Connect with us

ចរាចរណ៍

នគរបាលម្នាក់ បើករថយន្តរ៉េចង្កូតឡើងលើចិញ្ចើមផ្លូវ ជ្រុលបុកបង្គោលភ្លើងថ្ម និងជញ្ជាំងឃ្លាំង ស្លាប់យ៉ាងអាណោចអាធ័ម

បានផុស

នៅ

បុរស​ម្នាក់ ជា​មន្ត្រី​នគរបាល​ពាក់​ស័ក្ដិ ២ បាន​គាបសង្កត់​ជាប់​ស្លាប់​ក្នុង​រថយន្ត​យ៉ាង​អាណោចអាធ័ម បន្ទាប់ពី​បើក​រថយន្ត prius មួយ​គ្រឿង ក្នុង​ល្បឿន​លឿន ក៏​រេ​ចង្កូត​ឡើង​លើ​ចិញ្ចើម​ផ្លូវ ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ថ្ម​បាក់​អស់​ពីរ​ដើម និង​ជញ្ជាំង​ឃ្លាំង​មួយ​កន្លែង បាក់​អស់​មួយ​ផ្ទាំង ចំណែក​រថយន្ត​ក្រឡាប់​ផ្ងារជើង​ឡើង​លើ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ៣០ នាទី​យប់ ថ្ងៃ​ទី ១១ ខែ​មិថុនា ឆ្នាំ ២០២៣ នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង អាកាស​ខ្ញុំ ស្ថិត​ក្នុង​ភូមិ​សំរោង​ទាវ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

សព​ជនរងគ្រោះ​ឈ្មោះ សួង មករា ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល មាន​អាសយដ្ឋាន​ស្នាក់នៅ​ផ្ទះ ២៨២ ផ្លូវលំ ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

បើ​តាម​សម្ដី​ពូ​សន្តិសុខ​ម្នាក់​ឃើញ​ហេតុការណ៍​នេះ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​ឃើញ​មាន​រថយន្ត​toyota prius មួយ​គ្រឿង ពណ៌​ទឹកប្រាក់ ស្លាក​លេខ​ភ្នំពេញ 2BA-6249 បើកបរ​ដោយ​បុរស​ម្នាក់ ធ្វើ​ដំណើរ​ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​រេ​ចង្កូត​មក​ខាងស្ដាំ​ដៃ​ឡើង​លើ​ចិញ្ចើម​ផ្លូវ​បន្ត​ទៅ​បុក​បង្គោល​ភ្លើង​ថ្ម​ពីរ​ដើម​បណ្ដាល​ឲ្យ​បាក់ និង​ជញ្ជាំង​ឃ្លាំង​បាក់​អស់​មួយ​ផ្ទាំង។ ចំណែក​រថយន្ត​ក្រឡាប់​ផ្ងារជើង​ឡើង​លើ ឯ​អ្នក​បើកបរ​បាន​ស្លាប់​គាប​ជាប់​ក្នុង​រថយន្ត​យ៉ាង​អាណោចអាធ័ម។

ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​មក​ដល់​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​ធ្វើការ​វាស់វែង និង​ហៅ​រថយន្ត​មក​ស្ទូច។ ក្នុង​នោះ ទាញ​យក​សព​ចេញពី​រថយន្ត រួច​សមត្ថកិច្ច​ធ្វើ​កំណត់​ហេតុ​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម