Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកវិទ្យាសាស្រ្តព្រមានថា មហាភ្នំភ្លើង នៅអឺរ៉ុប ជិតផ្ទុះហើយ

បានផុស

នៅ

ការសិក្សាថ្មីមួយ ដោយក្រុមអ្នកស្រាវជ្រាវអ៊ីតាលី បានបង្ហាញថា ការផ្ទុះភ្នំភ្លើងដ៏ធំមួយនៅក្នុងប្រទេសអ៊ីតាលី កាន់តែខិតជិតមកដល់ហើយ។

តាមការសិក្សា, “មហាភ្នំភ្លើង” ដែលស្ងប់ស្ងាត់អស់រយៈពេលជាយូរមកហើយនោះ កំពុងខិតទៅជិតការផ្ទុះឡើងជាលើកដំបូងចាប់តាំងពីឆ្នាំ១៥៣៨ ហើយព្រឹត្តិការណ៍បែបនេះ អាចបង្កផលវិបាកដ៏មហន្តរាយ។

ភ្នំភ្លើង Campi Flegrei (រូបថត៖ Ilmeteo)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រាវជ្រាវចង្អុលបង្ហាញថា ការចុះខ្សោយនៃស្រទាប់ជុំវិញភ្នំភ្លើង Campi Flegrei របស់ប្រទេសអ៊ីតាលី គឺនឹងធ្វើឲ្យការផ្ទុះមានកម្លាំងខ្លាំង។

សាស្ត្រាចារ្យ Christopher Kilburn នៃសាកលវិទ្យាល័យ University College London បាននិយាយថា “តាមការសិក្សាថ្មីរបស់យើងបានបញ្ជាក់ថា ភ្នំភ្លើង Campi Flegrei កំពុងខិតទៅជិតការផ្ទុះហើយ។ ទោះបីជាយ៉ាងណាក៏ដោយ នេះមិនមានន័យថា ការផ្ទុះពិតជាកើតឡើងមែន១០០%នោះទេ”។

លោក Kilburn បន្តថា មុនផ្ទុះ គេនឹងឃើញមានស្នាមប្រេះនៅតាមស្រទាប់ ប៉ុន្តែក្នុងករណីផ្ទុះមែន លុះត្រាតែម៉ាក់ម៉ាត្រូវបានរុញទៅកន្លែងដែលត្រឹមត្រូវ។

គួរបញ្ជាក់ថា ប្រជាជនអ៊ីតាលីប្រហែលកន្លះលាននាក់ បច្ចុប្បន្នរស់នៅលើកំពូលភ្នំភ្លើងនេះ ហើយ១.៥លាននាក់ទៀត កំពុងរស់នៅក្នុងរង្វង់គ្រោះថ្នាក់ បើសិនភ្នំភ្លើងនេះផ្ទុះមែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sputnik

ចុចអាន៖ ភ្នំភ្លើង Sinabung ផ្ទុះខ្លាំងបំផុត បាញ់ផេះឡើងលើមេឃ កម្ពស់៥គីឡូម៉ែត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៧ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ៦ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ១៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ២១ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម