយ។

រីឯមានអ្នកជម្រុញពួកគាត់ពីក្រោយគឺ​មានដីពាក់ព័ន្ឌហ្នឹង ដែលដីគាត់ធ្វើនិតិវិធីអត់ស្របទៅតាមកិច្ចការងារ របស់ក្រុមការងារវាស់វែងដីធ្លី។ ចំណែកឯកសារដីរបស់គាត់គឺដាក់មកលក្ខណៈផ្លូវកាត់បានន័យថា ឯកសារផ្ទេរសិទ្ធគាត់មិនមានកាត់ឈ្មោះបង់ពន្ធឲ្យបានត្រឹមត្រូវទេ គឺគាត់កាត់ឈ្មោះ ផ្ទេរសិទ្ធយកតែម្ដង ហើយដីរបស់អ្នកធំនោះផ្ទៃដីប្រហែល ៦៣ ទៅ ៦៤ហិកតា ឯណោះ។

ជុំវិញរឿងហេតុរហូតបានធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់រហូតឈានដល់ការដាក់បណ្តឹងលោក ឈន អាន ស្មៀនឃុំតឺនខាងលើនោះ ត្រូវបានប្រភពមន្ត្រីសាលាស្រុកកូនមុំ លួចបង្ហើបឲ្យអ្នកយកព័ត៌មានដឹងថា គឺផ្តើមចេញពីមន្ត្រីសមត្ថកិច្ចស្រុកកូនមុំមួយរូប ដែលតែងតែពើងទ្រូងសំកោងខ្លួន អាងអំណាចបង្កការលំបាកដល់មន្ត្រីមូលដ្ឋានភូមិ-ឃុំជានិច្ច នៅក្នុងរឿងដីធ្លីនៅតាមមូលដ្ឋានរយៈពេលកន្លងមក ជាពិសេសលើបញ្ហាការកាប់រានដីព្រៃនៅក្នុងស្រុកកូនមុំ ក្នុងការច្បាមយកមកធ្វើជាកម្មសិទ្ធដោយមិនស្របច្បាប់។

រីឯប្រភពពីមន្ត្រីភូមិបាលស្រុកមួយរូបបានបង្ហើបឲ្យដឹងថា កន្លងមកបញ្ហានីតិវិធីប្លង់ដីរបស់មន្ត្រីសមត្ថកិច្ចរូបនោះ ត្រូវបានជាប់បញ្ចាំនៅធនាគារ ហើយប្លង់ដីនៅធនាគារ មិនទាន់ត្រូវបានបង់រំលោះយកមកវិញផង ក៏ឲ្យភូមិ-ឃុំតាមរយៈស្មៀន បំពេញបែបបទចេញលិខិតបញ្ជាក់លើការកាន់កាប់ដីធ្លីសាជាថ្មី ដើម្បីលក់ដីដែលមានប្លង់ជាប់បន្ទុកនៅធនាគារនោះ ឲ្យទៅអ្នកផ្សេងបន្ត ដែលបញ្ហានេះជាចំណុចខិលខូចរបស់គាត់ជាមន្ត្រីសមត្ថកិច្ច ដែលតែងតែប្រើល្បិចពិសពុលខិលខូច បំណងចង់បានដោយមិនញញើតច្បាប់។ ដោយមិនសមបំណង នៃការចង់បានរបស់ខ្លួនទើបធ្វើឲ្យមន្ត្រីសមត្ថកិច្ចរូបនោះ ញុះញុងរុញឲ្យប្រជាពលរដ្ឋមួយចំនួន ដែលគេសង្ស័យថា ជាមនុស្សធ្លាប់ស្និទ្ធស្នាលរកលាភជាមួយលោកមន្ត្រីសមត្ថកិច្ចនោះ តាមរយៈរឿងដីធ្លី ឲ្យមន្ត្រីស្អាតស្អំឲ្យរបូតតំណែង ដើម្បីបំពេញមហិច្ឆិតារបស់ខ្លួន។

ពាក់ព័ន្ធករណីប្រជាពលរដ្ឋប្ដឹងលោកស្មៀនឃុំខាងលើនេះ នឹងលាតត្រដាងនៅពេលក្រោយ បន្ទាប់ពីមានប្រភពច្បាស់ការថា តើលោកមន្ត្រីសមត្ថកិច្ចនោះជាអ្នកណា៕

អត្ថបទ៖ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ខេត្តសៀមរាបប្រារព្ធពិធីអបអរសាទរទិវាទេសចរណ៍ពិភពលោកក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព”

ព័ត៌មានជាតិ៩ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសំណេះសំណាលជាមួយនិវត្តជន តាមមន្ទីរអង្គភាពជុំវិញខេត្ត-ក្រុង-ស្រុក ខេត្តកំពង់ស្ពឺ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្ដេចតេជោ ស្នើឱ្យរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា តុលាការ មន្ត្រី កងកម្លាំង ងាកមកបង្កើតក្រុមក្នុង Cool App ដើម្បីសន្តិសុខជាតិ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​អ៊ីស្រាអែល​អះអាងថាខ្លួន​សម្លាប់​លោក Nasrallah​មេដឹកនាំ​ហេស​បូឡា​

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

កូរ៉េ​ខាង​ជើង​ចាប់​ផ្តើម​បោះពុម្ព​កាសែត​ជា​ភាសា​អង់គ្លេស​ឡើង​វិញ ខណៈ​ជន​បរទេស​ចូល​មក​វិញ

Sokha Hotels

ព័ត៌មានពេញនិយម