Connect with us

ព័ត៌មានអន្ដរជាតិ

ម្តាយប្រាប់កូន ប៉ុន្មានម៉ាត់ មុនផុតដង្ហើម ក្នុងព្រៃអាម៉ាហ្សូន

បានផុស

នៅ

នៅដង្ហើមចុងក្រោយ ម្តាយរបស់ក្មេងទាំង ៤ នាក់ដែលជួបហេតុការណ៍ធ្លាក់យន្តហោះបានប្រាប់ពួកគេឲ្យចាកចេញពីនាង ហើយរកជំនួយ មុនពេលនាងបាត់បង់ជីវិត ។

(រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Manuel Ranoque ឪពុករបស់កុមារដែលជាប់ក្នុងព្រៃអាម៉ាហ្សូន ៤០ ថ្ងៃបាននិយាយថា ភរិយារបស់គាត់ឈ្មោះ Magdalena Mucutuy នៅមានជីវិត ៤ ថ្ងៃ បន្ទាប់ពីយន្តហោះធ្លាក់ ហើយកូនស្រីច្បងបានប្រាប់លោកថា ម្តាយរបស់ពួកគេបានជំរុញឲ្យពួកគេចាកចេញ ហើយជួយខ្លួនឯង ។

ក្រោយប្រតិបត្តិការជួយសង្គ្រោះយ៉ាងសស្រាក់សស្រាំ បងប្អូនបង្កើតទាំង៤នាក់ ត្រូវបានរកឃើញហើយដឹកតាមយន្តហោះចេញពីព្រៃអាម៉ាហ្សូន ឆ្ពោះទៅកាន់មន្ទីរពេទ្យក្នុងរដ្ឋធានី បូហ្គោតា ដើម្បីទទួលការព្យាបាលរបួស កាលពីថ្ងៃសៅរ៍ទី១០ខែមិថុនា។

លោក Ranoque ប្រាប់អ្នកសារព័ត៌មានខាងក្រៅមន្ទីរពេទ្យថា “រឿងមួយដែលកូនស្រីអាយុ១៣ឆ្នាំបានបញ្ជាក់ច្បាស់ប្រាប់ខ្ញុំគឺថា តាមពិត ម្តាយនៅរស់បានបួនថ្ងៃដែរ បន្ទាប់ពីយន្តហោះធ្លាក់”។

ឪពុករបស់ក្មេងទាំង៤ (រូបថត៖ Reuters)

ម្តាយបានប្រាប់កូនៗថា “កូនៗចាកចេញពីទីនេះទៅ។ កូននឹងជួបមនុស្សប្រុសដែលដូចជាប៉ារបស់កូន ហើយគាត់នឹងផ្តល់ក្តីស្រឡាញ់ដល់កូនៗ ដូចក្តីស្រឡាញ់ដែលម៉ាក់ផ្តល់ឲ្យកូនអ៊ីចឹង”។

គួរបញ្ជាក់ថា រឿងពាក់ព័ន្ធនឹងក្មេងៗបាត់ខ្លួនក្នុងព្រៃអាម៉ាហ្សូនកាលពីថ្ងៃទី១ខែឧសភា បានបង្កឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងទូទាំងពិភពលោក។ ៤០ថ្ងៃក្រោយមក ក្រុមអ្នកជួយសង្គ្រោះបានរកឃើញកុមារទាំងនោះ ដោយឃើញថា ពួកគេខ្វះជាតិទឹក កង្វះអាហារូបត្ថម្ភ និងត្រូវសត្វល្អិតខាំ ប៉ុន្តែសុខភាពមិនធ្ងន់ធ្ងរឡើយ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ក្រុមសង្គ្រោះ បញ្ចេញវីដេអូចូលព្រៃអាម៉ាហ្សូនទាំងគ្រោះថ្នាក់ ដើម្បីជួយកុមារ៤នាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣០ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៥៣ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៥៤ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៥៥ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៥៦ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម