Connect with us

កីឡា

រឿងចៃដន្យបំផុត ក្នុងប្រវត្តិសាស្រ្ត UCL កើតឡើង អំឡុងជំនួបវគ្គផ្តាច់ព្រ័ត្រ Man City-Inter

បានផុស

នៅ

ក្លិប Manchester City បានយកឈ្នះ Inter Milan 1-0 នៅវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Uefa Champions League គ្រងជើងឯកជាលើកដំបូង ក្នុងប្រវត្តិសាស្រ្តក្លិប។

(រូបថត៖ AFP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មួយគ្រាប់ជ័យជម្នះរបស់ Man City រកបានដោយកីឡាករសញ្ជាតិអេស្ប៉ាញ Rodri នៅនាទីទី៦៨។

(រូបថត៖ Imago)

ក្នុងវគ្គផ្តាច់ព្រ័ត្រនេះដែរ ត្រូវបានគេមើលឃើញមានរឿងចៃដន្យបំផុតបានកើតឡើង។ រឿងក្នុងឆ្នាំនេះ គឺដូចទៅនឹងឆ្នាំ២០០៥ ពេលដែលក្លិបមកពីប្រទេសអង់គ្លេស Liverpool ត្រូវជួបជាមួយក្លិបមកពីប្រទេសអ៊ីតាលី​ AC Milan ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Uefa Champions League នៅកីឡដ្ឋាន Atatürk Olympic នៃប្រទេសតួកគី ដូចឆ្នាំ២០២៣នេះអ៊ីចឹង ហើយម្យ៉ាងវិញទៀត ក្លិបអង់គ្លេស សុទ្ធតែទទួលបានជ័យជម្នះដូចគ្នា។

(រូបថត៖ Getty Images)

ទោះបីជាយ៉ាងណាក៏ដោយ កាលពីឆ្នាំ២០០៥ ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាង Liverpool និង AC Milan គឺត្រូវកាត់សេចក្តីដោយការស៊ុតបាល់ប៉េណាល់ទី ក្រោយបញ្ចប់លទ្ធផល៩០នាទី​ 3-3។

អ្វីដែលគួរឲ្យកត់សម្គាល់បំផុតនោះគឺ កីឡដ្ឋាន Atatürk Olympic នៃប្រទេសតួកគី ទើបរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រ Champions League ២ដងប៉ុណ្ណោះ ហើយនោះសុទ្ធតែជាជំនួបរវាងក្លិបអង់គ្លេស ប៉ះក្លិបអ៊ីតាលី៕

អត្ថបទ៖ Vann Vann

ចុចអាន៖ ទីបំផុត Man City ធ្វើបានហើយ លើកពាន៣ ក្នុងមួយរដូវកាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២ ម៉ោង មុន

ឧក្រិដ្ឋជនវៀតណាម ១២នាក់ ត្រូវបានចាប់ខ្លួនពាក់ព័ន្ធករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត

នយោបាយ៤ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ៥ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

ជីវិតកម្សាន្ដ៥ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៥ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម