Connect with us

ព័ត៌មានជាតិ

មន្ត្រី៖ព្រះខ័នរាជដែលប្រទះឃើញនៅស្រុករវៀងកំពុងរក្សាទុកនៅខេត្តព្រះវិហារ

បានផុស

នៅ

លោក អ៊ុក សុខា អគ្គនាយក​នៃអគ្គនាយកដ្ឋាន​បេតិកភណ្ឌ បញ្ជាក់ថា ព្រះខ័នរាជដែលប្រជា​ពលរដ្ឋប្រទះឃើញនៅស្រុករវៀង បានយកមករក្សាទុកនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារយ៉ាងល្អ ដើម្បីរងចាំមន្ត្រីជំនាញពិនិត្យបន្ត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុក សុខា បានប្រាប់សារព័ត៌មាន «កម្ពុជាថ្មី» នៅរសៀលថ្ងៃទី១១ ខែមិថុនានេះ ថា លោក បានទទួលព័ត៌មាននេះហើយ ខណៈព្រះខ័នរាជកំពុងរក្សាទុកយ៉ាងត្រឹមត្រូវ និងសុវត្ថិភាព នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តព្រះវិហារ ប៉ុន្តែនៅពេលនេះ លោកមិនទាន់អាចបញ្ជាក់បានទេ ថា ព្រះខ័នរាជនេះមានអាយុកាល ឬប្រវត្តិយ៉ាងណានោះទេ។

លោក អ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋាន​បេតិកភណ្ឌ បានបញ្ជាក់ថា នៅពេលខាងមុខ ឬថ្ងៃអាចចន្ទ លោក នឹងចាត់ក្រុមន្ត្រីជំនាញរបស់អគ្គនាយកដ្ឋាន​បេតិកភណ្ឌ ដើម្បីចុះទៅពិនិត្យដោយផ្ទាល់លើព្រះខ័នរាជនេះ។

កាលពីថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣ ប្រជាកសិករម្នាក់នៅស្រុករវៀង ខេត្តព្រះវិហារ បានប្រទះឃើញព្រះខ័នរាជមួយដើម ខណៈនៅពេលគាត់កំពុងភ្ជួរដីធ្វើស្រែចម្ការ។ ក្រោយប្រទះឃើញព្រះខ័នរាជនេះ កសិកររូបនោះ ក៏បានយកទៅប្រគល់ឲ្យអាជ្ញាធរមូលដ្ឋានរក្សាទុក ដើម្បីយកទៅពិនិត្យបន្ត។ ប៉ុន្តែបើតាមការសន្និដ្ឋាន ព្រះខ័នរាជនេះ អាចមានអាយុកាលជាង១ពាន់ឆ្នាំឯណោះ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម១០ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ១២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ១២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម