ព័ត៌មានអន្ដរជាតិ
១១ប្រទេសក្នុងអង្គការណាតូ មិនគាំទ្រសមាជិកភាពរបស់ អ៊ុយក្រែន
រដ្ឋជាសមាជិកណាតូជាង១០ ក្នុងចំណោម៣១ មិនចង់ឲ្យអ៊ុយក្រែនចូលរួមក្នុងប្លុកយោធាដែលដឹកនាំដោយសហរដ្ឋអាមេរិកទេ។ នេះបើតាមការបញ្ជាក់ពី លោក Igor Zhovkva អនុប្រធានការិយាល័យរបស់លោក Vladimir Zelensky។

លោក Zhovkva បានសរសេរនៅលើ Facebook កាលពីថ្ងៃអាទិត្យទី១១ខែមិថុនាថា ទីក្រុងកៀវ បានចុះហត្ថលេខាលើសេចក្តីប្រកាសចំនួន២០ នៃការគាំទ្រសម្រាប់សមាជិកភាពរបស់ខ្លួនក្នុងអង្គការណាតូ។ នេះមានន័យថា បច្ចុប្បន្ន មានប្រទេសជាសមាជិកចំនួន១១ បានបដិសេធគាំទ្រសំណើរបស់ទីក្រុងកៀវ។
លោក Zhovkva បានបង្ហោះបែបនេះ ប៉ុន្មានម៉ោងបន្ទាប់ពីលោក Zelensky និងនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ចុះហត្ថលេខាលើឯកសារមួយក្នុងទីក្រុងកៀវ ដែលបង្ហាញពីការយល់ព្រមរបស់រដ្ឋាភិបាលទីក្រុងអូតាវ៉ា ឲ្យអ៊ុយក្រែនក្លាយជាផ្នែកនៃអង្គការណាតូ។
ក្នុងអំឡុងដំណើរទស្សនកិច្ចយ៉ាងភ្ញាក់ផ្អើលទៅកាន់ទីក្រុងកៀវ លោក Trudeau បានប្រកាសផ្តល់ជំនួយផ្នែកយោធា និងមនុស្សធម៌បន្ថែម ដល់ប្រទេសអ៊ុយក្រែន។

លោក Trudeau និយាយថា ប្រទេសកាណាដា នឹងគាំទ្រអ៊ុយក្រែនតាមដែលអាចធ្វើទៅបាន ហើយសន្យាផ្តល់ជំនួយយោធាថ្មីក្នុងទំហំទឹកប្រាក់ ៣៧៥លានដុល្លារអាមេរិក និងជំនួយមនុស្សធម៌ ៧.៥លានដុល្លារអាមេរិក។
ដោយឡែក កាលពីដើមសប្តាហ៍មុន បេសកជនអាមេរិកប្រចាំអង្គការណាតូ លោកស្រី Julianne Smith បានប្រាប់សារព័ត៌មាន Politico ថា “ការអញ្ជើញឲ្យអ៊ុយក្រែន ចូលរួមក្នុងអង្គការណាតូ គឺមិនទំនងទេ បើទីក្រុងកៀវ នៅតែមានជម្លោះជាមួយទីក្រុងមូស្គូ”។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រី Smith បានចង្អុលបង្ហាញថា ក្នុងអំឡុងកិច្ចប្រជុំនាពេលខាងមុខនៅប្រទេសលីទុយអានី ប្លុកនេះនៅតែចង់ផ្ញើសារទៅទីក្រុងកៀវថា ខ្លួននៅតែប្តេជ្ញាចិត្តបន្តជួយអ៊ុយក្រែនក្នុងរយៈពេលយូរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ណាតូ ពង្រីកកម្លាំងយោធានៅអឺរ៉ុបខាងកើត ឡើងដល់ទ្វេដង ចាប់តាំងពីឆ្នាំ២០២១មក

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?