Connect with us

ព័ត៌មានជាតិ

សម្តេចតេជោ ទម្លាយសារសំឡេងសមាជិកបក្សភ្លើងទៀនមួយរូប​វាយប្រហារការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម​នៅកម្ពុជា

បានផុស

នៅ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានទម្លាយសារសំឡេង ដែលសមាជិកគណបក្សភ្លើងទៀនមួយរូប បាននិយាយវាយប្រហារអំពីការរៀបចំព្រឹត្តិការណ៍​ប្រវត្តិសាស្រ្តស៊ីហ្គេមលើកទី៣២ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ។ នៅក្នុងខ្លឹមសារសំឡេង ដោយសម្តេចសរសេរនៅលើបណ្តាញតេឡេក្រាមថា ជាសំឡេង ស សាឡុងដេត ក្នុងការប្រជុំល្ងាចថ្ងៃទី ០៩ មិថុនា។ នៅក្នុងកិច្ចប្រជុំជាមួយសមាជិកបក្សបុគ្គលនេះ បាននិយាយថា«​ស៊ីហ្គេមដែលគេរៀបចំមួយៗ គេអាចរកលុយពីស៊ីហ្គេម​រាប់ពាន់លានដុល្លារ ខ្មែររៀបចំ​ស៊ីហ្គេមខាតអស់​រាប់លានដុល្លារ»។ នៅក្នុងសារសំឡេងរបស់សមាជិកភ្លៀងរូបនេះ បាននិយាយទៀតថា ស៊ីហ្គេមទាំងមូលមិន​បានបង្ហាញពីវប្បធម៌ ប្រពៃណី សក្តានុពលសេដ្ឋកិច្ច របស់ខ្មែរទេ ក្រៅអញ្ជើញឧកញ៉ាប៉ុន្មាននាក់ ទៅរាំពេញស្តាត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុនបញ្ចេញសំឡេងនេះ នៅលើតេឡេក្រាម នាព្រឹកថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៣ សម្តេចតេជោ បានព្រមានខ្លាំងៗទៅ​សមាជិកបក្សភ្លើងទៀតរូបនេះ កុំឱ្យវាយប្រហារ និងលាបពណ៌មកលើការរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម និងប៉ារ៉ាហ្គេម ពិសេស ការមិនគិតថ្លៃដល់គណ:ប្រតិភូ និងអត្តពលិកបរទេសមកប្រកួតនៅកម្ពុជា។ សម្រាប់សម្តេចតេជោ គឺប្រជាពលរដ្ឋកម្ពុជា មានមោទនភាពណាស់ដែលកម្ពុជារៀបចំនូវព្រឹត្តិការណ៍​កីឡាក្នុងតំបន់មួយនេះ។

សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសយកជោគជ័យលើការរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម និងប៉ារ៉ាហ្គេម ជូនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់គ្នា។ សម្តេចតេជោ បានអះអាងថា នេះគឺជាសមិទ្ធផល និងជាស្នាដៃរបស់​ប្រជាពលរដ្ឋទាំងអស់ មិនមែនជាស្នាដៃសម្តេចតេជោ និងរាជរដ្ឋាភិបាលតែម្ខាងនោះឡើយ។

សម្តេចតេជោ លើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីជាង១ម៉ឺន៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង នៅព្រឹកថ្ងៃសៅរ៍នេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម