Connect with us

ជីវិតកម្សាន្ដ

ជេស៊ីកា បន្តទម្លាយរឿង ព្រំ រដ្ឋា ជំពាក់លុយមិនទាន់សង

បានផុស

នៅ

កាលពី​ថ្មីៗ​កន្លងទៅ អ្នកគាំទ្រ និង​មហាជន មាន​ការ​ភ្ញាក់ផ្អើល បន្ទាប់ពី​តារា​ស្រី​រូប​ស្រស់​កញ្ញា ជេស៊ីកា បាន​ទម្លាយ​នូវ​រឿងរ៉ាវ​អតីត​តារា​សម្ដែង និង​ជា​ចាងហ្វាង​ផលិតកម្ម PR គឺ អ្នកនាង ព្រំ រដ្ឋា ជំពាក់​លុយ​មិន​ព្រម​សង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​សំណេរ​របស់​តារា​ស្រី​កញ្ញា ជេស៊ីកា បាន​លើក​ឡើង​ជា​ថ្មី​ថា «បង​កុហក​ខ្ញុំ ក៏​ជិត ២ ឆ្នាំ​ដែល​បង​មក​ខ្ចី​លុយ​ខ្ញុំ ហើយ​ឲ្យ​ខ្ញុំ​ចាំ ចាំ​មក​ដល់​ពេលនេះ​បង​បាន​ធ្វើ​កិច្ចសន្យា​មុខ​ច្បាប់​ហើយ​នៅតែ​បំពាន។ បង​ដឹង​ហើយ​ថា តាមច្បាប់ បង​ត្រូវ​ជួប​នឹង​អ្វីខ្លះ… តាំងពី​បង​ធ្វើ​កិច្ចសន្យា​ជាមួយ​ខ្ញុំ​មក ៥ ខែ​ដែរ​ហើយ បង​ដឹង​ខ្លួន​ឯង​ហើយ​ថា មនុស្ស​ដូច​ខ្ញុំ​ស្រួល​ណាស់»។

ការ​ទម្លាយ​របស់​តារា​ស្រី​កញ្ញា ជេស៊ីកា ខាង​លើ​នេះ ស្រប​ពេល​ដែល​អ្នកនាង ព្រំ រដ្ឋា បាន​បង្ហោះ​សារ​ដោយ​រៀបរាប់​ថា «រយៈពេល ២ ឆ្នាំ​ហើយ​ដែល​ខ្ញុំ​បាន​បាត់បង់​គ្រប់យ៉ាង កិត្តិយស ការងារ ទ្រព្យសម្បត្តិ សឹង​ទាំង​ជីវិត ដោយ​ការ​ទទួល​មិនបាន​…។ កូវីដ បាន​បំផ្លាញ​ខ្ញុំ​ឆ្នាំ ២០១៩ ការ​ចាប់ផ្ដើម​កូវីដ ទោះ​មិន​ទាន់​មក​ដល់​ប្រទេស​យើង តែ​យើង​គ្រប់គ្នា​គឺ​ខ្លាច….»។

អ្នកនាង ព្រំ រដ្ឋា បន្ត​ថា «ការងារ​របស់ខ្ញុំ​ចាប់ផ្ដើម​ជួប​បញ្ហា​ព្រោះ​តួ​មួយ​ចំនួន​គាត់​ខ្លាច ទោះ​ជា​យើង​មាន​វិធី​ការពារ​…ខាង​TV ក៏​តម្រូវ​ឲ្យ​ខ្ញុំ​កាត់​សាច់ ព្រោះ​គាត់​ខ្លាច​ខ្ញុំ​ថត​មិន​ចប់ ព្រោះ​រឿង​កំពុង​ចាក់​ផ្សាយ​…​ទាំង​ដែល​ខ្ញុំ​ថត​ជិត​ចប់។ ខ្ញុំ​ចាប់ផ្ដើម​ខាតបង់ ខ្ញុំ​តស៊ូ​ធ្វើ​ការងារ​ដែល​ជា​បេះដូង​របស់ខ្ញុំ។ ទីបំផុត​ខ្ញុំ​ត្រូវ​បាត់បង់​ការងារ​មួយ​នេះ​នៅ​ចុង​ឆ្នាំ ២០២១ ខាង​អ្នកធ្វើការ​ឲ្យ​ទូរទស្សន៍​លើក​ឡើង ខ្ញុំ​ធ្វើ​លើស​កុងត្រា ៥ ខែ ត្រូវ​បញ្ចប់​កុងត្រា​ទាំង​ដែល​ប្រទេស​ត្រូវ​បិទ​ក្រុង​….»។

អ្នកនាង ព្រំ រដ្ឋា បន្ថែម​ទៀត​ថា «ចុះ​ការ​ខាតបង់​របស់ខ្ញុំ​ដែល​គិត​ថា​ចប់​កូវីដ នឹង​ប្រឹងប្រែង​ជាថ្មី ខ្ញុំ​គិត​ថា​មិន​និយាយ តែ​ពេលនេះ​ខ្ញុំ​មាន​អារម្មណ៍​ថា ហេតុអ្វី​ពេល​ដែល​យើង​ស្លូត​ត្រូវ​គេ​ធ្វើ​បាប​បែប​នេះ តែ​យ៉ាងណា​ខ្ញុំ​ក៏​សូម​អរគុណ​ប្អូនស្រី​Thyda Pnn ខាង​ទូរទស្សន៍​P NN ដែល​នៅតែ​ផ្ដល់​ឱកាស និង​ខ្វល់ខ្វាយ​ពី​សុខទុក្ខ​ខ្ញុំ បាន​ផ្ដល់​ការងារ​ដល់​ខ្ញុំ។ ខ្ញុំ​ពិត​ជា​ចង់​Live និយាយ​រឿង​ក្នុង​ចិត្ត និង​ភាព​អយុត្តិធម៌​ដែល​ខ្ញុំ​ជួប​បាន​បៀម​ទុក្ខ ២ ឆ្នាំ មកនេះ​ណាស់៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៨ នាទីutes មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនរងគ្រោះពីរនាក់ទៀត ក្នុងហេតុការណ៍ឆេះក្លឹបនៅខណ្ឌដង្កោ បានស្លាប់នៅរសៀលនេះ

រថយន្ដ FORD ​RAPTOR
សន្តិសុខសង្គម១៤ ម៉ោង មុន

ទំនងឆ្លងចរន្ដ រថយន្ដ FORD ​RAPTOR មួយគ្រឿងត្រូវអណ្ដាតភ្លើងឆេះអស់មួយកំណាត់មុខ

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម៧ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

UN ព្រមានថា ផែនការកាន់កាប់ហ្គាហ្សា របស់លោកត្រាំ នឹងក្លាយជាការបោសសម្អាតផ្តាច់ពូជ

Sokha Hotels

ព័ត៌មានពេញនិយម