Connect with us

នយោបាយ

តើលោក ពេជ្រ ស្រស់ មានប្រវត្តិសិក្សា និងការងារបែបណា មុនក្លាយជាប្រធានគណបក្សយុវជនកម្ពុជា?

បានផុស

នៅ

គណបក្សយុវជនកម្ពុជា ដែលមានលោក ពេជ្រ ស្រស់ ជាប្រធាន បានដាក់ពាក្យស្នើសុំចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣ ដោយដាក់បេក្ខជនឈរឈ្មោះនៅ ២៥រាជធានី-ខេត្ត។ នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៣ គ.ជ.ប បានសម្រេចទទួលស្គាល់ជាផ្លូវការលើពាក្យសុំចុះបញ្ជីរបស់គណបក្សយុវជនកម្ពុជា ដែលមាន ២៥មណ្ឌលរាជធានី-ខេត្ត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណបក្សយុវជនកម្ពុជា បានចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ ម្ដងរួចមកហើយ​ នៅនីតិកាលទី ៦ ឆ្នាំ​២០១៨កន្លងទៅនេះ។ តើលោក ពេជ្រ ស្រស់ មានប្រវត្តិសិក្សា និងការងារបែបណាខ្លះ មុនបង្កើត និងដឹកនាំគណបក្សយុវជនកម្ពុជា នោះ? ខាងក្រោមនេះ ជាប្រវត្តិសិក្សា និងការងាររបស់លោក ពេជ្រ ស្រស់៖

លោក ពេជ្រ ស្រស់ កើតនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ១៩៧៩ នៅភូមិចក ឃុំចក ស្រុកអូរាំងឪ ខេត្តកំពង់ចាម។ នៅឆ្នាំ ២០០៨ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ផ្នែកនីតិសាស្រ្ត នៃសកលវិទ្យាល័យមេគង្គកម្ពុជា ហើយនៅឆ្នាំ ២០១៩ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រង នៃសាកលវិទ្យាល័យបញ្ញាជាតិ។ បន្ទាប់មកទៀត នៅឆ្នាំ ២០២០ លោក ពេជ្រ ស្រស់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត នៃសាកលវិទ្យាល័យបញ្ញាជាតិ និងនៅចុងក្រោយនេះនៅឆ្នាំ ២០២៣ លោកបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ឯកទេសវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យខេមរៈ។

ពាក់ព័ន្ធនឹងការប្រវត្តិការងារវិញម្ដង ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ១៩៩៧ លោក ពេជ្រ ស្រស់ បានធ្វើការងារជាកម្មករសំណង់ ហើយចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០៤ លោកបានធ្វើការងារជា កម្មករក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ នៅរាជធានីភ្នំពេញ។ នៅឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៦ លោក ពេជ្រ ស្រស់ បានក្លាយជាអនុប្រធាន សហព័ន្ធសហជីពចំរើនកម្មករ ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ ហើយពីចាប់ឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៧ លោកបានក្លាយជាប្រធានការិយាល័យរដ្ឋបាល នៃអង្គការខ្មែរដើម្បីសុខភាព និងសិល្បៈ។

បន្ទាប់មកទៀត ចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០០៨ លោក ពេជ្រ ស្រស់ បានក្លាយជាប្រធានចលនាយុវជនប្រចាំរាជធានីភ្នំពេញ នៃគណបក្សសិទ្ធិមនុស្ស និងជាជំនួយការបេក្ខជនតំណាងរាស្រ្តប្រចាំខេត្តឧត្តរ​​មានជ័យ នៃគណបក្សសិទ្ធិមនុស្ស។ នៅឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១០ លោកបានក្លាយជាអគ្គលេខា​ធិការសមាគមភាពយន្តកម្ពុជា និងនៅឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៥ លោកបានក្លាយជាប្រធានអង្គការរួមគ្នាដើម្បីភាពរីកចំរើន។ ក្រោយមកទៀត ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៦ លោក ពេជ្រ ស្រស់ បានក្លាយជាសមាជិកស្ថាបនិក គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ។

ចាប់ពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន លោក ពេជ្រ ស្រស់ ជាស្ថាបនិក និងជាប្រធានគណបក្សយុវជនកម្ពុជា ហើយចាប់ពីឆ្នាំ ២០១៨ មកដល់បច្ចុប្បន្ន លោកក៏ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងជាទីប្រឹក្សារាជរដ្ឋាភិបាល ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៧ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម