Connect with us

ព័ត៌មានជាតិ

លោក ហ៊ុន ម៉ា​ណែ​ត ​៖ ការងារ​ហ្វឹកហ្វឺន គឺជា​កិច្ចការ​អាទិភាព ដែល​កងទ័ព​ត្រូវធ្វើ​ដូច​ភ្លៀងរលឹម ដើម្បី​ចូលរួម​អនុវត្ត​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល

បានផុស

នៅ

ការ​លើក​ឡើង​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក បាន​ធ្វើឡើង​នៅក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​អង្គរក្ស​ពិសេស ជំនា​ន់ទី​២៥ បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​អង្គរក្ស​ពិសេស​ជំនា​ន់ទី​២៦ និង​សម្ពោធ​សមិទ្ធផល​នានា នៅ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​បញ្ជាការដ្ឋាន​អង្គរក្ស (​ភ្នំ​ស្រង់​) ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​នៅក្នុង​ពិធី​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​នាំមក​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករឭក​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ និង​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ ជូន​ចំពោះ​ថ្នាក់ដឹកនាំ យោធា​ចា​រ្យ នាយទាហាន នាយទាហានរង ពលទាហាន នៃ​បញ្ជាការដ្ឋាន​អង្គរក្ស និង​សិក្ខាកាម​ទាំងអស់ ដែលមាន​វត្ត​មាននៅ​ទីនោះ​។

ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើ​ការ​កោតសរសើរ​ចំពោះ នាយ​ឧ​ត្ត​ម​សេនីយ៍​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក៏ដូចជា​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ នៃ​បញ្ជាការដ្ឋាន​អង្គរក្ស ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​ច្នៃប្រឌិត ជម្នះ​ការ​លំបាក​ក្នុង​ការកសាង និង​អភិវឌ្ឍ ប្រែ​មុខមាត់​មជ្ឈមណ្ឌល​បញ្ជាកា​រដ្ឋា​ន​អង្គរក្ស (​ភ្នំ​ស្រង់​) ពី​ទីតាំង​មួយ​ដែល​សំបូរ​ទៅដោយ​កាកសំណល់​ជាតិ​ផ្ទុះ បន្សល់ទុក​ដោយសារ​សង្គ្រាម ឱ្យ​ក្លាយទៅជា​មូលដ្ឋាន​ហ្វឹកហ្វឺន​មួយ​ដ៏​សំខាន់ ដោយមាន​សំណង់​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់​នានា​ជាច្រើន​ដូច​សព្វថ្ងៃនេះ សម្រាប់​បំរើឱ្យ​ការកសាង​ធនធានមនុស្ស​ក្នុង​កិច្ច​ការពារជាតិ ហើយ​ក៏បាន​ចូលរួម​អបអរសាទរ​ចំពោះ​សមិទ្ធផល​ផ្សេងទៀត ដូចជា​អគារ​គិលានដ្ឋាន ដែល​បាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នៅពេលនេះ​ជាដើម​។

បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត សមិទ្ធផល​នេះ បាន​ឆ្លុះបញ្ចាំង​អំពី​ការ​យក​ចិត្ត​ទុកដាក់​គិតគូរ​របស់​ថ្នាក់ដឹកនាំ​បញ្ជាការដ្ឋាន​អង្គរក្ស ចំពោះ​សុខទុក្ខ និង​សុខុមាលភាព​របស់​យោធិន​, គ្រួសារ​យោធិន និង​សិក្ខាកាម ដែល​រស់នៅ​បំពេញការងារ និង​ហ្វឹកហ្វឺន​រៀនសូត្រ​នៅក្នុង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​នេះ ជាការ​បង្ករ​លក្ខណៈ​ងាយស្រួល​ដល់​ការបំពេញភារកិច្ច និង​ការហ្វឹកហ្វឺន​របស់​យោធិន​យើង​ក្នុង​គ្រប់​កាលៈទេសៈ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ដែរ​ថា ការងារ​ហ្វឹកហ្វឺន​នេះ កើត​មកពី​ការប្តេជ្ញាចិត្ត និង​ការ​សាមគ្គី​សហការ​ជា​ធ្លុង​មួយ​របស់​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់​របស់​អង្គភាព ក្នុង​បុព្វហេតុ​កសាង​បណ្តុះបណ្តាល​ធនធានមនុស្ស​ឲ្យមាន​សមត្ថភាព​ពេញលេញ និង​ប្រកបដោយ​វិជ្ជាជីវៈ សំដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​កិច្ច​ការពារជាតិ​។

កងយោធពល​ខេមរភូមិន្ទ នៅតែ​ចាត់ទុក​វិស័យ​ហ្វឹកហ្វឺន គឺជា​ការងារ​ដ៏​មាន​សារៈសំខាន់ និង​ចាំបាច់ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​បន្ត​អនុវត្ត​ផែនការ​កែទម្រង់​របស់​ខ្លួន ហើយ​ក្នុង​ន័យ​នេះ ការងារ​ហ្វឹកហ្វឺន គឺជា​កិច្ចការ​អាទិភាព ដែល​ត្រូវ​ដំណើរការ​ដូច​ភ្លៀងរលឹម ដើម្បី​ចូលរួមចំណែក​អនុវត្ត​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ការពារជាតិ​របស់​រាជ​រដ្ឋាភិបាល​ឱ្យទទួល​បាន​ជោគជ័យ​។

ក្នុង​នោះ​កម្លាំង​ដែលមាន​ស្រាប់ និង​កម្លាំង​បំពេញបន្ថែម ត្រូវ​ទទួលបាន​នូវ​ការហ្វឹកហ្វឺន​ពង្រឹងសមត្ថភាព​ឲ្យ​បាន​ជាប់​ជាប្រចាំ ហើយ​ចាំបាច់​ទាមទារ​ឱ្យ​ការ​ហ្វឹកហ្វឺន​ទាំងអស់​ត្រូវ​ផ្តោតលើ​គុណភាព​នៃ​បរិមាណ និង​ការផ្ទេរ​បទពិសោធន៍​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ដែរ​ថា ការយកចិត្តទុកដាក់​ហ្វឹកហ្វឺន​រៀនសូត្រ រហូត​ទទួលបាន​ជោគជ័យ​នេះ គឺ​កើតចេញពី​ការ​ហាត់ពត់លត់ដំ​កាយសម្បទា ស្មារតី និង​សតិអារម្មណ៍​ក្នុងការ​ពុះពារ​ជម្នះ​នូវ​ឧបសគ្គ និង​ការលំបាក​គ្រប់បែបយ៉ាង និង​ជា​មោទនភាព​សម្រាប់​សិក្ខាកាម​បញ្ចប់​វគ្គ​គ្រប់ៗ​រូប ហើយក៏​សង្ឃឹម​យ៉ាង​មុតមាំ​ថា សិក្ខាកាម​ទាំងអស់​នឹង​ប្រើប្រាស់​ចំណេះដឹង និង​ចំណេះធ្វើ​ទទួលបាន​ពី​វគ្គ​ហ្វឹកហ្វឺន​ទាំងនេះ សម្រាប់​យកទៅអនុវត្ត​បំពេញ​រាល់​ភារកិច្ច​នៅតាម​បណ្តា​កងឯកភាព​ឱ្យ​ទទួលបាន​ជោគជ័យ និង​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុង​បុព្វហេតុ​បម្រើ​ជាតិ មាតុភូមិ និង​ប្រជាជន​របស់​យើង ក៏ដូចជា​សម្រាប់​ការកសាង និង​អភិវឌ្ឍ​ខ្លួនឯង​ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់ ដើម្បី​ទទួល​រ៉ាប់រង​រាល់​ភារកិច្ច​របស់​កងយោធពល​ខេមរភូមិន្ទ​ក្នុងពេល​ចំពោះមុខ និង​តទៅ​អនាគត​។

ថ្លែង​នៅក្នុង​ឱកាស​នោះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត​ បាន​អរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ប្រទេស​ភាគី​មិត្ត និង​សប្បុរសជន​ទាំងអស់ ដែល​កន្លងមក​តែង​បាន​ជួយ​ជ្រោមជ្រែង​កងយោធពល​ខេមរភូមិន្ទ​លើ​គ្រប់ផ្នែក និង​បាន​អរគុណ​ចំពោះ​ការចូលរួមចំណែក​ជួយឧបត្ថម្ភ​ជ្រោមជ្រែង​ដល់​បញ្ជាការដ្ឋាន​អង្គរក្ស​ផងដែរ​។

ជាមួយគ្នា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ផ្តាំផ្ញើរ​បន្ត​ពង្រឹង​ភារកិច្ច​ស្នូល​ក្នុងការ​ការពារ​សន្តិសុខ សុវត្ថិភាព​ជូន​ប្រមុខ​រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ​ជាតិ​-​អន្តរជាតិ ក្នុង​កិច្ចប្រជុំ និង​ព្រឹត្តិការណ៍​ថ្នាក់ជាតិ និង​អន្តរជាតិ​នានា និង​បន្ត​កិច្ចការពារ​បូរណភាព​ទឹកដី សន្តិភាព ស្ថិរភាព និង​ភាពសុខសាន្ត​របស់​ប្រជាជន ក៏ដូចជា​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​គោរព​យ៉ាង​ម៉ឺងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ ច្បាប់ និង​បទបញ្ជា​ទាំងឡាយ ជាមួយនឹង​ការខិតខំ​អប់រំ​ហ្វឹកហ្វឺន​រៀនសូត្រ​ប្រកបដោយ​ការតស៊ូ​អត់ធ្មត់ ព្យាយាម រហូត​ក្លាយជា​កងទ័ព ដែលមាន​វិន័យ កិត្តិយស សេចក្តីថ្លៃថ្នូរ ស័ក្តិ​សមជា​កូនចៅ​ពិតប្រាកដ​របស់​ប្រជាជន និង​ហ៊ាន​ពលី​ជីវិត ដើម្បី​ជាតិ​មាតុភូមិ និង​បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់​ជាប់​ជានិច្ច ដោយ​អនុវត្តតាម​ការណែនាំ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​ការពារ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៅក្នុង​អង្គភាព ក៏ដូចជា​ចូលរួម​បង្ការ​ការឆ្លង​នៅក្នុង​សហគមន៍​គ្រួសារ​កងទ័ព និង​គ្រួសារ​ប្រជាពលរដ្ឋ ដោយ​រួមទាំង​ការត្រៀម​លក្ខណៈ​ចូលរួម​ឆ្លើយតប តាម​ផែនការ​ទិសដៅ​ការងារ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅពេល​មាន​តម្រូវការ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម៧ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៨ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

អគ្គិភ័យ
សន្តិសុខសង្គម៩ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ជីវិតកម្សាន្ដ៨ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម