Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមសង្គ្រោះ បញ្ចេញវីដេអូចូលព្រៃអាម៉ាហ្សូនទាំងគ្រោះថ្នាក់ ដើម្បីជួយកុមារ៤នាក់

បានផុស

នៅ

កុមារកូឡុំប៊ីចំនួន៤នាក់ ដែលបាត់ខ្លួនអស់រយៈពេលប្រាំមួយសប្តាហ៍នៅក្នុងព្រៃអាម៉ាហ្សូន បន្ទាប់ពីការធ្លាក់យន្តហោះ គឺត្រូវបានគេរកឃើញនៅរស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បងប្អូនបង្កើតឈ្មោះ Lesly អាយុ១៣ឆ្នាំ, Soleiny អាយុ៩ឆ្នាំ, Tien Noriel អាយុ៤ឆ្នាំនិង Cristin អាយុ១ឆ្នាំ បានបាត់ខ្លួននៅក្នុងព្រៃ បន្ទាប់ពីយន្តហោះធុនស្រាលរបស់ពួកគេ ធ្លាក់កាលពីថ្ងៃទី១ខែឧសភា។

ឧបទ្ទវហេតុនោះ បានសម្លាប់មនុស្សផ្សេងទៀតនៅលើយន្តហោះ រួមទាំងម្តាយរបស់ពួកគេផងដែរ។

ប៉ុន្តែបន្ទាប់ពីប្រតិបត្តិការជួយសង្គ្រោះឥតឈប់ឈរទាំងថ្ងៃទាំងយប់ ក្រុមអ្នកជួយសង្គ្រោះបានរកឃើញកុមារទាំងនោះ ដោយឃើញថា ពួកគេខ្វះជាតិទឹក កង្វះអាហារូបត្ថម្ភ និងត្រូវសត្វល្អិតខាំ ប៉ុន្តែមានសុខភាពល្អ។

រឿងរ៉ាវនៃការរស់រានមានជីវិតរបស់ពួកគេ គឺជារឿងដ៏អស្ចារ្យនិងជាអព្ភូតហេតុ ដោយសារតែព្រៃអាម៉ាហ្សូនគឺជាជម្រករបស់សត្វកាចសាហាវដូចជាសត្វខ្លា ពស់ និងសត្វស៊ីសាច់ជាអាហារដទៃទៀត។

មកទល់ពេលនេះ កូឡុំប៊ី ក៏បានបញ្ចេញវីដេអូនៃប្រតិបត្តិការចូលព្រៃដើម្បីជួយសង្គ្រោះកុមារទាំងនោះផងដែរ ដោយបង្ហាញឲ្យឃើញបុគ្គលិកជួយសង្គ្រោះនិងកងទ័ព ដើររុករកពាសពេញព្រៃ មិនខ្លាចនឿយហត់ ឈានទៅដល់ការរកឃើញពួកគេ។

ដូចនេះសូមទស្សនាវីដេអូនោះទាំងអស់គ្នា៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រកឃើញកូនក្មេង ៤ នាក់នៅមានជីវិត ក្រោយការធ្លាក់យន្តហោះក្នុងព្រៃ ប្រទេសកូឡុំប៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម