Connect with us

សេដ្ឋកិច្ច

មកដឹងថ្លៃចំណាយជាមធ្យមរបស់គ្រួសារ ថៃ ក្នុងមួយខែ

បានផុស

នៅ

ការចំណាយប្រចាំខែសម្រាប់គ្រួសារថៃនៅក្នុងខែ​ឧសភា ​ជាមធ្យមគឺ ៥២០ ដុល្លារ ដែលបានធ្លាក់ចុះ ៣.៧៦​ ដុល្លារ បើប្រៀបធៀបនឹងខែមុន ប៉ុន្តែទោះជាយ៉ាងណា ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មថៃ (TPSO) បាននិយាយថា ការចំណាយនេះនៅតែខ្ពស់ដដែល ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងខែ​ឧសភា អតិផរណាថៃបានធ្លាក់ចុះដល់ ០.៥៣ ភាគរយ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ២១ ខែ ដោយសារតែការធ្លាក់ចុះនៃតម្លៃប្រេងឥន្ធនៈ ខណៈការចំណាយជាមធ្យមក្នុងគ្រួសារ​ ក៏​បាន​ធ្លាក់​ចុះ​ស្រប​នឹង​អតិផរណានេះផងដែរ​ ។​

ការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្មថៃ (TPSO) បញ្ជាក់ថា បើទោះបីជាមានការធ្លាក់ចុះបែបនេះក៏ដោយ ប៉ុន្តែការចំណាយរបស់ប្រជាពលរដ្ឋក្នុងមួយគ្រួសារ នៅតែមានកម្រិតខ្ពស់នៅឡើយ ពោលលើសពី ៥២០ ដុល្លារ ។ ដោយការចំណាយជាមធ្យមក្នុងខែមករាមានចំនួន ៥២៦ ដុល្លារក្នុងមួយខែ ដែលបានធ្លាក់ចុះបន្តិចប៉ុណ្ណោះគឺ ៥២៥ ដុល្លារក្នុងខែមេសា ។

សម្រាប់ការចំណាយក្នុងខែឧសភាវិញ គ្រួសារថៃចំណាយច្រើនបំផុតលើការដឹកជញ្ជូន និងទំនាក់ទំនង រហូតដល់ជាង ១២០ ដុល្លារ ។ ដោយឡែកចំពោះការចំណាយទាក់ទងនឹងលំនៅដ្ឋានដូចជា ថ្លៃជួល ថ្លៃបង់ភ្លើង ហ្គាស និងរបស់របរប្រើប្រាស់ក្នុងផ្ទះ ចំណាយអស់ ១១៣ ដុល្លារ ។

ពាក់ព័ន្ធជាមួយអាហារប្រចាំខែវិញ ការចំណាយលើត្រីសាច់​អស់ ៤៩ ដុល្លារ, ផ្លែឈើបន្លែ ៣០.៧ ដុល្លារ និងប្រហែល ៣៦.១៥ ដុល្លារសម្រាប់អាហារនៅខាងក្រៅ ។

ដោយឡែក ចំពោះការធ្លាក់ចុះថ្លៃចំណាយរួមមាន តម្លៃប្រេង ថ្លៃភ្លើង និងតម្លៃគ្រឿងអគ្គិសនី ខណៈថ្លៃដើមដែលកើនឡើងមានដូចជា ហ្គាសចម្អិនអាហារ ការដឹកជញ្ជូនសាធារណៈ ថ្លៃសិក្សា និងថ្លៃចំណាយផ្ទាល់ខ្លួនដូចជា កាត់សក់ និងសេវាកម្មសំអាងការផ្សេងទៀតជាដើម ៕

ប្រែសម្រួល ៖ នាង រតនៈ

ប្រភព ៖ Nation Thailand

ចុចអាន ៖ មកដឹងប្រាក់ខែពលករ កម្ពុជា និងប្រទេសផ្សេងទៀតដែលធ្វើការនៅ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ហ៊ុន ម៉ាណែត
ព័ត៌មានជាតិ១៣ នាទីutes មុន

នាយករដ្ឋមន្ត្រីបន្តទាក់ទាញអ្នកវិនិយោគមកកម្ពុជាជាថ្មី

ព័ត៌មានជាតិ១៧ នាទីutes មុន

លោក ប៉ែន បូណា៖ «បច្ចុប្បន្ន យើងកំពុងរស់នៅក្នុងសន្តិភាព ប៉ុន្តែ ក្នុងបណ្តាញសង្គមនៅមានសង្គ្រាមយ៉ាងក្តៅគគុកដែលទាមទារឱ្យយើងត្រូវចេះគ្រប់គ្រង»

ព័ត៌មានជាតិ២២ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមបរិច្ចាគឈាមស្របពេលថ្ងៃ ១៤កុម្ភៈ

ក្រសួងកសិកម្ម
ព័ត៌មានជាតិ២៣ នាទីutes មុន

ក្រសួងកសិកម្មអំពាវនាវដល់អាជីវករលក់ដុំ និងរាយ ថ្នាំ ជី កសិកម្មឲ្យបង្កើនការលក់ដូរប្រកប​ដោយវិជ្ជាជីវៈ

ព័ត៌មានជាតិ២៣ នាទីutes មុន

២០២៤ មានសមាជិក ប.ស.ស រងគ្រោះជាង ១ ម៉ឺន ៦ ពាន់នាក់ ស្លាប់ជិត ៣ រយនាក់ ដោយគ្រោះថ្នាក់ចរាចរណ៍

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

សន្តិសុខសង្គម២១ ម៉ោង មុន

ករណីផ្សាយថាចោរប្លន់អ្នកសិល្បៈនៅខណ្ឌសែនសុខ៖ ស្នងការថាម្ចាស់ម៉ូតូយកម៉ូតូលក់ តែកុហកថាចោរប្លន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

ផ្អាកបណ្ដាញសង្គម អតីតស្វាមី និងម្តាយក្មេក តួ សាន់ឆាយ ក្រោយបំពាននិងរកលុយពីអ្នកស្លាប់

Sokha Hotels

ព័ត៌មានពេញនិយម