ព័ត៌មានអន្ដរជាតិ
ណាតូ ចាប់ផ្តើមសមយុទ្ធដែនអាកាស ធំបំផុតក្នុងប្រវត្តិសាស្ត្រ
នៅថ្ងៃចន្ទទី១២ខែមិថុនា អង្គការណាតូ នឹងចាប់ផ្តើមសមយុទ្ធកងទ័ពអាកាសធំបំផុតនៅអឺរ៉ុបក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដើម្បីបង្ហាញពីការរួបរួមជាមួយដៃគូ និងប្រឆាំងការគំរាមកំហែងដ៏មានសក្តានុពលពីសត្រូវដូចជារុស្ស៊ីជាដើម។

សមយុទ្ធ “Air Defender 23” ដឹកនាំដោយប្រទេសអាល្លឺម៉ង់ នឹងដំណើរការរហូតដល់ថ្ងៃទី២៣ខែមិថុនា ហើយមានការចូលរួមពីសំណាក់យន្តហោះយោធាប្រហែល២៥០គ្រឿង មកពីសមាជិកណាតូ២៥ប្រទេស និងបណ្តាប្រទេសជាដៃគូរួមទាំងជប៉ុន និងស៊ុយអែតផងដែរ។
លើសពីនេះ យោធារហូតដល់១ម៉ឺននាក់ នឹងចូលរួមក្នុងសមយុទ្ធនេះ ដែលមានបំណងជំរុញអន្តរប្រតិបត្តិការ និងការត្រៀមលក្ខណៈដើម្បីការពារប្រឆាំងយន្តហោះគ្មានមនុស្សបើក និងមីស៊ីល ក្នុងករណីមានការវាយប្រហារលើទីក្រុង អាកាសយានដ្ឋាន ឬកំពង់ផែសមុទ្រនៅក្នុងទឹកដីរបស់ណាតូ។

គ្រាន់តែសហរដ្ឋអាមេរិកម្នាក់ឯង បានបញ្ជូនបុគ្គលិកឆ្មាំជាតិអាកាសរហូតដល់ទៅ ២,០០០ នាក់ និងយន្តហោះប្រហែល ១០០ គ្រឿងទៅហើយ ដើម្បីចូលរួមក្នុងសមយុទ្ធនេះ។
គួរបញ្ជាក់ថា ថ្វីបើសមយុទ្ធនេះបានគ្រោងទុកអស់រយៈពេលជាច្រើនឆ្នាំមកហើយក៏ដោយ ប៉ុន្តែការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈឆ្នាំ២០២២ បានជំរុញឲ្យអង្គការណាតូ គិតគូរវែងឆ្ងាយនិងប្រយ័ត្នប្រយែង ចំពោះការរៀបចំសកម្មភាពយោធាណាមួយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ណាតូ រៀបចំធ្វើសមយុទ្ធដែនអាកាស ធំបំផុត ក្នុងប្រវត្តិសាស្រ្ត ដើម្បីកំញើញសត្រូវ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ