សុខភាព
សញ្ញាព្រមានទាំង ៥ បញ្ជាក់ថាបុ្រសៗមានអតុល្យភាពអ័រម៉ូន
អតុល្យភាពអ័រម៉ូនមិនមែនកើតតែលើស្ត្រីនោះទេ សូម្បីតែប្រុសៗយើងក៏ប្រឈមនឹងបញ្ហាសុខភាពមួយនេះដែរ។ តាមការសិក្សាជាច្រើនបានបង្ហាញថា អតុល្យភាពអ័រម៉ូនលើបុរសកំពុងតែកើនឡើងជាលំដាប់។ ដូច្នេះហើយ យើងគួរតែយល់ដឹងពីសញ្ញាព្រមានមួយចំនួន និងវិធីសាស្ត្រដោះស្រាយឲ្យបានទាន់ពេលវេលា ជៀសវាងប្រឈមនឹងផលវិបាកធ្ងន់ធ្ងរនៅពេលក្រោយ។
សញ្ញា និងរោគសញ្ញានៃអតុល្យភាពអ័រម៉ូនលើបុរស
១. ចំណង់ផ្លូវភេទធ្លាក់ចុះ
អ័រម៉ូនTestosterone ដើរតួនាទីយ៉ាងសំខាន់ក្នុងចំណង់ផ្លូវភេទបុរស។ ប្រសិនបើកម្រិតអ័រម៉ូនមួយនេះធ្លាក់ចុះ គ្នាយើងក៏ថយចុះចំណង់ផ្លូវភេទដូចគ្នា។ ក្នុងករណីដែលយើងសង្កេតឃើញការធ្លាក់ចុះនៃចំណង់ផ្លូវភេទ ឬលិង្គមិនឡើងរឹង នោះអាចបណ្តាលមកពីកម្រិតអ័រម៉ូនTestosteroneទាប។
២. អស់កម្លាំង និងកម្រិតថាមពលថយចុះ
ជាមួយគ្នានេះដែរ អ្នកដែលមានកម្រិតអ័រម៉ូនTestosteroneទាប ក៏អាចមានអាការៈហត់នឿយ និងអស់កម្លាំងដូចគ្នា ពិសេសទោះក្រោយពេលដែលយើងបានសម្រាកគ្រប់គ្រាន់ហើយក៏ដោយ។
៣. បាត់បង់ម៉ាសសាច់ដុំ និងកម្លាំងថយចុះ
អ័រម៉ូនTestosterone មានសារៈសំខាន់ណាស់ក្នុងការកសាង និងរក្សាម៉ាសសាច់ដុំ។ ការថយចុះកម្រិតអ័រម៉ូនTestosterone អាចបណ្តាលឲ្យយើងបាត់បង់ម៉ាសសាច់ដុំ និងកម្លាំងថយចុះ។
៤. ប្រែប្រួលអារម្មណ៍
អតុល្យភាពអ័រម៉ូនក៏អាចប៉ះពាល់ដល់អារម្មណ៍ និងសុខភាពផ្លូវចិត្តដែរ។ ប្រុសៗដែលមានអ័រម៉ូនTestosteroneទាប ច្រើនតែប្រឈមនឹងការប្រែប្រួលអារម្មណ៍ ឆាប់ខឹងមួម៉ៅ ឬបាក់ទឹកចិត្ត។
៥. ខ្លាញ់រាងកាយកើនឡើង
អ័រម៉ូនTestosteroneជួយគ្រប់គ្រងការចែកចាយជាតិខ្លាញ់ក្នុងរាងកាយ ប៉ុន្តែបើអ័រម៉ូនមួយនេះ មានកម្រិតទាប នោះនឹងអាចបណ្តាលឲ្យកើនឡើងជាតិខ្លាញ់នៅក្នុងរាងកាយ ជាពិសេសនៅតំបន់ពោះ។
គន្លឹះព្យាបាលអតុល្យភាពអ័រម៉ូនចំពោះបុរស
ជាក់ស្តែង មានគន្លឹះជាច្រើនក្នុងការដោះស្រាយបញ្ហាអតុល្យភាពអ័រម៉ូននេះ។ ដូច្នេះហើយ ប្រុសៗដែលមានរោគសញ្ញាដូចខាងលើ គួរពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យជំនាញជាមុនសិន និងជ្រើសរើសវិធីព្យាបាលដែលស័ក្តិសមជាមួយនឹងខ្លួនឯង។គន្លឹះដោះស្រាយបញ្ហាអតុល្យភាពអ័រម៉ូនមានដូចជា៖
១. ផ្លាស់ប្ដូរបែបបទរស់នៅ
ការផ្លាស់ប្ដូរបែបបទរស់នៅ ដូចជាការធ្វើលំហាត់ប្រាណទៀងទាត់ ញ៉ាំអាហារសុខភាព គ្រប់គ្រងស្រ្តេសឲ្យបានល្អ និងគេងឲ្យគ្រប់គ្រាន់ មិនត្រឹមតែអាចជួយឲ្យកម្រិតអ័រម៉ូនTestosteroneឲ្យប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងជួយឲ្យយើងមានសុខភាពល្អថែមទៀតផង។
២. ការប្រើប្រាស់ថ្នាំ
ក្នុងករណីខ្លះ គ្រូពេទ្យអាចចេញវេជ្ជបញ្ជាឲ្យប្រើប្រាស់ថ្នាំ ដើម្បីបង្កើនការផលិតអ័រម៉ូនTestosterone ឬរារាំងការបំប្លែងអ័រម៉ូនTestosteroneទៅជាអ័រម៉ូនEstrogen។
៣. អាហារបំប៉ន
អាហារបំប៉នជាក់លាក់ ដែលផ្ទុកទៅដោយសារធាតុរ៉ែ និងវីតាមីន ដូចជាម៉ាញេស្យូម សេលេញ៉ូម វីតាមីនD អាចបង្ហាញភស្តុតាងវិទ្យាសាស្ត្រក្នុងការបង្កើនកម្រិតអ័រម៉ូនTestosteroneនៅក្នុងរាងកាយយើងបាន។ ដូច្នេះហើយ ប្រុសៗយើងគួរញ៉ាំអាហារបំប៉នប្រចាំថ្ងៃឲ្យបានទៀងទាត់ យ៉ាងហោចណាស់ពី៣ ទៅ៤ខែទើបជាការប្រសើរ។ គួរប្រឹក្សាជាមួយគ្រូពេទ្យអំពីការប្រើប្រាស់អាហារបំប៉នទាំងនេះ៕
ចុចអាន៖អត្ថប្រយោជន៍ទទួលបាន បន្ទាប់ពីញ៉ាំសូកូឡាជារៀងរាល់ព្រឹក
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ